ត្រឡប់មកវិញព័ត៌មានផ្លូវច្បាប់
ត្រឡប់មកវិញព័ត៌មានផ្លូវច្បាប់

គោលការណ៍នៃកម្មវិធីប្រាក់រង្វាន់សេវាកម្មរបស់ Maxim


កម្មវិធីផ្ដល់ប្រាក់រង្វាន់ដល់អ្នកប្រើប្រាស់សេវា

1. គោលការណ៍នេះអនុវត្តចំពោះអ្នកប្រើប្រាស់ទាំងអស់នៃសេវាកម្ម Maxim បង្កើតបានជាការផ្តល់ជូនជាផ្លូវការ របស់សេវាកម្ម Maxim និងមានលក្ខខណ្ឌទាំងអស់នៃកម្មវិធីប្រាក់រង្វាន់។
2. ពាក្យនានាដែលប្រើប្រាស់ក្នុងគោលការណ៍នេះ
2.1. "អ្នកចូលរួម" មានន័យថា អ្នកប្រើប្រាស់សេវាកម្មដែលផ្តល់ដោយសេវាកម្ម Maxim។
2.2. "អ្នកចូលរួមថ្មី" មានន័យថា អ្នកប្រើប្រាស់ដែលបានប្រើប្រាស់សេវាកម្មដែលផ្តល់ដោយសេវាកម្ម Maxim ជាលើកដំបូងដោយមិនទាន់បានដំណើរការប្រូម៉ូកូដនៃសេវាកម្ម Maxim ពីមុនឡើយ ហើយមិនទាន់បានកក់ការធ្វើ ដំណើរណាមួយតាមរយៈកម្មវិធី(ពីលេខទូរស័ព្ទដែលបានភ្ជាប់ទៅកម្មវិធី) ឬតាមរយៈទូរស័ព្ទ។
2.3. "អ្នកប្រើប្រាស់" មានន័យថា បុគ្គលម្នាក់ៗដែលបានកក់សេវាកម្មធ្វើដំណើររបស់សេវាកម្ម Maxim ដោយអនុលោមតាមលក្ខខណ្ឌដែលបានកំណត់នៅក្នុងការផ្តល់ជូនជាសាធារណៈ (លក្ខខណ្ឌសេវាកម្ម) នៃ សេវាកម្មMaxim ដែលបានបង្ហោះនៅលើគេហទំព័រ https://legal.taximaxim.com/public offer/?country=KH។
2.4. "ប្រូម៉ូកូដ" មានន័យថា ជាលំដាប់នៃអក្សរនិងលេខដែលបានបង្កើតនៅក្នុងកម្មវិធី ហើយប្រើសម្រាប់ការ ប្រើប្រាស់ជាលក្ខណៈបុគ្គលដោយអ្នកចូលរួមនៃកម្មវិធីប្រាក់រង្វាន់ ឬសម្រាប់ការដោះដូររវាងអ្នកចូលរួមនៃកម្មវិធី ប្រាក់រង្វាន់។ ប្រូម៉ូកូដមួយនឹងកំណត់អត្តសញ្ញាណអ្នកផ្ញើ និងអ្នកទទួលរបស់វា ផ្តល់ឥណទានប្រាក់រង្វាន់ និងអនុញ្ញាតឱ្យមានការចូលរួមនៅក្នុងប្រូម៉ូសិននៃសេវាកម្ម Maxim។
វាអាចប្រើបានតែនៅក្នុងប្រទេសដែលវាត្រូវបានបង្កើតឡើង ដើម្បីដំណើរប្រូម៉ូកូដមួយ វាគួរត្រូវបានបញ្ចូលនៅក្នុង កម្មវិធី Maxim។
