ត្រឡប់មកវិញគោលការណ៍ភាពឯកជន
ឯកសារភ្ជាប់បន្ថែមលើលក្ខខណ្ឌនៃសេវាកម្ម
គោលការណ៍ឯកជនភាពសេវាកម្ម Maxim
គោលការណ៍នេះគ្រប់គ្រងវិធានការប្រមូល និងដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់បុគ្គលដោយមធ្យោបាយស្វ័យប្រវត្តិកម្មតាមរយៈអ៊ីនធឺណិត។ គោលការណ៍នេះមានព័ត៌មានអំពីប្រភេទ និងគោលបំណងនៃដំណើរការទិន្នន័យផ្ទាល់ខ្លួន រយៈពេលនៃការផ្ទុកទិន្នន័យទាំងនេះ វិធានការសុវត្ថិភាព សិទ្ធិរបស់ម្ចាស់ទិន្នន័យផ្ទាល់ខ្លួន និងព័ត៌មានផ្សេងទៀតដែលពាក់ព័ន្ធនឹងដំណើរការនៃការប្រមូល និងដំណើរការទិន្នន័យផ្ទាល់ខ្លួនដោយសេវាកម្ម Maxim។ គោលការណ៍នេះអនុវត្តចំពោះអ្នកប្រើប្រាស់ Maxim ទាំងអស់នៅក្នុងបណ្តាប្រទេសដែលមានចែងក្នុងកថាខណ្ឌទី 1.5 នៃគោលការណ៍នេះ។ ការប្រមូល និងដំណើរការទិន្នន័យផ្ទាល់ខ្លួនត្រូវបានអនុវត្តដោយសេវាកម្ម Maxim*។
បទប្បញ្ញត្តិទូទៅ
1. បញ្ជីពាក្យគន្លឹះដែលប្រើក្នុងគោលការណ៍នេះ៖
1.1. "ទិន្នន័យផ្ទាល់ខ្លួន" គឺជាព័ត៌មានទាំងឡាយណាពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលចំពោះបុគ្គលជាក់លាក់ (ម្ចាស់ទិន្នន័យផ្ទាល់ខ្លួន) និងអាចធ្វើការកំណត់អត្តសញ្ញាណបុគ្គលនោះ។
1.2. "សេវាកម្ម" / "សេវាកម្ម Maxim" គឺជានីតិបុគ្គលដែលរៀបចំដោយឯករាជ្យ ឬអនុវត្តដំណើរការទិន្នន័យផ្ទាល់ខ្លួន កំណត់គោលបំណងនៃដំណើរការទិន្នន័យផ្ទាល់ខ្លួន បណ្តុំនៃទិន្នន័យផ្ទាល់ខ្លួនដែលត្រូវបានដំណើរការ សកម្មភាពផ្សេងៗ (ប្រតិបត្តិការផ្សេងៗ) ដែលត្រូវបានអនុវត្តជាមួយទិន្នន័យផ្ទាល់ខ្លួនស្របតាមគោលការណ៍នេះ និងផ្តល់ឱ្យអ្នកប្រើប្រាស់នូវសិទ្ធិប្រើប្រាស់មូលដ្ឋានទិន្នន័យដែលផ្ទុកព័ត៌មានដែលបានធ្វើបច្ចុប្បន្នភាពតាមតម្រូវការរបស់អ្នកស្នើសុំសម្រាប់សេវាកម្មរបស់អ្នកផ្តល់សេវា។
1.3. "គេហទំព័រ" គឺជាសំណុំនៃកម្មវិធីកុំព្យូទ័រ និងទិន្នន័យផ្សេងៗដែលមាននៅក្នុងប្រព័ន្ធព័ត៌មាន ដែលអាចចូលប្រើបានតាមរយៈអាសយដ្ឋានអ៊ីនធឺណិតខាងក្រោម៖
សម្រាប់អាហ្សង់ទីន៖ https://taximaxim.com/ar/en/10703-mendoza/order-a-taxi-online
សម្រាប់អាស៊ែបៃហ្សង់៖ https://taximaxim.com/az/en/1872-baku/order-a-taxi-online
សម្រាប់ប្រេស៊ីល៖ https://taximaxim.com/br/en/10329-rio+branco/order-a-taxi-online
សម្រាប់កម្ពុជា៖ https://taximaxim.com/kh/en/13806-phnom+penh/order-a-taxi-online
សម្រាប់កូឡុំប៊ី៖ https://taximaxim.com/co/en/11573-monteria/order-a-taxi-online
សម្រាប់ឥណ្ឌូនេស៊ី៖ https://taximaxim.com/id/en/2093-jakarta/order-a-taxi-online
សម្រាប់កាហ្សាក់ស្ថាន៖ https://taximaxim.com/kz/ru/109-petropavlovsk/zakazi-taksi-onlajn
សម្រាប់ម៉ាឡេស៊ី៖ https://taximaxim.com/my/en/3830-kuantan/order-a-taxi-online
សម្រាប់ហ្វីលីពីន៖ https://taximaxim.com/ph/en/7513-cebu/order-a-taxi-online
សម្រាប់អាហ្វ្រិកខាងត្បូង៖ https://taximaxim.com/za/en/2981-cape+town/order-a-taxi-online
សម្រាប់តាជីគីស្ថាន៖ https://taximaxim.com/tj/ru/zakazi-taksi-onlajn
សម្រាប់វៀតណាម៖ https://taximaxim.com/vn/en/8428-da+nang/order-a-taxi-online
សេវាកម្ម ប្រើប្រាស់គេហទំព័រដើម្បីផ្តល់សេវាកម្មផ្សេងៗដល់អ្នកស្នើសុំ និងអ្នកផ្តល់សេវា។
1.4. "កម្មវិធីទូរស័ព្ទ" សំដៅទៅលើកម្មវិធីមួយក្នុងចំណោមកម្មវិធីខាងក្រោម៖
1.4.1. "Taxsee Driver" គឺជាកម្មវិធីដែលបានធ្វើអនុកលជាមួយប្រព័ន្ធសូហ្វែរ និងហាដហ្វែររបស់សេវាកម្ម ដែលអាចបើកឱ្យអ្នកផ្តល់សេវាចូលប្រើមូលដ្ឋានទិន្នន័យ។ វាត្រូវបានដំឡើងនៅលើឧបករណ៍របស់អ្នកផ្តល់សេវា និងអនុញ្ញាតឱ្យអ្នកផ្តល់សេវាចូលដំណើរការដោយស្វ័យប្រវត្តិនូវព័ត៌មានស្តីពីកក់ការធ្វើដំណើរដែលមានស្រាប់សម្រាប់សេវាកម្មដឹកជញ្ជូនជាក់លាក់។ អាស្រ័យលើប្រទេសរបស់អ្នកប្រើប្រាស់ កម្មវិធីទូរស័ព្ទអាចមានឈ្មោះជំនួសផ្សេងទៀតដែលមានភ្ជាប់ឈ្មោះ "Taxsee Driver" និង "Maxim Driver" / "Taxsee Maxim Driver" ផងដែរ។
សម្រាប់ម៉ាឡេស៊ី៖
"សេវាកម្មដឹកជញ្ជូន" ក៏មានន័យផងដែរថា សេវាកម្មផ្សេងៗដែលបានដាក់បញ្ចូលដោយសេវាកម្ម Maxim Service នៅគ្រប់ពេលវេលា។
1.4.2. "Maxim" គឺជាកម្មវិធីដែលបានធ្វើអនុកលជាមួយប្រព័ន្ធសូហ្វែរ និងហាដហ្វែររបស់សេវាកម្ម ដែលអាចបើកឱ្យអ្នកស្នើសុំចូលប្រើមូលដ្ឋានទិន្នន័យ។ វាត្រូវបានដំឡើងនៅលើឧបករណ៍របស់អ្នកស្នើសុំ និងអនុញ្ញាតឱ្យអ្នកស្នើសុំធ្វើស្វ័យប្រវត្តិកម្មដំណើរការនៃការដាក់កក់ការធ្វើដំណើរសម្រាប់សេវាកម្មនានា។ អាស្រ័យលើប្រទេសរបស់អ្នកប្រើប្រាស់ កម្មវិធីទូរស័ព្ទអាចមានឈ្មោះជំនួសផ្សេងទៀតដែលមានភ្ជាប់ឈ្មោះ "Maxim"។
1.5. "សេវាកម្ម" គឺជាព័ត៌មានដែលនបានផ្តល់ឱ្យអ្នកស្នើសុំដោយសេវាកម្មនៅក្នុងកក់ការធ្វើដំណើរសម្រាប់សំណើរបស់អ្នកស្នើសុំដើម្បីទទួលបានការទទួលយក ដំណើរការ និងផ្ទេរទៅឱ្យអ្នកផ្តល់សេវា និងសម្រាប់អ្នកផ្តល់សេវាដើម្បីទទួលបានការជូនដំណឹងអំពីការបំពេញរួចរាល់លើសំណើបែបនេះ។ កម្មវត្ថុ និងនីតិវិធីនៃសេវាកម្មដែលបានផ្តល់ជូនអ្នកស្នើសុំដោយអ្នកផ្តល់សេវា គឺត្រូវបានកំណត់ដោយអនុលោមតាមលក្ខខណ្ឌនៃការប្រើប្រាស់សេវាកម្ម Maxim ដែលមាន៖
សម្រាប់អាហ្សង់ទីន៖ https://legal.taximaxim.com/public-offer/?country=AR
សម្រាប់អាស៊ែបៃហ្សង់៖ https://legal.taximaxim.com/public-offer/?country=AZ
សម្រាប់ប្រេស៊ីល៖ https://legal.taximaxim.com/public-offer/?country=BR
សម្រាប់កម្ពុជា៖ https://legal.taximaxim.com/public-offer/?country=KH
សម្រាប់កូឡុំប៊ី៖ https://legal.taximaxim.com/public-offer/?country=CO
សម្រាប់ឥណ្ឌូនេស៊ី៖ https://legal.taximaxim.com/public-offer/?country=ID
សម្រាប់កាហ្សាក់ស្ថាន៖ https://legal.taximaxim.com/public-offer/?country=KZ
សម្រាប់ម៉ាឡេស៊ី៖ https://legal.taximaxim.com/public-offer/?country=MY
សម្រាប់ប៉េរូ៖ https://legal.taximaxim.com/public-offer/?country=PE
សម្រាប់ហ្វីលីពីន៖ https://legal.taximaxim.com/public-offer/?country=PH
សម្រាប់អាហ្វ្រិកខាងត្បូង៖ https://legal.taximaxim.com/public-offer/?country=ZA
សម្រាប់តាជីគីស្ថាន៖ https://legal.taximaxim.com/public-offer/?country=TJ
សម្រាប់វៀតណាម៖ https://legal.taximaxim.com/public-offer/?country=VN
1.6. ប្រភេទនៃម្ចាស់ទិន្នន័យផ្ទាល់ខ្លួនដែលទិន្នន័យរបស់ពួកគេត្រូវដំណើរការស្ថិតក្រោមគោលការណ៍នេះ៖
1.6.1. "អ្នកស្នើសុំ" គឺជាបុគ្គលដែលបានស្នើសុំសេវាកម្មតាមរយៈគេហទំព័រ កម្មវិធីទូរស័ព្ទ ឬប្រតិបត្តិករសេវាកម្មអតិថិជន និងផ្តល់ទិន្នន័យផ្ទាល់ខ្លួនរបស់ពួកគេសម្រាប់គោលបំណងនេះ។
1.6.2. "អ្នកផ្តល់សេវា" គឺជាបុគ្គលដែលដោយការស្ម័គ្រចិត្ត ឯករាជ្យ និងប្រើប្រាស់ថវិកាផ្ទាល់ខ្លួនរបស់ពួកគេ ផ្តល់ការដឹកជញ្ជូន ការដឹកជញ្ជូនទំនិញ ឬសេវាកម្មផ្ទុកឡើង/ដាក់ចុះទំនិញដល់អ្នកស្នើសុំ ហើយបានផ្តល់ទិន្នន័យផ្ទាល់ខ្លួនរបស់ពួកគេសម្រាប់គោលបំណងនេះ។ សេវាកម្ម គឺមិនមែនជាក្រុមហ៊ុនដឹកជញ្ជូនឡើយ ហើយក៏មិនផ្តល់សេវាកម្មដឹកជញ្ជូនដែរ។
1.6.3. អ្នកចូលមើលគេហទំព័រ និងប្រភពព័ត៌មានផ្សេងៗនៃសេវាកម្ម។
1.7. "អ្នកប្រើប្រាស់" គឺជាបុគ្គលមួយរូប រួមមានអ្នកស្នើសុំ អ្នកផ្តល់សេវា និងអ្នកចូលមើលផ្សេងទៀតនៃគេហទំព័រ និងប្រភពព័ត៌មានផ្សេងទៀតនៃសេវាកម្ម ដែលប្រើប្រាស់កម្មវិធីទូរស័ព្ទ ឬគេហទំព័រ និងផ្តល់ទិន្នន័យផ្ទាល់ខ្លួនរបស់ពួកគេដល់សេវាកម្ម។
1.8. "សំណើ" គឺជាកក់ការធ្វើដំណើរមួយសម្រាប់ការជិះធ្វើដំណើរមួយ ដែលបានធ្វើឡើងដោយអ្នកស្នើសុំ ដើម្បីទទួលបានសេវាកម្មពីអ្នកផ្តល់សេវា។
1.9. "ដំណើរការទិន្នន័យផ្ទាល់ខ្លួន" គឺជាសកម្មភាព/ប្រតិបត្តិការទាំងឡាយណា ឬសំណុំនៃសកម្មភាព/ប្រតិបត្តិការដែលដំណើរការដោយប្រើទិន្នន័យផ្ទាល់ខ្លួន ដោយមានឬគ្មានការប្រើប្រាស់ឧបករណ៍ស្វ័យប្រវត្តិកម្ម រួមមានការប្រមូល, ការកត់ត្រា, ការរៀបចំជាប្រព័ន្ធ, ការប្រមូលផ្តុំ, ការរក្សាទុក, ការបញ្ជាក់ (ការធ្វើបច្ចុប្បន្នភាព, ការកែប្រែ), ការទាញយកឡើងវិញ, ការប្រើប្រាស់, ការផ្ទេរ, (ការចែកចាយ, ការផ្តល់, ការចូលប្រើ), ការកាត់ផ្តាច់បុគ្គល, ការប្លុក, ការលុបចោល, ការបំផ្លាញនៃទិន្នន័យផ្ទាល់ខ្លួន។
1.10. "ដំណើរការទិន្នន័យផ្ទាល់ខ្លួនដោយស្វ័យប្រវត្តិ" គឺជាការដំណើរការទិន្នន័យផ្ទាល់ខ្លួនដោយប្រើបច្ចេកវិទ្យាកុំព្យូទ័រ។
1.11. "ការផ្តល់ទិន្នន័យផ្ទាល់ខ្លួន" គឺជាសកម្មភាពផ្សេងៗដែលបានធ្វើឡើងសម្រាប់គោលបំណងទទួលបានទិន្នន័យផ្ទាល់ខ្លួនរបស់បុគ្គលណាម្នាក់ ឬក្រុមបុគ្គលមួយ។
1.12. "ការប្លុកទិន្នន័យផ្ទាល់ខ្លួន" គឺជាការផ្អាកបណ្តោះអាសន្ននៃដំណើរការទិន្នន័យផ្ទាល់ខ្លួន (លើកលែងតែពេលដែលដំណើរការចាំបាច់សម្រាប់ការកំណត់អត្តសញ្ញាណទិន្នន័យផ្ទាល់ខ្លួន)។
1.13. "ការបំផ្លាញទិន្នន័យផ្ទាល់ខ្លួន" គឺជាសកម្មភាពផ្សេងៗដែលធ្វើឱ្យទិន្នន័យផ្ទាល់ខ្លួនដែលមានស្រាប់មិនអាចទាញយកមកវិញបាន និង/ឬដោយសារការបំផ្លាញប្រព័ន្ធផ្សព្វផ្សាយដែលមានទិន្នន័យផ្ទាល់ខ្លួន។
1.14. "ប្រព័ន្ធព័ត៌មាននៃទិន្នន័យផ្ទាល់ខ្លួន" គឺជាការបន្ស៊ំនៃទិន្នន័យផ្ទាល់ខ្លួនដែលមាននៅក្នុងមូលដ្ឋានទិន្នន័យ ហើយបច្ចេកវិទ្យាព័ត៌មាន និងវិធីសាស្រ្តបច្ចេកទេសដែលផ្តល់សម្រាប់ដំណើរការ និងការការពារទិន្នន័យផ្ទាល់ខ្លួន។
1.15. "ខូឃី" គឺជាសំណុំនៃទិន្នន័យដែលបានផ្ញើដោយគេហទំព័រ បានរក្សាទុកនៅលើកុំព្យូទ័រ ទូរស័ព្ទចល័ត ឬឧបករណ៍ផ្សេងទៀតដែលអ្នកប្រើប្រាស់ប្រើដើម្បីចូលទៅកាន់គេហទំព័រ និងបានប្រើសម្រាប់ការរក្សាទុកព័ត៌មានអំពីសកម្មភាពនានារបស់អ្នកប្រើប្រាស់នៅលើគេហទំព័រ។
1.16. "ឧបករណ៍កំណត់អត្តសញ្ញាណ" គឺជាព័ត៌មានពិសេសម្យ៉ាងដែលប្រើដើម្បីកំណត់អត្តសញ្ញាណឧបករណ៍របស់អ្នកប្រើប្រាស់ ហើយទទួលបានដោយឧបករណ៍ដែលបានលើកឡើង ឬកំណត់ដោយកម្មវិធីទូរស័ព្ទ។
1.17. "គណនី" គឺជាបណ្តុំនៃព័ត៌មានអំពីអ្នកប្រើប្រាស់ដែលបានទាមទារសម្រាប់ការកំណត់អត្តសញ្ញាណអ្នកប្រើប្រាស់ និងការផ្តល់ឱ្យអ្នកប្រើប្រាស់នូវការចូលទៅកាន់ទិន្នន័យផ្ទាល់ខ្លួន និងការកំណត់ផ្ទាល់ខ្លួនរបស់បុគ្គលទាំងនោះ ដែលបានបង្កើតតាមរយៈគេហទំព័រ ឬកម្មវិធីទូរស័ព្ទដោយមធ្យោបាយនៃការផ្តល់ទិន្នន័យផ្ទាល់ខ្លួន។
1.18. "មូលដ្ឋានទិន្នន័យ" គឺជារចនាសម្ព័ន្ធដែលបានរៀបចំដោយមានការប្រមូលផ្តុំនៃខ្លឹមសារ, បច្ចេកទេស, ហាដហ្វែរ, សូហ្វែរ, វិធីសាស្រ្ត, និងក្បួនដោះស្រាយ និង/ឬកូដកម្មវិធីដែលត្រូវបានបង្កើតឡើងសម្រាប់ការរៀបចំជាប្រព័ន្ធ ការរក្សាទុក ការដំណើរការ ឬការបំប្លែងនៃព័ត៌មានដោយអនុលោមតាមក្បួនដោះស្រាយមូលដ្ឋានទិន្នន័យ។
2. ដោយការប្រើគេហទំព័រ ការដំឡើងកម្មវិធីទូរស័ព្ទនៅលើឧបករណ៍របស់គាត់ ឬការប្រើប្រាស់កម្មវិធីទូរស័ព្ទក្នុងទម្រង់ផ្សេងទៀត អ្នកប្រើប្រាស់យល់ព្រមជាមួយលក្ខខណ្ឌនៃការប្រើប្រាស់សេវាកម្ម Maxim និងលក្ខខណ្ឌនៃគោលការណ៍នេះ ព្រមទាំងផ្តល់ការយល់ព្រមរបស់ពួកគាត់ចំពោះដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់គាត់ ក្នុងករណីនៅពេលការយល់ព្រមបែបនេះ គឺត្រូវបានទាមទារស្របតាមច្បាប់ជាធរមាន។