2.5. "ប្រាក់រង្វាន់រៀល" មានន័យថា ឯកតាបម្លែងគិតជាប្រាក់រៀលខ្មែរ (១ ប្រាក់រង្វាន់​រៀល ស្មើនឹង ១ រៀលខ្មែរ) ដែលអាចប្រើបានសម្រាប់ការទទួលបានការបញ្ចុះតម្លៃរហូតដល់ ៥០% លុះត្រាតែមានចែងផ្ទុយពីនេះនៅក្នុង ខ្លឹមសារប្រម៉ូសិននិង/ឬច្បាប់លក្ខខណ្ឌទាំងនេះដើម្បីទូទាត់សម្រាប់ការកក់ការធ្វើដំណើរក្នុងអត្រាដែលមានផ្តល់ជូន។ ប្រាក់រង្វាន់រៀលមិនអាចប្តូរជាសាច់ប្រាក់បានទេ ហើយមានសុពលភាពក្នុងរយៈពេលកំណត់ដែលបានបញ្ជាក់ដោយ ច្បាប់លក្ខខណ្ឌទាំងនេះ។
2.6. "ប្រាក់អំណោយរៀល" មានន័យថា ឯកតាបម្លែងគិតជាប្រាក់រៀលខ្មែរ (១ ប្រាក់អំណោយ​រៀល ស្មើនឹង ១ រៀលខ្មែរ) ដែលអាចប្រើដើម្បីទូទាត់រហូតដល់ ១០០% នៃតម្លៃដែលបានកម្ម៉ុងកក់ការធ្វើដំណើរតាមអត្រា ដែលមានផ្តល់ជូនហើយលុះត្រាតែតម្លៃមិនលើសពីតម្លៃនាមករណ៍ (ទឹកប្រាក់) នៃប្រាក់អំណោយរៀល។
2.7. "គណនីផ្ទាល់ខ្លួន" មានន័យថា ជាគណនីអនឡាញរបស់អ្នកប្រើប្រាស់កម្មវិធី Maxim ដែលបង្កើតដោយសេវាកម្ម Maxim សម្រាប់ការបង់ប្រាក់ជាមុន និងចំនួនទឹកប្រាក់ដែលត្រូវបានកាត់ចេញ (ឥណពន្ធ)ដោយការបង់ប្រាក់ទាំងនេះ គឺត្រូវបានកត់ត្រាទុកជាការទូទាត់សម្រាប់កក់ការធ្វើដំណើរដែលបាន ដាក់នៅក្នុងអត្រាដែលមានផ្តល់ជូន។
2.8. "ការបញ្ចុះតម្លៃ" មានន័យថា ការបញ្ចុះតម្លៃដែលបានផ្តល់ជូនដល់អ្នកប្រើប្រាស់សេវាកម្ម Maxim ក្នុងចំនួនទឹកប្រាក់ដែលបានបញ្ជាក់នៅពេលដែលព័ត៌មានអំពីតម្រូវការសក្តានុពលរបស់អ្នកប្រើប្រាស់សម្រាប់កក់ការធ្វើដំណើរដែលបានដាក់នៅក្នុងអត្រាដែលមានផ្តល់ជូនតាមរយៈកម្មវិធី Maxim គឺត្រូវបានបង្ហោះផ្សព្វផ្សាយ។
2.9. "ប្រូម៉ូសិន" មានន័យថា ព្រឹត្តិការណ៍ផ្សាយពាណិជ្ជកម្ម និងការធ្វើទីផ្សារផ្សេងៗដែលបានប្រកាសដោយ សេវាកម្ម Maxim។ ជាផ្នែកនៃការចូលរួមក្នុងកម្មវិធីប្រូម៉ូសិន អ្នកប្រើប្រាស់អាចទទួលបានប្រូម៉កូដ ការបញ្ចុះតម្លៃ និងសិទ្ធិពិសេសផ្សេងៗ ដូចដែលមានចែងក្នុងច្បាប់លក្ខខណ្ឌទាំងនេះ។
3. ប្រភេទនៃប្រាក់រង្វាន់
3.1. "ប្រាក់រង្វាន់អ្នកប្រើប្រាស់ថ្មី" អ្នកចូលរួមថ្មីបញ្ចូលប្រូម៉ូកូដពីខ្លឹមសារប្រូម៉ូសិននៃសេវាកម្ម Maxim នៅក្នុងកម្មវិធី Maxim បន្ទាប់ពីដំណើរការបានដោយជោគជ័យនៃប្រូម៉ូកូដ ទឹកប្រាក់នៃប្រាក់រង្វាន់រៀល ដែលបានចែងនៅក្នុងខ្លឹមសារប្រូម៉ូសិនត្រូវបានបញ្ចូលទៅក្នុងគណនីរបស់អ្នកចូលរួមថ្មី ហើយអាចប្រើប្រាស់ដើម្បី ទូទាត់ថ្លៃកក់ការធ្វើដំណើរក្នុងរយៈពេល 30 ថ្ងៃ ចាប់ពីពេលនៃការផ្តល់ឥណទាន។