3. ដំណើរការទិន្នន័យផ្ទាល់ខ្លួន គឺត្រូវបានអនុវត្តដោយសេវាកម្មដោយការមិនប្រើឧបករណ៍ស្វ័យប្រវត្តិកម្ម និង/ឬដោយការប្រើឧបករណ៍ស្វ័យប្រវត្តិកម្មតាមរយៈអ៊ីនធឺណិត។ នៅពេលដំណើរការដោយគ្មានការប្រើប្រាស់ឧបករណ៍ស្វ័យប្រវត្តិកម្ម ទិន្នន័យផ្ទាល់ខ្លួនអាចត្រូវបានបង្ហាញនៅក្នុងទម្រង់ឯកសារជាក្រដាស ឬទិន្នន័យអេឡិចត្រូនិចនៅលើប្រព័ន្ធផ្សព្វផ្សាយអេឡិចត្រូនិច។
4. សេវាកម្ម Maxim ផ្ទៀងផ្ទាត់ព័ត៌មានដែលផ្តល់ដោយអ្នកប្រើប្រាស់ក្នុងករណី ស្របតាមវិសាលភាព និងដោយនីតិវិធីដែលមានចែងក្នុងច្បាប់ជាធរមាន និងលក្ខខណ្ឌនៃការប្រើប្រាស់សេវាកម្ម Maxim។ ក្នុងករណីក្រៅពីនេះ សេវាកម្មមិនអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃព័ត៌មានដែលបានផ្តល់ និងអនុភាពផ្លូវច្បាប់របស់អ្នកប្រើប្រាស់ក្នុងការផ្តល់វាបានឡើយ។ ដោយពិចារណាលើចំណុចទាំងអស់ខាងលើ អ្នកប្រើប្រាស់ គឺមានកាតព្វសម្រាប់ការផ្តល់ថា ព័ត៌មានដែលបានផ្តល់ដោយគាត់ គឺមានទាំងភាពត្រឹមត្រូវពិតប្រាកដ និងព័ត៌មានបានធ្វើបច្ចុប្បន្នភាពទាន់ពេលវេលា ហើយសេវាកម្ម Maxim សន្មតថាការផ្តល់ទាំងនេះគឺពិតប្រាកដ។
សិទ្ធិ និងកាតព្វកិច្ចរបស់អ្នកប្រើប្រាស់ និងសេវាកម្ម Maxim
5. ក្នុងអំឡុងពេលដំណើរការទិន្នន័យផ្ទាល់ខ្លួន អ្នកប្រើប្រាស់មានសិទ្ធិ ដើម្បី៖
5.1. ទទួលបានព័ត៌មានពាក់ព័ន្ធនឹងដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់ពួកគេ រួមមានដូចជា៖
5.1.1. ការបញ្ជាក់ពីដំណើរការទិន្នន័យផ្ទាល់ខ្លួន
5.1.2. មូលដ្ឋានច្បាប់ និងគោលបំណងផ្សេងៗនៃដំណើរការទិន្នន័យផ្ទាល់ខ្លួន
5.1.3. វិធីសាស្រ្ត និងគោលបំណងផ្សេងៗដែលបានប្រើសម្រាប់ដំណើរការទិន្នន័យផ្ទាល់ខ្លួន
5.1.4. ព័ត៌មានអំពីបុគ្គល/អង្គភាពនានាដែលអនុវត្តដំណើរការទិន្នន័យផ្ទាល់ខ្លួន ព័ត៌មានអំពីបុគ្គល/អង្គភាពនានាដែលមិនមែនជាបុគ្គលិកនៃសេវាកម្ម និងមានសិទ្ធិចូលប្រើទិន្នន័យផ្ទាល់ខ្លួន ឬអំពីបុគ្គល/អង្គភាពនានាដែលទិន្នន័យផ្ទាល់ខ្លួនអាចត្រូវបានបង្ហាញដោយអនុលោមតាមកិច្ចព្រមព្រៀងផ្សេងទៀត ឬច្បាប់ជាធរមាន។
5.1.5. ទិន្នន័យផ្ទាល់ខ្លួនណាមួយត្រូវបានដំណើរការ និងប្រភពនៃការទទួលបានព័ត៌មានទាំងនេះ ប្រសិនបើច្បាប់ជាធរមានមិនចែងអំពីយន្តការផ្សេងទៀតនៃការផ្តល់របស់ពួកគ
5.1.6. រយៈពេលនៃដំណើរការទិន្នន័យផ្ទាល់ខ្លួន និងរយៈពេលនៃការរក្សាទុករបស់ពួកគេ
5.1.7. សិទ្ធិរបស់ម្ចាស់ទិន្នន័យផ្ទាល់ខ្លួន និងវិធីនានាដើម្បីដំណើការព័ត៌មានទាំងនេះស្របតាមច្បាប់ជាធរមាន
5.1.8. ព័ត៌មានអំពីបុគ្គល/អង្គភាពនានាដែលទទួលខុសត្រូវចំពោះការដំណើរការ ទាំងមានស្រាប់ ឬនឹងអាចមាននៅពេលអនាគត
សម្រាប់អាហ្សង់ទីន៖
5.1.9. ព័ត៌មានស្តីពីការផ្ទេរទិន្នន័យលក្ខណៈអន្តរជាតិ
5.1.10. ព័ត៌មានអំពីពេលវេលានៃការផ្លាស់ប្តូរចុងក្រោយបង្អស់នៃទិន្នន័យផ្ទាល់ខ្លួន
5.1.11. ព័ត៌មានអំពីបុគ្គល/អង្គភាពនានាដែលទិន្នន័យផ្ទាល់ខ្លួនត្រូវបានបង្ហាញ និងអង្គហេតុនានាសម្រាប់ការបញ្ចេញព័ត៌មានបែបនេះ
5.1.12. ព័ត៌មានផ្សេងទៀតដែលចែងដោយច្បាប់ជាធរមាន។
សម្រាប់អាស៊ែបៃហ្សង់៖
5.1.9. ព័ត៌មានស្តីពីការផ្ទេរទិន្នន័យលក្ខណៈអន្តរជាតិ
5.1.10. ព័ត៌មានផ្សេងទៀតដែលចែងដោយច្បាប់ជាធរមាន។
សម្រាប់ប្រេស៊ីល៖
5.1.9. ព័ត៌មានស្តីពីការផ្ទេរទិន្នន័យលក្ខណៈអន្តរជាតិ
5.1.10. ព័ត៌មានអំពីពេលវេលានៃការផ្លាស់ប្តូរចុងក្រោយបង្អស់នៃទិន្នន័យផ្ទាល់ខ្លួន
5.1.11. ព័ត៌មានអំពីបុគ្គល/អង្គភាពនានាដែលទិន្នន័យផ្ទាល់ខ្លួនត្រូវបានបង្ហាញ និងអង្គហេតុនានាសម្រាប់ការបញ្ចេញព័ត៌មានបែបនេះ
5.1.12. ព័ត៌មានផ្សេងទៀតដែលចែងដោយច្បាប់ជាធរមាន។
សម្រាប់កម្ពុជា៖
5.1.9. ព័ត៌មានស្តីពីការផ្ទេរទិន្នន័យលក្ខណៈអន្តរជាតិ
5.1.10. ព័ត៌មានអំពីពេលវេលានៃការផ្លាស់ប្តូរចុងក្រោយបង្អស់នៃទិន្នន័យផ្ទាល់ខ្លួន
5.1.11. ព័ត៌មានលម្អិតស្តីពីការផ្ទេរទិន្នន័យឆ្លងព្រំដែន រួមទាំងប្រទេសដែលទិន្នន័យអាចត្រូវបានផ្ទេរ ការការពារដែលមាននៅក្នុងកន្លែងដើម្បីការពារទិន្នន័យ និងវិធានការអនុលោមតាមបទប្បញ្ញត្តិរបស់កម្ពុជាស្តីពីការផ្ទេរទិន្នន័យអន្តរជាតិ (ប្រសិនបើមាន)។
5.1.12. ព័ត៌មានផ្សេងទៀតដែលចែងដោយច្បាប់ជាធរមាន។
សម្រាប់កូឡុំប៊ី៖
5.1.9. ព័ត៌មានស្តីពីការផ្ទេរទិន្នន័យលក្ខណៈអន្តរជាតិ
5.1.10. ព័ត៌មានអំពីពេលវេលានៃការផ្លាស់ប្តូរចុងក្រោយបង្អស់នៃទិន្នន័យផ្ទាល់ខ្លួន
5.1.11. ព័ត៌មានអំពីបុគ្គល/អង្គភាពនានាដែលទិន្នន័យផ្ទាល់ខ្លួនត្រូវបានបង្ហាញ និងអង្គហេតុនានាសម្រាប់ការបញ្ចេញព័ត៌មានបែបនេះ
5.1.12. ព័ត៌មានផ្សេងទៀតដែលចែងដោយច្បាប់ជាធរមាន។
សម្រាប់ឥណ្ឌូនេស៊ី៖
5.1.9. ព័ត៌មានស្តីពីការផ្ទេរទិន្នន័យលក្ខណៈអន្តរជាតិ
5.1.10. ព័ត៌មានអំពីពេលវេលានៃការផ្លាស់ប្តូរចុងក្រោយបង្អស់នៃទិន្នន័យផ្ទាល់ខ្លួន
5.1.11. ព័ត៌មានអំពីការកែប្រែទិន្នន័យផ្ទាល់ខ្លួន
5.1.12. ព័ត៌មានអំពីបុគ្គល/អង្គភាពនានាដែលទិន្នន័យផ្ទាល់ខ្លួនត្រូវបានបង្ហាញ និងអង្គហេតុនានាសម្រាប់ការបញ្ចេញព័ត៌មានបែបនេះ
5.1.13. ព័ត៌មានផ្សេងទៀតដែលចែងដោយច្បាប់ជាធរមាន។
សម្រាប់កាហ្សាក់ស្ថាន៖
5.1.9. ព័ត៌មានស្តីពីការផ្ទេរទិន្នន័យលក្ខណៈអន្តរជាតិ
5.1.10. ព័ត៌មានផ្សេងទៀតដែលចែងដោយច្បាប់ជាធរមាន។
សម្រាប់ម៉ាឡេស៊ី៖
5.1.9. ព័ត៌មានស្តីពីការផ្ទេរទិន្នន័យលក្ខណៈអន្តរជាតិ
5.1.10. ព័ត៌មានផ្សេងទៀតដែលចែងដោយច្បាប់ក្នុងមូលដ្ឋាន និងអន្តរជាតិជាធរមាន។
សម្រាប់ប៉េរូ៖
5.1.9. ព័ត៌មានស្តីពីការផ្ទេរទិន្នន័យលក្ខណៈអន្តរជាតិ
5.1.10. ព័ត៌មានអំពីបុគ្គល/អង្គភាពនានាដែលទិន្នន័យផ្ទាល់ខ្លួនត្រូវបានបង្ហាញ និងអង្គហេតុនានាសម្រាប់ការបញ្ចេញព័ត៌មានបែបនេះ
5.1.11. ព័ត៌មានផ្សេងទៀតដែលចែងដោយច្បាប់ជាធរមាន។
សម្រាប់ហ្វីលីពីន៖
5.1.9. ព័ត៌មានស្តីពីការផ្ទេរទិន្នន័យលក្ខណៈអន្តរជាតិ
5.1.10. ព័ត៌មានអំពីពេលវេលានៃការផ្លាស់ប្តូរចុងក្រោយបង្អស់នៃទិន្នន័យផ្ទាល់ខ្លួន
5.1.11. ព័ត៌មានអំពីបុគ្គល/អង្គភាពនានាដែលទិន្នន័យផ្ទាល់ខ្លួនត្រូវបានបង្ហាញ និងអង្គហេតុនានាសម្រាប់ការបញ្ចេញព័ត៌មានបែបនេះ
5.1.12. ព័ត៌មានផ្សេងទៀតដែលចែងដោយច្បាប់ជាធរមាន។
សម្រាប់អាហ្វ្រិកខាងត្បូង៖
5.1.9. ព័ត៌មានស្តីពីការផ្ទេរទិន្នន័យលក្ខណៈអន្តរជាតិ
5.1.10. ព័ត៌មានអំពីការកែប្រែទិន្នន័យផ្ទាល់ខ្លួន
5.1.11. ព័ត៌មានអំពីបុគ្គល/អង្គភាពនានាដែលទិន្នន័យផ្ទាល់ខ្លួនត្រូវបានបង្ហាញ និងអង្គហេតុនានាសម្រាប់ការបញ្ចេញព័ត៌មានបែបនេះ
5.1.12. ព័ត៌មានផ្សេងទៀតដែលចែងដោយច្បាប់ជាធរមាន។
សម្រាប់ថៃ៖
5.1.9. ព័ត៌មានស្តីពីការផ្ទេរទិន្នន័យលក្ខណៈអន្តរជាតិ
5.1.10. ព័ត៌មានផ្សេងទៀតដែលចែងដោយច្បាប់ជាធរមាន។
សម្រាប់វៀតណាម៖
5.1.9. ព័ត៌មានស្តីពីការផ្ទេរទិន្នន័យលក្ខណៈអន្តរជាតិ
5.1.10. ព័ត៌មានអំពីបុគ្គល/អង្គភាពនានាដែលទិន្នន័យផ្ទាល់ខ្លួនត្រូវបានបង្ហាញ និងអង្គហេតុនានាសម្រាប់ការបញ្ចេញព័ត៌មានបែបនេះ
5.1.11. ព័ត៌មានផ្សេងទៀតដែលចែងដោយច្បាប់ជាធរមាន។
5.2. ស្នើសុំឱ្យសេវាកម្មដើម្បីបន្ថែមចំពោះការប្លុក ឬ លុបចោលទិន្នន័យ ឬ ដាក់ដែនកំណត់ដំណើរការរបស់ពួកគេ ប្រសិនបើទិន្នន័យទាំងនេះមិនពេញលេញ មិនត្រឹមត្រូវ ទទួលបានដោយខុសច្បាប់ ឬមិនចាំបាច់សម្រាប់គោលបំណងដែលបានចែងនៃដំណើរការ ព្រមទាំងចាត់វិធានការចាំបាច់ដើម្បីការពារសិទ្ធិរបស់អ្នកប្រើប្រាស់ ដូចដែលបានចែងដោយច្បាប់។
សម្រាប់ហ្វីលីពីន៖
និងជំទាស់ចំពោះដំណើរការនៃទិន្នន័យផ្ទាល់ខ្លួនរបស់គាត់ រួមទាំងដំណើរការសម្រាប់ការធ្វើទីផ្សារផ្ទាល់, ដំណើរការ ឬការកំណត់អត្តសញ្ញាណដោយស្វ័យប្រវត្តិ។ អ្នកប្រើប្រាស់ក៏នឹងទទួលបានការជូនដំណឹងផងដែរ និងទទួលបានឱកាសដើម្បីបដិសេធការផ្តល់ការយល់ព្រមចំពោះដំណើរការក្នុងករណីមានការផ្លាស់ប្តូរ ឬការកែប្រែណាមួយចំពោះព័ត៌មានដែលបានផ្តល់ ឬបានប្រកាសដល់អ្នកប្រើប្រាស់។
សម្រាប់ឥណ្ឌូនេស៊ី៖
ជំទាស់ចំពោះដំណើរការនៃទិន្នន័យផ្ទាល់ខ្លួនរបស់គាត់ រួមទាំងដំណើរការសម្រាប់ការធ្វើទីផ្សារផ្ទាល់, ដំណើរការ ឬការកំណត់អត្តសញ្ញាណដោយស្វ័យប្រវត្តិ។ អ្នកប្រើប្រាស់ក៏នឹងទទួលបានការជូនដំណឹងផងដែរ និងទទួកបានឱកាសដើម្បីបដិសេធការផ្តល់ការយល់ព្រមចំពោះដំណើរការក្នុងករណីមានការផ្លាស់ប្តូរ ឬការកែប្រែណាមួយចំពោះព័ត៌មានដែលបានផ្តល់ ឬបានប្រកាសដល់អ្នកប្រើប្រាស់។
5.3. ស្នើសុំសេវាកម្មបញ្ឈប់ការផ្ញើសារ និងការជូនដំណឹងដែលមានគោលបំណងសម្រាប់ការផ្សព្វផ្សាយផលិតផល ព្រឹត្តិការណ៍ ឬប្រូម៉ូសិនផ្សេងៗរបស់សេវាកម្ម។
5.4. ការពារសិទ្ធិរបស់គាត់ រួមមានដូចជា ការទទួលបានសំណងសម្រាប់ការឈឺចាប់ និងការខូចខាត រួមមានដូចជា តាមរយៈការចាត់វិធានការផ្លូវច្បាប់ដោយតុលាការ និងអាជ្ញាធរមានសមត្ថកិច្ចផ្សេងទៀត។
5.5. ស្នើសុំសេវាកម្មលុបទិន្នន័យនៅក្នុងកម្មវិធីទូរស័ព្ទដោយការទាក់ទងទៅផ្នែកជំនួយដោយប្រើគណនីរបស់គាត់ (ម៉ឺនុយ - ជំនួយ) ឬនៅលើគេហទំព័រដោយការទាក់ទងដោយវិធីសាស្ត្រដែលបានបញ្ជាក់នៅក្នុងផ្នែក "ទាក់ទងមកពួកយើង" ហើយស្នើសុំឱ្យសេវាកម្មលុបគណនីក្នុងករណីដែលអ្នកប្រើប្រាស់បានបង្កើតគណនី ហើយមិនមានបញ្ហាត្រូវដោះស្រាយជាមួយគណនីនោះ (ដូចជា ដំណើរការសំណើមិនពេញលេញ, ជម្លោះ, ការសាកសួរពីអាជ្ញាធរមានសមត្ថកិច្ច, បំណុល)។ បន្ទាប់មកគណនី និងទិន្នន័យនឹងត្រូវលុបចេញ។
សម្រាប់អាហ្សង់ទីន៖
០៥ ថ្ងៃ ដោយលើកលែងករណីដែលមានចែងក្នុងមាត្រាទី១៧ ច្បាប់លេខ 25326 ដែលត្រូវបានរក្សាទុករហូតដល់អាជ្ញាធរមានសមត្ថកិច្ចអនុញ្ញាតឱ្យលុបវាចោល ដោយយោងតាមច្បាប់ខាងលើ។
សម្រាប់អាស៊ែបៃហ្សង់៖
០៧ ថ្ងៃធ្វើការ។
សម្រាប់ប្រេស៊ីល៖
៣០ ថ្ងៃ លើកលែងមានច្បាប់ជាធរមានដែលអនុញ្ញាតផ្សេងពីនេះ។
សម្រាប់កម្ពុជា៖
៣០ ថ្ងៃ លើកលែងមានច្បាប់ជាធរមានដែលអនុញ្ញាតផ្សេងពីនេះ។
សម្រាប់កូឡុំប៊ី៖
១៥ ថ្ងៃធ្វើការ ដោយមានករណីលើកលែងនៅពេលដែលសេវាកម្មត្រូវការព័ត៌មានបន្ថែម។ ក្នុងករណីនេះ សេវាកម្មមានរយៈពេល ០៥ ថ្ងៃធ្វើការ ដើម្បីទាមទារពីអ្នកប្រើប្រាស់ ហើយអ្នកប្រើប្រាស់មានរយៈពេល ០២ (ពីរ)ខែដើម្បីឆ្លើយតប។ បន្ទាប់ពីការឆ្លើយតបរបស់អ្នកប្រើប្រាស់ សេវាកម្មមានរយៈពេល ០៥ ថ្ងៃ ដើម្បីដោះស្រាយសំណើ។ ប្រសិនបើបុគ្គលទទួលពាក្យបណ្តឹងមិនមានសមត្ថកិច្ចដើម្បីដោះស្រាយបណ្តឹងទេ ពួកគេត្រូវបញ្ជូនបន្តនូវបណ្តឹងទៅភាគីសមស្របក្នុងរយៈពេលអតិបរមាចំនួន០២ ថ្ងៃធ្វើការ ហើយជូនដំណឹងដល់ភាគីពាក់ព័ន្ធអំពីស្ថានភាព។
សម្រាប់ឥណ្ឌូនេស៊ី៖
០៣ ថ្ងៃ ដោយលើកលែងតែប្រវត្តិនៃការកក់ធ្វើដំណើរ/សកម្មភាពដែលត្រូវបានរក្សាទុកសម្រាប់ការរក្សាទុកជាឯកសា។
សម្រាប់កាហ្សាក់ស្ថាន៖
០១ ថ្ងៃធ្វើការ ដោយអនុលោមតាមច្បាប់ជាធរមាន។
សម្រាប់ម៉ាឡេស៊ី៖
៣០ ថ្ងៃ ដោយលើកលែងទិន្នន័យផ្ទាល់ខ្លួនដែលត្រូវបានរក្សាទុកសម្រាប់ការអនុលោមតាមច្បាប់ គោលការណ៍នេះ ឬសម្រាប់គោលបំណងផ្សេងៗនៃសុវត្ថិភាព, សន្តិសុខ, ការទប់ស្កាត់ និងការតាមដានការក្លែងបន្លំ ដោយយោងតាមច្បាប់ការពារទិន្នន័យជាធរមាន។
សម្រាប់ប៉េរូ៖
១0 ថ្ងៃធ្វើការ ដោយលើកលែងតែទិន្នន័យដែលបានស្នើសុំដោយអាជ្ញាធរមានសមត្ថកិច្ច ឬ បានទាមទារសម្រាប់ការរក្សាទុកដើម្បីអនុវត្តតាមកាតព្វកិច្ចផ្លូវច្បាប់ ឬ កិច្ចសន្យា។ ទិន្នន័យនេះនឹងត្រូវបានរក្សាទុកសម្រាប់រយៈពេលចាំបាច់ស្របតាមច្បាប់លេខ 29733 និងបទប្បញ្ញត្តិរបស់ច្បាប់នេះ។
សម្រាប់ហ្វីលីពីន៖