3.2. "ប្រាក់រង្វាន់អ្នកប្រើប្រាស់ដំបូង" អ្នកចូលរួមថ្មី និង/ឬអ្នកចូលរួមដែលមិនទាន់បានកក់ការធ្វើដំណើរ ណាមួយដោយប្រើលេខទូរស័ព្ទរបស់គាត់ និងមិនទាន់បានដំណើរប្រូម៉ូកូដសេវាកម្ម Maxim ក្នុងអំឡុងពេល ដែលបានចែងនៅក្នុងខ្លឹមសារប្រូម៉ូសិន សូមបញ្ចូលប្រូម៉ូកូដដែលទទួលបានពីខ្លឹមសារប្រូម៉ូសិនរបស់សេវាកម្ម Maxim នៅក្នុងកម្មវិធី Maxim។ បន្ទាប់ពីដំណើរការប្រូម៉ូកូដបានជោគជ័យ អ្នកចូលរួមថ្មី ឬអ្នកចូលរួមដែលស្ថិតក្នុងលក្ខខណ្ឌដែលមានចែងក្នុងកថាខណ្ឌនេះ ទទួលបានទឹកប្រាក់នៃប្រាក់រង្វាន់រៀលដែលបានបញ្ជាក់នៅក្នុងខ្លឹមសារប្រូម៉ូសិន ដែលអាចត្រូវបានប្រើដើម្បីទូទាត់សម្រាប់កក់ការធ្វើដំណើរដែលបានដាក់ក្នុងអត្រាដែលមានផ្តល់ជូនក្នុងរយៈពេល ៣០ ថ្ងៃ ចាប់ពីពេលនៃការផ្តល់ឥណទាន។
3.3. "ប្រាក់រង្វាន់សម្រាប់មិត្តរបស់អ្នក" អ្នកចូលរួមបង្កើតប្រូម៉ូកូដផ្ទាល់ខ្លួនរបស់ពួកគេនៅក្នុងកម្មវិធី Maxim ហើយផ្ញើវាទៅអ្នកចូលរួមថ្មីតាមមធ្យោបាយណាមួយដែលងាយស្រួលសម្រាប់ពួកគេ។ បន្ទាប់ពីអ្នកចូលរួមថ្មីដំណើរការប្រូម៉កូដនៅក្នុងកម្មវិធីនៅលើឧបករណ៍របស់ពួកគេ ពួកគេនឹងទទួលបានប្រាក់រង្វាន់ ១០,០០០ រៀល។ អ្នកចូលរួមទទួលបានប្រាក់រង្វាន់ ១,០០០ រៀល នៅរៀងរាល់ពេលដែលអ្នកចូលរួមថ្មីបានដំណើរការដោយជោគជ័យនូវប្រូម៉ូកូដផ្ទាល់ខ្លួនរបស់ពួកគេ ក្រោមលក្ខខណ្ឌថា អ្នកចូលរួមថ្មីបានកក់ការធ្វើដំណើរដែលបានបង់ប្រាក់រួចយ៉ាងហោចណាស់ ៣ ដង ក្នុងអត្រាដែលមានផ្តល់ជូននៅក្នុងកម្មវិធី Maxim ក្នុងរយៈពេល ៩០ ថ្ងៃ បន្ទាប់ពីការផ្តល់ឥណទាន។ ប្រាក់រង្វាន់រៀលត្រូវបានបញ្ចូលទៅក្នុងគណនីផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ ហើយអាចប្រើដើម្បីទូទាត់សម្រាប់កក់ការធ្វើដំណើរដែលបានដាក់ក្នុងអត្រាដែលមានផ្តល់ជូនក្នុងរយៈពេល ៣០ ថ្ងៃ បន្ទាប់ពីការផ្តល់ឥណទាន។
3.4. "ប្រូម៉ូកូដផ្សព្វផ្សាយ" អ្នកប្រើប្រាស់កម្មវិធី Maxim ទទួលបានប្រូម៉ូកូដសម្រាប់ការចូលរួមក្នុងយុទ្ធនា ការផ្សព្វផ្សាយនៃសេវាកម្ម Maxim។ បន្ទាប់ពីបើកដំណើរការប្រូម៉ូកូដ អ្នកប្រើប្រាស់ក្លាយជាអ្នកចូលរួមនៃ យុទ្ធនាការផ្សព្វផ្សាយ។ ប្រាក់រង្វាន់រៀល និងប្រាក់អំណោយរៀលមិនត្រូវបានផ្តល់ជូនសម្រាប់ការដំណើរប្រូម៉កូដ នេះឡើយ។ អ្នកប្រើប្រាស់កម្មវិធី Maxim នឹងទទួលបានការជូនដំណឹងបន្ថែមអំពីរយៈពេល និងនីតិវិធីនៃការ ដំណើរការប្រូម៉ូកូដ ក៏ដូចជាអំពីលក្ខខណ្ឌ នីតិវិធី និងរយៈពេលនៃយុទ្ធនាការផ្សព្វផ្សាយ។
3.5. "រង្វាន់ប្រូម៉ូកូដ" អ្នកប្រើប្រាស់កម្មវិធី Maxim ទទួលបានប្រូម៉ូកូដជារង្វាន់សម្រាប់ការចូលរួមក្នុងការផ្តល់ជូន ប្រូម៉ូសិននៃសេវាកម្ម Maxim។ បន្ទាប់ពីការដំណើរការប្រូម៉ូកូដ ប្រាក់អំណោយរៀលរ ឬប្រាក់រង្វាន់រៀល ប្រភេទដែលបានបញ្ជាក់នៅក្នុងលក្ខខណ្ឌនៃការផ្តល់ជូនប្រូម៉ូសិន គឺត្រូវបានបញ្ចូលទៅក្នុងគណនីផ្ទាល់ខ្លួនរបស់ អ្នកប្រើប្រាស់ ហើយអាចប្រើដើម្បីទូទាត់សម្រាប់កក់ការធ្វើដំណើរដែលបានដាក់ក្នុងអត្រាដែលមានផ្តល់ជូន។ ទឹកប្រាក់នៃប្រាក់រង្វាន់រៀលនិងរយៈពេលនៃការប្រើប្រាស់ត្រូវបានកំណត់ដោយលក្ខខណ្ឌនៃការផ្តល់ជូនប្រូម៉ូសិននេះ។
4. ថវិកាប្រូម៉ូសិន គឺត្រូវបានកំណត់ដោយសេវាកម្ម Maxim ហើយត្រូវបានរំពឹងថានឹងមានចំនួនទឹកប្រាក់រហូតដល់ ១៦០,០០០,០០០ រៀល។
5. រយៈពេលនៃប្រូម៉ូសិននេះត្រូវបានចាប់ផ្ដើមនៅថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០២៥ ហើយមានរយៈពេល ០៣ (បី) ខែ រហូតដល់ថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២៥
6. លក្ខខណ្ឌបន្ថែមសម្រាប់ការប្រើប្រាស់ប្រូម៉ូកូដ ប្រាក់រង្វាន់រៀល និងប្រាក់អំណោយរៀល អាចត្រូវបានចែងនៅ ក្នុងខ្លឹមសារប្រូម៉ូសិននៃសេវាកម្ម Maxim។
7. សេវាកម្ម Maxim ផ្តល់ព័ត៌មានអំពីគោលការណ៍ រយៈពេល និងលក្ខខណ្ឌនៃកម្មវិធីប្រាក់រង្វាន់នៅក្នុងកម្មវិធី Maxim និងតាមរយៈ taximaxim.com/app។

កម្មវិធីផ្ដល់ប្រាក់រង្វាន់ដល់ដៃគូបើកបរ ( សម្រាប់តែតុកតុក និង រ៉ឺម៉កកង់បីខ្មែរ)