៣0 ថ្ងៃ ដោយមានករណីលើកលែងដូចដែលបានអនុញ្ញាតដោយច្បាប់ជាធរមាន។
សម្រាប់អាហ្វ្រិកខាងត្បូង៖
៣0 ថ្ងៃ តារាងកំណត់ពេលវេលាការលុបទិន្នន័យ និងការលើកលែងអាចនឹងមានការផ្លាស់ប្តូរដោយផ្អែកលើច្បាប់ក្នុងតំបន់ជាក់លាក់។
សម្រាប់តាជីគីស្ថាន៖
០៥ ថ្ងៃធ្វើការ យោងតាមច្បាប់នៃសាធារណរដ្ឋតាជីគីស្ថាន។
សម្រាប់ថៃ៖
មិនលើសពី ៣0 ថ្ងៃ លើកលែងតែករណីនៃការបដិសេធដោយយោងតាមច្បាប់ ឬដីការបស់តុលាការ។
សម្រាប់វៀតណាម៖
០៣ ថ្ងៃ ដោយមានការលើកលែងដូចដែលបានទាមទារដោយច្បាប់ជាធរមាន។
5.6. ដកហូតការយល់ព្រមរបស់គាត់ចំពោះដំណើរការទិន្នន័យផ្ទាល់ខ្លួន។
5.7. មិនទទួលរងប៉ះពាល់ដោយការសម្រេចចិត្តដែលធ្វើឡើងដោយផ្អែកតែមួយមុខលើដំណើរការដោយស្វ័យប្រវត្តិនៃទិន្នន័យផ្ទាល់ខ្លួន ដោយបង្ហាញការមិនយល់ព្រមជាមួយនឹងការសម្រេចចិត្តដោយផ្អែកលើដំណើរការដោយស្វ័យប្រវត្តិ។
សម្រាប់អាហ្សង់ទីន៖
5.8. ស្នើសុំដើម្បីទទួលបានច្បាប់ចម្លងនៃទិន្នន័យផ្ទាល់ខ្លួនក្នុងទម្រង់មួយដែលសាកសមសម្រាប់ការផ្ទេរបន្ថែមរបស់វា ឬស្នើសុំឱ្យសេវាកម្មផ្ទេរទិន្នន័យផ្ទាល់ខ្លួនទៅកាន់ភ្នាក់ងារដំណើរការដែលបានបញ្ជាក់ដោយម្ចាស់ទិន្នន័យផ្ទាល់ខ្លួន។
សម្រាប់អាស៊ែបៃហ្សង់៖
5.8. ទទួលបានព័ត៌មាន មិនថាប្រព័ន្ធព័ត៌មានដែលរក្សាទុកទិន្នន័យផ្ទាល់ខ្លួនរបស់គាត់មានវិញ្ញាបនបត្រនៃអនុលោមភាព និងបានឆ្លងកាត់ការត្រួតពិនិត្យពីអ្នកជំនាញរដ្ឋ ឬអត់នោះឡើយ។
សម្រាប់ប្រេស៊ីល៖
5.8. ស្នើសុំដើម្បីទទួលបានច្បាប់ចម្លងនៃទិន្នន័យផ្ទាល់ខ្លួនក្នុងទម្រង់មួយដែលសាកសមសម្រាប់ការផ្ទេរបន្ថែមរបស់វា ឬស្នើសុំឱ្យសេវាកម្មផ្ទេរទិន្នន័យផ្ទាល់ខ្លួនទៅកាន់ភ្នាក់ងារដំណើរការដែលបានបញ្ជាក់ដោយម្ចាស់ទិន្នន័យផ្ទាល់ខ្លួន។
សម្រាប់កម្ពុជា៖
5.8 ស្នើសុំឱ្យសេវាកម្មផ្ទេរទិន្នន័យផ្ទាល់ខ្លួនទៅកាន់ភ្នាក់ងារដំណើរការដែលបានបញ្ជាក់ដោយម្ចាស់ទិន្នន័យផ្ទាល់ខ្លួន។
សម្រាប់កូឡុំប៊ី៖
5.8. ស្នើសុំដើម្បីទទួលបានច្បាប់ចម្លងនៃទិន្នន័យផ្ទាល់ខ្លួនក្នុងទម្រង់មួយដែលសាកសមសម្រាប់ការផ្ទេរបន្ថែមរបស់វា ឬស្នើសុំឱ្យសេវាកម្មផ្ទេរទិន្នន័យផ្ទាល់ខ្លួនទៅកាន់ភ្នាក់ងារដំណើរការដែលបានបញ្ជាក់ដោយម្ចាស់ទិន្នន័យផ្ទាល់ខ្លួន។
សម្រាប់ឥណ្ឌូនេស៊ី៖
5.8. ស្នើសុំដើម្បីទទួលបានច្បាប់ចម្លងនៃទិន្នន័យផ្ទាល់ខ្លួនក្នុងទម្រង់មួយដែលសាកសមសម្រាប់ការផ្ទេរបន្ថែមរបស់វា ឬស្នើសុំឱ្យសេវាកម្មផ្ទេរទិន្នន័យផ្ទាល់ខ្លួនទៅកាន់ភ្នាក់ងារដំណើរការដែលបានបញ្ជាក់ដោយម្ចាស់ទិន្នន័យផ្ទាល់ខ្លួន។
សម្រាប់ម៉ាឡេស៊ី៖
5.8. ស្នើសុំដើម្បីទទួលបានច្បាប់ចម្លងនៃទិន្នន័យផ្ទាល់ខ្លួនក្នុងទម្រង់មួយដែលសាកសមសម្រាប់ការផ្ទេរបន្ថែមរបស់វា ឬស្នើសុំឱ្យសេវាកម្មផ្ទេរទិន្នន័យផ្ទាល់ខ្លួនទៅកាន់ភ្នាក់ងារដំណើរការដែលបានបញ្ជាក់ដោយម្ចាស់ទិន្នន័យផ្ទាល់ខ្លួន។
សម្រាប់ហ្វីលីពីន៖
5.8. ស្នើសុំដើម្បីទទួលបានច្បាប់ចម្លងនៃទិន្នន័យផ្ទាល់ខ្លួនក្នុងទម្រង់មួយដែលសាកសមសម្រាប់ការផ្ទេរបន្ថែមរបស់វា ឬស្នើសុំឱ្យសេវាកម្មផ្ទេរទិន្នន័យផ្ទាល់ខ្លួនទៅកាន់ភ្នាក់ងារដំណើរការដែលបានបញ្ជាក់ដោយម្ចាស់ទិន្នន័យផ្ទាល់ខ្លួន។
សម្រាប់វៀតណាម៖
5.8. ស្នើសុំដើម្បីទទួលបានច្បាប់ចម្លងនៃទិន្នន័យផ្ទាល់ខ្លួនក្នុងទម្រង់មួយដែលសាកសមសម្រាប់ការផ្ទេរបន្ថែមរបស់វា ឬស្នើសុំឱ្យសេវាកម្មផ្ទេរទិន្នន័យផ្ទាល់ខ្លួនទៅកាន់ភ្នាក់ងារដំណើរការដែលបានបញ្ជាក់ដោយម្ចាស់ទិន្នន័យផ្ទាល់ខ្លួន។
5.9. ប្តឹងតវ៉ា ប្រកាសប្រឆាំង ឬប្តឹងស្របតាមបទប្បញ្ញត្តិច្បាប់។
5.10. ស្នើសុំសំណងសម្រាប់ការខូចខាតដោយអនុលោមតាមបទប្បញ្ញត្តិច្បាប់នៅពេលដែលមានការរំលោភលើបទប្បញ្ញត្តិស្តីពីការការពារទិន្នន័យផ្ទាល់ខ្លួនរបស់ពួកគេ បើមិនដូច្នេះទេ លុះត្រាតែភាគីទាំងពីរបានព្រមព្រៀងគ្នា ឬបើមិនដូច្នេះទេ មានចែងដោយច្បាប់។
6. នៅពេលដំណើរការទិន្នន័យផ្ទាល់ខ្លួន សេវាកម្មត្រូវមានកាតព្វកិច្ច៖
6.1. ផ្តល់ព័ត៌មានខាងក្រោមតាមការស្នើសុំរបស់អ្នកប្រើប្រាស់៖
6.1.1. ការបញ្ជាក់ពីដំណើរការទិន្នន័យផ្ទាល់ខ្លួន។
6.1.2. មូលដ្ឋានច្បាប់ និងគោលបំណងផ្សេងៗនៃដំណើរការទិន្នន័យផ្ទាល់ខ្លួន។
6.1.3. វិធីសាស្រ្ត និងគោលបំណងផ្សេងៗដែលប្រើសម្រាប់ដំណើរការទិន្នន័យផ្ទាល់ខ្លួន។
6.1.4. ព័ត៌មានអំពីបុគ្គល/អង្គភាពដែលមិនមែនជានិយោជិតនៃសេវាកម្ម និងមានសិទ្ធិចូលប្រើទិន្នន័យផ្ទាល់ខ្លួន ឬអំពីបុគ្គល/អង្គភាព ដែលទិន្នន័យផ្ទាល់ខ្លួនទាំងនោះអាចបើកបង្ហាញបានដោយអនុលោមតាមកិច្ចព្រមព្រៀងផ្សេងទៀត ឬច្បាប់ជាធរមាន។
6.1.5. ទិន្នន័យផ្ទាល់ខ្លួនណាមួយគឺត្រូវបានដំណើរការ និងប្រភពនៃការទទួលបានទិន្នន័យទាំងនោះ ប្រសិនបើច្បាប់ជាធរមានមិនមានចែងយន្តការផ្សេងទៀតនៃការផ្តល់របស់ពួកគេ។
6.1.6. រយៈពេលនៃដំណើរការទិន្នន័យផ្ទាល់ខ្លួន និងរយៈពេលនៃការរក្សាទុករបស់ពួកគេ។
6.1.7. ព័ត៌មានស្តីពីសិទ្ធិរបស់ម្ចាស់ទិន្នន័យផ្ទាល់ខ្លួន និងវិធីដើម្បីដំណើរការទិន្នន័យទាំងនោះស្របតាមច្បាប់ជាធរមាន។
6.1.8. ព័ត៌មានអំពីបុគ្គល/អង្គភាពដែលទទួលខុសត្រូវចំពោះដំណើរការ មិនថាកំពុងមានវត្តមាឬនិងអាចមាននាពេលអនាគត។
សម្រាប់អាហ្សង់ទីន៖
6.1.9. ព័ត៌មានស្តីពីការផ្ទេរទិន្នន័យលក្ខណៈអន្តរជាតិ
6.1.10. ព័ត៌មានអំពីពេលវេលានៃការផ្លាស់ប្តូរចុងក្រោយបង្អស់នៃទិន្នន័យផ្ទាល់ខ្លួន
6.1.11. ព័ត៌មានអំពីបុគ្គល/អង្គភាពនានាដែលទិន្នន័យផ្ទាល់ខ្លួនត្រូវបានបង្ហាញ និងអង្គហេតុនានាសម្រាប់ការបញ្ចេញព័ត៌មានបែបនេះ
6.1.12. ព័ត៌មានផ្សេងទៀតដែលចែងដោយច្បាប់ជាធរមាន។
សម្រាប់អាស៊ែបៃហ្សង់៖
6.1.9. ព័ត៌មានស្តីពីការផ្ទេរទិន្នន័យលក្ខណៈអន្តរជាតិ
6.1.10. ព័ត៌មានផ្សេងទៀតដែលចែងដោយច្បាប់ជាធរមាន។
សម្រាប់ប្រេស៊ីល៖
6.1.9. ព័ត៌មានស្តីពីការផ្ទេរទិន្នន័យលក្ខណៈអន្តរជាតិ
6.1.10. ព័ត៌មានអំពីពេលវេលានៃការផ្លាស់ប្តូរចុងក្រោយបង្អស់នៃទិន្នន័យផ្ទាល់ខ្លួន
6.1.11. ព័ត៌មានអំពីបុគ្គល/អង្គភាពនានាដែលទិន្នន័យផ្ទាល់ខ្លួនត្រូវបានបង្ហាញ និងអង្គហេតុនានាសម្រាប់ការបញ្ចេញព័ត៌មានបែបនេះ
6.1.12. ព័ត៌មានផ្សេងទៀតដែលចែងដោយច្បាប់ជាធរមាន។
សម្រាប់កម្ពុជា៖
6.1.9. ព័ត៌មានស្តីពីការផ្ទេរទិន្នន័យលក្ខណៈអន្តរជាតិ
6.1.10. ព័ត៌មានផ្សេងទៀតដែលចែងដោយច្បាប់ជាធរមាន។
សម្រាប់កូឡុំប៊ី៖
6.1.9. ព័ត៌មានស្តីពីការផ្ទេរទិន្នន័យលក្ខណៈអន្តរជាតិ
6.1.10. ព័ត៌មានអំពីពេលវេលានៃការផ្លាស់ប្តូរចុងក្រោយបង្អស់នៃទិន្នន័យផ្ទាល់ខ្លួន
6.1.11. ព័ត៌មានអំពីបុគ្គល/អង្គភាពនានាដែលទិន្នន័យផ្ទាល់ខ្លួនត្រូវបានបង្ហាញ និងអង្គហេតុនានាសម្រាប់ការបញ្ចេញព័ត៌មានបែបនេះ
6.1.12. ព័ត៌មានផ្សេងទៀតដែលចែងដោយច្បាប់ជាធរមាន។
សម្រាប់ឥណ្ឌូនេស៊ី៖
6.1.9. ព័ត៌មានស្តីពីការផ្ទេរទិន្នន័យលក្ខណៈអន្តរជាតិ
6.1.10. ព័ត៌មានអំពីពេលវេលានៃការផ្លាស់ប្តូរចុងក្រោយបង្អស់នៃទិន្នន័យផ្ទាល់ខ្លួន
6.1.11. ព័ត៌មានអំពីបុគ្គល/អង្គភាពនានាដែលទិន្នន័យផ្ទាល់ខ្លួនត្រូវបានបង្ហាញ និងអង្គហេតុនានាសម្រាប់ការបញ្ចេញព័ត៌មានបែបនេះ
6.1.12. ព័ត៌មានផ្សេងទៀតដែលចែងដោយច្បាប់ជាធរមាន។
សម្រាប់កាហ្សាក់ស្ថាន៖
6.1.9. ព័ត៌មានស្តីពីការផ្ទេរទិន្នន័យលក្ខណៈអន្តរជាតិ
6.1.10. ព័ត៌មានផ្សេងទៀតដែលចែងដោយច្បាប់ជាធរមាន។
សម្រាប់ម៉ាឡេស៊ី៖
6.1.9. ព័ត៌មានស្តីពីការផ្ទេរទិន្នន័យលក្ខណៈអន្តរជាតិ
6.1.10. ព័ត៌មានផ្សេងទៀតដែលចែងដោយច្បាប់ក្នុងមូលដ្ឋាន និងអន្តរជាតិជាធរមាន។
សម្រាប់ប៉េរូ៖
6.1.9. ព័ត៌មានស្តីពីការផ្ទេរទិន្នន័យលក្ខណៈអន្តរជាតិ
6.1.10. ព័ត៌មានអំពីបុគ្គល/អង្គភាពនានាដែលទិន្នន័យផ្ទាល់ខ្លួនត្រូវបានបង្ហាញ និងអង្គហេតុនានាសម្រាប់ការបញ្ចេញព័ត៌មានបែបនេះ
6.1.11. ព័ត៌មានផ្សេងទៀតដែលចែងដោយច្បាប់ជាធរមាន។
សម្រាប់ហ្វីលីពីន៖
6.1.9. ព័ត៌មានស្តីពីការផ្ទេរទិន្នន័យលក្ខណៈអន្តរជាតិ
6.1.10. ព័ត៌មានអំពីពេលវេលានៃការផ្លាស់ប្តូរចុងក្រោយបង្អស់នៃទិន្នន័យផ្ទាល់ខ្លួន
6.1.11. ព័ត៌មានអំពីបុគ្គល/អង្គភាពនានាដែលទិន្នន័យផ្ទាល់ខ្លួនត្រូវបានបង្ហាញ និងអង្គហេតុនានាសម្រាប់ការបញ្ចេញព័ត៌មានបែបនេះ
6.1.12. ព័ត៌មានផ្សេងទៀតដែលចែងដោយច្បាប់ជាធរមាន។
សេវាកម្មក៏ត្រូវមានកាតព្វកិច្ចជូនដំណឹងដល់អ្នកប្រើប្រាស់ផងដែរ នៅពេលដឹង ឬនៅពេលមានហេតុផលសមរម្យថា ការបំពានលើទិន្នន័យដែលទាមទារការជូនដំណឹងគឺចាំបាច់។
សម្រាប់អាហ្វ្រិកខាងត្បូង៖
6.1.9. ព័ត៌មានផ្សេងទៀតដែលចែងដោយច្បាប់ជាធរមាន។
សម្រាប់តាជីគីស្ថាន៖
6.1.9. ព័ត៌មានស្តីពីការផ្ទេរទិន្នន័យលក្ខណៈអន្តរជាតិ
6.1.10. ព័ត៌មានផ្សេងទៀតដែលចែងដោយច្បាប់ជាធរមាន។
សម្រាប់ថៃ៖
6.1.9. ព័ត៌មានស្តីពីការផ្ទេរទិន្នន័យលក្ខណៈអន្តរជាតិ
6.1.10. ព័ត៌មានផ្សេងទៀតដែលចែងដោយច្បាប់ជាធរមាន។
សម្រាប់វៀតណាម៖
6.1.9. ព័ត៌មានស្តីពីការផ្ទេរទិន្នន័យលក្ខណៈអន្តរជាតិ
6.1.10. ព័ត៌មានអំពីបុគ្គល/អង្គភាពនានាដែលទិន្នន័យផ្ទាល់ខ្លួនត្រូវបានបង្ហាញ និងអង្គហេតុនានាសម្រាប់ការបញ្ចេញព័ត៌មានបែបនេះ
6.1.11. ព័ត៌មានផ្សេងទៀតដែលចែងដោយច្បាប់ជាធរមាន។
6.2. អនុវត្តវិធានការដើម្បីការពារការចូលប្រើទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើដោយគ្មានការអនុញ្ញាត។
6.3. ផ្សព្វផ្សាយ ឬផ្តល់នូវការចូលប្រើគ្មានដែនកំណត់ចំពោះឯកសារដែលបង្ហាញពីគោលការណ៍ដំណើរការទិន្នន័យផ្ទាល់ខ្លួន។ ផ្តល់សិទ្ធិចូលប្រើប្រាស់ព័ត៌មានចំពោះការអនុវត្តគោលការណ៍ឯកជនភាពទាក់ទងនឹងដំណើរការទិន្នន័យផ្ទាល់ខ្លួន។
សម្រាប់អាហ្វ្រិកខាងត្បូង៖
6.4. សេវាកម្ម អាចផ្ទេរទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ទៅភាគីទីបីក្នុងប្រទេសមួយផ្សេងទៀត ប្រសិនបើ៖
6.4.1. ប្រទេសអ្នកទទួលមានកម្រិតគ្រប់គ្រាន់នៃការការពារទិន្នន័យ នេះមានន័យថាប្រទេសអ្នកទទួលមានច្បាប់ និងបទប្បញ្ញត្តិ ដែលផ្តល់កម្រិតនៃការការពារដែលប្រហាក់ប្រហែលសម្រាប់ទិន្នន័យផ្ទាល់ខ្លួន ដូចជា POPIA។
6.4.2. ការផ្ទេរ គឺផ្អែកលើយុត្តិកម្មស្របច្បាប់ នេះរួមមានទាំងការទទួលបានការយល់ព្រមពីអ្នកប្រើប្រាស់សម្រាប់ការផ្ទេរ ឬប្រសិនបើការផ្ទេរ គឺចាំបាច់សម្រាប់ការអនុវត្តកិច្ចសន្យារវាងអ្នកប្រើប្រាស់ និងសេវាកម្ម។
6.4.3. ការផ្ទេរ គឺស្ថិតនៅក្រោមវិធានការពារសមស្រប វិធានការពារទាំងនេះធានាថា ទិន្នន័យត្រូវបានការពារពេញមួយដំណើរការផ្ទេរ រួមមាន៖
6.4.3.1. ការចងច្បាប់សាជីវកម្ម (ច្បាប់ផ្ទេរទិន្នន័យផ្ទៃក្នុងនៅក្នុងក្រុមក្រុមហ៊ុន)
6.4.3.2. បទប្បញ្ញត្តិកិច្ចសន្យាស្តង់ដារ (SCCs) បានអនុម័តដោយនិយតករព័ត៌មាន។ ទាំងនេះគឺជាបទប្បញ្ញត្តិកិច្ចសន្យាដែលបានធ្វើសេចក្តីព្រាងជាមុន ដែលចែងអំពីកាតព្វកិច្ចការពារទិន្នន័យជាក់លាក់សម្រាប់អ្នកទទួលទិន្នន័យ
6.4.3.3. យន្តការទាំងឡាយផ្សេងទៀតដែលធានាបាននូវកម្រិតការពារគ្រប់គ្រាន់សម្រាប់ទិន្នន័យផ្ទាល់ខ្លួន។
សម្រាប់ឥណ្ឌូនេស៊ី៖
6.4. សេវាកម្មអាច ផ្ទេរទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ទៅភាគីទីបីក្នុងប្រទេសមួយផ្សេងទៀតប្រសិនបើ៖
6.4.1. ប្រទេសអ្នកទទួលមានកម្រិតគ្រប់គ្រាន់នៃការការពារទិន្នន័យ នេះមានន័យថាប្រទេសអ្នកទទួលមានច្បាប់ និងបទប្បញ្ញត្តិដែលផ្តល់កម្រិតនៃការការពារទិន្នន័យផ្ទាល់ខ្លួនដូច ច្បាប់លេខ 27 ឆ្នាំ 2022 ស្តីពីការការពារទិន្នន័យផ្ទាល់ខ្លួន ("ច្បាប់ PDP")។