១. លក្ខខណ្ឌនេះអនុវត្តចំពោះដៃគូបើកបរម៉ាកយីហោគ្រប់រូបដែលមានកិច្ចសហការជាមួយ Maxim សម្រាប់ការ ផ្សាយពាណិជ្ជកម្មម៉ាកយីហោ ឬផ្ទាំងបដានៅលើយានយន្តរបស់ពួកគេ។ នេះគឺជាការផ្តល់ជូនផ្លូវការ និង មានលក្ខខណ្ឌអនុវត្តនៃកម្មវិធីផ្ដល់ប្រាក់រង្វាន់។
២. ពាក្យប្រើប្រាស់ក្នុងលក្ខខណ្ឌនេះ៖
២១. "ដៃគូបើកបរម៉ាកយីហោ" សំដៅលើដៃគូបើកបរដែលបានចុះឈ្មោះក្នុងប្រព័ន្ធ Maxim និងបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងជួលកន្លែងសម្រាប់ការផ្សាយពាណិជ្ជកម្ម។
២២. "ប្រាក់រង្វាន់លើកទឹកចិត្ត" សំដៅលើការបង់ប្រាក់បន្ថែមដែលបានបន្ថែមលើការបង់ប្រាក់មូលដ្ឋាន ដែលមាន ចែងក្នុងកិច្ចព្រមព្រៀងការជួលកន្លែងសម្រាប់ការផ្សាយពាណិជ្ជកម្មដោយផ្អែកលើចំនួនកក់ការធ្វើដំណើរដែលតម្រូវដោយ Maxim ។ 

៣. គោលការណ៍ប្រាក់រង្វាន់លើកទឹកចិត្ត៖

៤. លក្ខខណ្ឌអនុវត្តសម្រាប់សិទ្ធិទទួលបាន៖ ដើម្បីមានសិទ្ធិសម្រាប់ប្រាក់រង្វាន់លើកទឹកចិត្តនេះ សូមកត់សម្គាល់ លក្ខខណ្ឌអនុវត្តដូចមានខាងក្រោម៖
    • ដៃគូបើកបរ ត្រូវជាអ្នកដែលសហការជាមួយក្រុមហ៊ុនសម្រាប់ការផ្សាយពាណិជ្ជកម្មម៉ាកយីហោ។
    • មានតែកក់ការធ្វើដំណើរពិតប្រាកដដែលមិនក្លែងបន្លំប៉ុណ្ណោះ នឹងត្រូវបានរាប់គ្រប់ចំនួនក្នុងប្រូម៉ូសិន។
៥. ប្រូម៉ូសិននេះត្រូវបានចាប់ផ្ដើមនៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២៥ ហើយមានសុពលភាពរយៈពេល ០២ (ពីរ) ខែ រហូតដល់ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២៥
៦ រយៈពេលប្រូម៉ូសិន លក្ខខណ្ឌអនុវត្ត អាចមានការប្រែប្រួលគ្រប់ពេលវេលា ហើយការធ្វើបច្ចុប្បន្នភាពទាំងអស់ នឹងត្រូវបានជូនដំណឹងនៅក្នុងកម្មវិធី TaxseeDriver (កម្មវិធីអ្នកបើកបរ) ឬ ចែករំលែកតាមរយៈការជូនដំណឹងទៅ កាន់ដៃគូបើកបរ (Push notification  អ៊ីមែល ឬ ផ្ញើសារដើម) ។
៧. លក្ខខណ្ឌអនុវត្តនៃកម្មវិធីប្រាក់រង្វាន់ដៃគូបើកបរបច្ចុប្បន្នត្រូវបានចាត់ទុកថាទទួលយក ប្រសិនបើដៃគូបើកបរ សហការផ្សព្វផ្សាយម៉ាកយីហោបានគ្រប់លក្ខខណ្ឌចូលរួមក្នុងកម្មវិធីផ្ដល់ប្រាក់រង្វាន់ដល់ដៃគូបើកបរនេះ។