6.4.2. ការផ្ទេរ គឺផ្អែកលើយុត្តិកម្មស្របច្បាប់ នេះរួមមានទាំងការទទួលបានការយល់ព្រមពីអ្នកប្រើប្រាស់សម្រាប់ការផ្ទេរ ឬប្រសិនបើការផ្ទេរ គឺចាំបាច់សម្រាប់ការអនុវត្តកិច្ចសន្យារវាងអ្នកប្រើប្រាស់ និងសេវាកម្ម។
6.4.3. ការផ្ទេរ គឺស្ថិតនៅក្រោមវិធានការពារសមស្រប វិធានការពារទាំងនេះធានាថា ទិន្នន័យត្រូវបានការពារពេញមួយដំណើរការផ្ទេរ។
យន្តការទាំងឡាយផ្សេងទៀតដែលធានាបាននូវកម្រិតការពារគ្រប់គ្រាន់សម្រាប់ទិន្នន័យផ្ទាល់ខ្លួន។
សម្រាប់វៀតណាម៖
6(a). ក្នុងអំឡុងពេលដំណើរការទិន្នន័យផ្ទាល់ខ្លួន អ្នកប្រើប្រាស់ត្រូវមានកាតព្វកិច្ច៖
6(a).1. ការពារកម្មសិទ្ធិទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់។ ស្នើសុំស្ថាប័នពាក់ព័ន្ធ និងបុគ្គលផ្សេងៗដើម្បីការពារទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់។
6(a).2. គោរព និងការពារទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ផ្សេងទៀត។
6(a).3. ផ្តល់ជូនយ៉ាងពេញលេញ និងយ៉ាងត្រឹមត្រូវនូវកម្មសិទ្ធិទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ នៅពេលដែលអ្នកប្រើប្រាស់យល់ព្រមចំពោះការដំណើរការ។
6(a).4. អនុលោមតាមបទប្បញ្ញត្តិច្បាប់ស្តីពីការការពារទិន្នន័យផ្ទាល់ខ្លួន និងការទប់ស្កាត់ការបំពានលើបទប្បញ្ញត្តិស្តីពីការការពារទិន្នន័យផ្ទាល់ខ្លួន។
ប្រភេទ ចំណាត់ថ្នាក់ គោលបំណង និងនីតិវិធីនៃដំណើរការទិន្នន័យផ្ទាល់ខ្លួន
7. គោលបំណងនៃការប្រមូល និងដំណើរការទិន្នន័យផ្ទាល់ខ្លួនគឺការផ្តល់ ការកំណត់ផ្ទាល់ខ្លួន និងការកែលម្អសេវាកម្ម ដែលរួមមានការប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនសម្រាប់គោលបំណងដូចខាងក្រោម៖
7.1. ការផ្គត់ផ្គង់នៃសេវាកម្មផ្សេងៗ
7.2. ការចូលរួមនៅក្នុងការផ្តល់នៃសេវាកម្មផ្សេងៗ
7.3. ការបង្កើត ការគ្រប់គ្រង និងការធ្វើបច្ចុប្បន្នភាពគណនីផ្សេងៗ
7.4. ការបញ្ជាក់អត្តសញ្ញាណ
7.5. ការបង្កើត ការទទួលយក និងការបំពេញសំណើសម្រាប់ការជិះ ការតាមដានការបំពេញសំណើ ការលុបចោលសំណើ
7.6. ដំណើរការទូទាត់ប្រាក់
7.7. ការកំណត់ផ្ទាល់ខ្លួននៃការផ្តល់ជូន ឧ. ចំណុចគោលដៅដែលចូលចិត្ត ចំណុចគោលដៅដែលបានជ្រើសរើសពីមុន
7.8. ការគាំទ្រ ការធ្វើបច្ចុប្បន្នភាព ការលុបបំបាត់កំហុស និងការធ្វើតេស្តសូហ្វែរ ការតាមដាន និងការវិភាគនិន្នាការក្នុងការប្រើប្រាស់សូហ្វែរ និងសកម្មភាពរបស់អ្នកប្រើប្រាស់
7.9. ការធានាសុវត្ថិភាពនៃសូហ្វវែរ និងហាដហ្វែរ ដែលបានប្រើសម្រាប់ការផ្តល់នៃសេវាកម្ម រួមមានមួយចំនួន ដូចជា៖
7.9.1. ការផ្ទៀងផ្ទាត់អ្នកផ្តល់សេវា
7.9.2. ការបញ្ជាក់អត្តសញ្ញាណនៅពេលចុះឈ្មោះចូលគណនី
7.9.3. ការប្រើប្រាស់ទីតាំង ឧបករណ៍ និងទិន្នន័យផ្សេងទៀតរបស់អ្នកប្រើប្រាស់ ដើម្បីទប់ស្កាត់ការក្លែងបន្លំ និងសកម្មភាពខុសច្បាប់ផ្សេងៗ
7.9.4. ការពិនិត្យមើលព័ត៌មានទាក់ទងនឹងសំណើផ្សេងៗដែលបានទទួលដោយសេវាកម្មគាំទ្រ, ការផ្តល់ចម្លើយចំពោះសំណើផ្សេងៗដែលបានទទួល, ការដោះស្រាយបញ្ហានៅក្នុងប្រតិបត្តិការរបស់សេវាកម្ម
7.9.5. ការតាមដានភាពអនុលោមរបស់អ្នកប្រើប្រាស់ជាមួយនឹងលក្ខខណ្ឌនៃការប្រើប្រាស់សេវាកម្ម Maxim, កិច្ចព្រមព្រៀងអាជ្ញាប័ណ្ណ, គោលការណ៍ឯកជនភាពនេះ និងច្បាប់ជាធរមាន។
7.10. ការដោះស្រាយជម្លោះដោយអនុលោមតាមច្បាប់ជាធរមាន។
7.11. ការផ្សព្វផ្សាយនៃផលិតផល សេវាកម្ម ព្រឹត្តិការណ៍ និងការផ្តល់ជូនពិសេសនៃសេវាកម្ម និងអ្នកម៉ៅការរបស់ខ្លួន រួមមានមួយចំនួន ដូចជា ការផ្ញើសារ និងការជូនដំណឹងដែលមានខ្លឹមសារផ្សព្វផ្សាយពាណិជ្ជកម្ម ព័ត៌មានអំពីព្រឹត្តិការណ៍ដែលបានគ្រោងទុក និងព័ត៌មានផ្សេងទៀតតាមរយៈទូរស័ព្ទ អ៊ីមែល សេវាផ្ញើសំបុត្រ សារជាអក្សរ (SMS) ការជូនដំណឹងជំរុញ និងកម្មវិធី (អ្នកប្រើប្រាស់មានសិទ្ធិបដិសេធមិនទទួលសារ និងការជូនដំណឹងបែបនេះ)។
7.12. ការផ្ញើសារដែលមិនមែនជាការផ្សព្វផ្សាយទៅកាន់អ្នកប្រើប្រាស់ (ឧ. ការជូនដំណឹងអំពីស្ថានភាពសំណើ, ការឆ្លើយតបសេវាកម្មគាំទ្រ, ការជូនដំណឹងដែលមានព័ត៌មានអំពីការផ្លាស់ប្តូរនៅក្នុងប្រតិបត្តិការនៃកម្មវិធីទូរស័ព្ទ)។
8. អ្នកប្រើប្រាស់ផ្តល់ទិន្នន័យផ្ទាល់ខ្លួនរបស់គាត់តាមសេរីភាពឆន្ទៈផ្ទាល់ខ្លួនរបស់គាត់។ ប្រសិនបើអ្នកប្រើប្រាស់មិនយល់ស្របនឹងលក្ខខណ្ឌនៃគោលការណ៍នេះ អ្នកប្រើប្រាស់មានសិទ្ធិមិនទទួលយកលក្ខខណ្ឌទាំងនោះ។ ប៉ុន្តែ ការមិនផ្តល់ទិន្នន័យផ្ទាល់ខ្លួន ឬការផ្តល់ទិន្នន័យផ្ទាល់ខ្លួនមិនគ្រប់គ្រាន់អាចប៉ះពាល់ដល់សមត្ថភាពរបស់សេវាកម្មដើម្បីសម្រេចបាននូវគោលបំណងផ្សេងៗដែលបានរៀបរាប់ខាងលើ និងលទ្ធភាពរបស់អ្នកប្រើប្រាស់ដើម្បីប្រើប្រាស់សេវាកម្ម។
8.1. ក្រៅពីការទទួលទិន្នន័យផ្ទាល់ខ្លួនដោយផ្ទាល់ពីអ្នកប្រើប្រាស់ សេវាកម្ម Maxim អាចទទួលបានទិន្នន័យផ្ទាល់ខ្លួនបែបនេះតាមវិធីដូចខាងក្រោម៖
8.1.1. តាមរយៈកម្មវិធីទូរស័ព្ទ ឬគេហទំព័រ (ឧ. ទិន្នន័យទីតាំង)
8.1.2. ពីប្រភពផ្សេងទៀត (ឧ. អ្នកប្រើប្រាស់ផ្សេងទៀត, ដៃគូអាជីវកម្មនៃសេវាកម្ម, អាជ្ញាធររដ្ឋ ប្រភពបើកចំហ)។
9. ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ត្រូវបានរក្សាទុកក្នុងប្រពន្ធ័អេឡិចត្រូនិច និងដំណើរការដោយប្រព័ន្ធដំណើរការទិន្នន័យផ្ទាល់ខ្លួនដោយស្វ័យប្រវត្តិ។
10. សេវាកម្មអាចប្រមូល និងដំណើរការទិន្នន័យផ្ទាល់ខ្លួនខាងក្រោមរបស់អ្នកស្នើសុំ៖
សម្រាប់អាហ្សង់ទីន៖
10.1. នាមខ្លួន នាមត្រកូល និងនាមកណ្តាល
10.2. ថ្ងៃខែឆ្នាំកំណើត
10.3. លេខទូរស័ព្ទ
10.4. អាសយដ្ឋាន
10.5. អាសយដ្ឋានអ៊ីមែល
10.6. ភេទ
10.7. ឯកសារអត្តសញ្ញាណ
10.8. រូបថត។
សម្រាប់អាស៊ែបៃហ្សង់៖
10.1. នាមខ្លួន នាមត្រកូល និងនាមកណ្តាល
10.2. ថ្ងៃខែឆ្នាំកំណើត
10.3. លេខទូរស័ព្ទ
10.4. អាសយដ្ឋាន
10.5. អាសយដ្ឋានអ៊ីមែល
10.6. ភេទ
10.7. ឯកសារអត្តសញ្ញាណ។
សម្រាប់ប្រេស៊ីល៖
10.1. នាមខ្លួន នាមត្រកូល និងនាមកណ្តាល
10.2. ថ្ងៃខែឆ្នាំកំណើត
10.3. លេខទូរស័ព្ទ
10.4. អាសយដ្ឋាន
10.5. អាសយដ្ឋានអ៊ីមែល
10.6. ភេទ
10.7. ឯកសារអត្តសញ្ញាណ
10.8. សញ្ជាតិ
10.9. រូបថត។
សម្រាប់កម្ពុជា៖
10.1. នាមខ្លួន នាមត្រកូល និងនាមកណ្តាល
10.2. ថ្ងៃខែឆ្នាំកំណើត
10.3. លេខទូរស័ព្ទ
10.4. អាសយដ្ឋាន
10.5. អាសយដ្ឋានអ៊ីមែល។
សម្រាប់កូឡុំប៊ី៖
10.1. នាមខ្លួន នាមត្រកូល និងនាមកណ្តាល
10.2. ថ្ងៃខែឆ្នាំកំណើត
10.3. លេខទូរស័ព្ទ
10.4. អាសយដ្ឋាន
10.5. អាសយដ្ឋានអ៊ីមែល។
សម្រាប់ឥណ្ឌូនេស៊ី៖
10.1. នាមខ្លួន នាមត្រកូល និងនាមកណ្តាល
10.2. ថ្ងៃខែឆ្នាំកំណើត
10.3. លេខទូរស័ព្ទ
10.4. អាសយដ្ឋាន
10.5. អាសយដ្ឋានអ៊ីមែល
10.6. ភេទ
10.7. ឯកសារអត្តសញ្ញាណ
10.8. រូបថត។
សម្រាប់កាហ្សាក់ស្ថាន៖
10.1. នាមខ្លួន នាមត្រកូល និងនាមកណ្តាល
10.2. ថ្ងៃខែឆ្នាំកំណើត
10.3. លេខទូរស័ព្ទ
10.4. អាសយដ្ឋាន
10.5. អាសយដ្ឋានអ៊ីមែល
10.6. ភេទ
10.7. ឯកសារអត្តសញ្ញាណ លេខអត្តសញ្ញាណបុគ្គល
10.8. សញ្ជាតិ
10.9. រូបថត។
សម្រាប់ម៉ាឡេស៊ី៖
10.1. នាមខ្លួន នាមត្រកូល និងនាមកណ្តាល
10.2. ថ្ងៃខែឆ្នាំកំណើត
10.3. លេខទូរស័ព្ទ
10.4. អាសយដ្ឋាន
10.5. អាសយដ្ឋានអ៊ីមែល
10.6. ភេទ
10.7. ឯកសារអត្តសញ្ញាណ។
សម្រាប់ប៉េរូ៖
10.1. នាមខ្លួន នាមត្រកូល និងនាមកណ្តាល
10.2. ថ្ងៃខែឆ្នាំកំណើត
10.3. លេខទូរស័ព្ទ
10.4. អាសយដ្ឋាន
10.5. អាសយដ្ឋានអ៊ីមែល
10.6. ភេទ
10.7. ឯកសារអត្តសញ្ញាណ
10.8. សញ្ជាតិ
10.9. រូបថត។
សម្រាប់ហ្វីលីពីន៖
10.1. នាមខ្លួន នាមត្រកូល និងនាមកណ្តាល
10.2. ថ្ងៃខែឆ្នាំកំណើត
10.3. លេខទូរស័ព្ទ
10.4. អាសយដ្ឋាន
10.5. អាសយដ្ឋានអ៊ីមែល
10.6. ភេទ
10.7. ឯកសារអត្តសញ្ញាណ
10.8. រូបថត។
សម្រាប់អាហ្វ្រិកខាងត្បូង៖
10.1. នាមខ្លួន នាមត្រកូល និងនាមកណ្តាល
10.2. ថ្ងៃខែឆ្នាំកំណើត
10.3. លេខទូរស័ព្ទ
10.4. អាសយដ្ឋាន
10.5. អាសយដ្ឋានអ៊ីមែល។
សម្រាប់តាជីគីស្ថាន៖
10.1. នាមខ្លួន នាមត្រកូល និងនាមកណ្តាល
10.2. ថ្ងៃខែឆ្នាំកំណើត
10.3. លេខទូរស័ព្ទ
10.4. អាសយដ្ឋាន
10.5. អាសយដ្ឋានអ៊ីមែល។
សម្រាប់ថៃ៖
10.1. នាមខ្លួន នាមត្រកូល និងនាមកណ្តាល
10.2. ថ្ងៃខែឆ្នាំកំណើត
10.3. លេខទូរស័ព្ទ
10.4. អាសយដ្ឋាន
10.5. អាសយដ្ឋានអ៊ីមែល
10.6. ភេទ។
សម្រាប់វៀតណាម៖
10.1. នាមខ្លួន នាមត្រកូល និងនាមកណ្តាល
10.2. ថ្ងៃខែឆ្នាំកំណើត
10.3. លេខទូរស័ព្ទ
10.4. អាសយដ្ឋាន
10.5. អាសយដ្ឋានអ៊ីមែល
10.6. ភេទ
10.7. ឯកសារអត្តសញ្ញាណ លេខអត្តសញ្ញាណបុគ្គល
10.8. សញ្ជាតិ
10.9. រូបថត។
11. សេវាកម្មអាចប្រមូល និងដំណើរការទិន្នន័យផ្ទាល់ខ្លួនខាងក្រោមរបស់អ្នកផ្តល់សេវា៖
សម្រាប់អាហ្សង់ទីន៖
11.1. នាមខ្លួន នាមត្រកូល និងនាមកណ្តាល
11.2. ថ្ងៃខែឆ្នាំកំណើត
11.3. លេខទូរស័ព្ទ
11.4. ស៊េរី, លេខ និងកាលបរិច្ឆេទនៃការផ្តល់ជូនឯកសារបញ្ជាក់សិទ្ធិក្នុងការបើកបរយានយន្ត
11.5. អាសយដ្ឋាន
11.6. អាសយដ្ឋានអ៊ីមែល
11.7. ឯកសារអត្តសញ្ញាណ
11.8. រូបថត
11.9. វិញ្ញាបនបត្រប្រតិវេទន៍ប៉ូលីស
11.10. ព័ត៌មានធានារ៉ាប់រង
11.11. ទិន្នន័យវេជ្ជសាស្រ្ត
11.12. សញ្ជាតិ
11.13. ការចុះបញ្ជីស្លាកលេខយានយន្ត
11.14. ប្រភេទ, ពណ៌, ម៉ូដែល និងការផលិតយានយន្ត
11.15. លេខសម្គាល់យានយន្ត។
សម្រាប់អាស៊ែបៃហ្សង់៖
11.1. នាមខ្លួន នាមត្រកូល និងនាមកណ្តាល
11.2. ថ្ងៃខែឆ្នាំកំណើត
11.3. លេខទូរស័ព្ទ
11.4. ស៊េរី, លេខ និងកាលបរិច្ឆេទនៃការផ្តល់ជូនឯកសារបញ្ជាក់សិទ្ធិក្នុងការបើកបរយានយន្ត
11.5. ឯកសារអត្តសញ្ញាណ។
សម្រាប់ប្រេស៊ីល៖
11.1. នាមខ្លួន នាមត្រកូល និងនាមកណ្តាល
11.2. ថ្ងៃខែឆ្នាំកំណើត
11.3. លេខទូរស័ព្ទ
11.4. ស៊េរី, លេខ និងកាលបរិច្ឆេទនៃការផ្តល់ជូនឯកសារបញ្ជាក់សិទ្ធិក្នុងការបើកបរយានយន្ត
11.5. អាសយដ្ឋាន
11.6. អាសយដ្ឋានអ៊ីមែល
11.7. ឯកសារអត្តសញ្ញាណ
11.8. រូបថត
11.9. វិញ្ញាបនបត្រប្រតិវេទន៍ប៉ូលីស
11.10. ព័ត៌មានធានារ៉ាប់រង
11.11. សញ្ជាតិ។
សម្រាប់កម្ពុជា៖
11.1. នាមខ្លួន នាមត្រកូល និងនាមកណ្តាល
11.2. ថ្ងៃខែឆ្នាំកំណើត
11.3. លេខទូរស័ព្ទ
11.4. ស៊េរី, លេខ និងកាលបរិច្ឆេទនៃការផ្តល់ជូនឯកសារបញ្ជាក់សិទ្ធិក្នុងការបើកបរយានយន្ត
11.5. ឯកសារអត្តសញ្ញាណ។
សម្រាប់កូឡុំប៊ី៖
11.1. នាមខ្លួន នាមត្រកូល និងនាមកណ្តាល
11.2. ថ្ងៃខែឆ្នាំកំណើត
11.3. លេខទូរស័ព្ទ
11.4. ស៊េរី, លេខ និងកាលបរិច្ឆេទនៃការផ្តល់ជូនឯកសារបញ្ជាក់សិទ្ធិក្នុងការបើកបរយានយន្ត
11.5. អាសយដ្ឋាន
11.6. អាសយដ្ឋានអ៊ីមែល
11.7. ឯកសារអត្តសញ្ញាណ
11.8. រូបថត
11.9. វិញ្ញាបនបត្រប្រតិវេទន៍ប៉ូលីស
11.10. ព័ត៌មានធានារ៉ាប់រង
11.11. ទិន្នន័យវេជ្ជសាស្រ្ត
11.12. សញ្ជាតិ។
សម្រាប់ឥណ្ឌូនេស៊ី៖
11.1. នាមខ្លួន នាមត្រកូល និងនាមកណ្តាល
11.2. ថ្ងៃខែឆ្នាំកំណើត
11.3. លេខទូរស័ព្ទ
11.4. ប័ណ្ណបើកបរ
11.5. អាសយដ្ឋាន
11.6. អាសយដ្ឋានអ៊ីមែល
11.7. ឯកសារអត្តសញ្ញាណ
11.8. រូបថត
11.9. វិញ្ញាបនបត្រប្រតិវេទន៍ប៉ូលីស។
សម្រាប់កាហ្សាក់ស្ថាន៖
11.1. នាមខ្លួន នាមត្រកូល និងនាមកណ្តាល
11.2. ថ្ងៃខែឆ្នាំកំណើត
11.3. លេខទូរស័ព្ទ
11.4. ស៊េរី, លេខ និងកាលបរិច្ឆេទនៃការផ្តល់ជូនឯកសារបញ្ជាក់សិទ្ធិក្នុងការបើកបរយានយន្ត
11.5. អាសយដ្ឋាន
11.6. អាសយដ្ឋានអ៊ីមែល
11.7. ឯកសារអត្តសញ្ញាណ
11.8. រូបថត
11.9. សញ្ជាតិ។
សម្រាប់ម៉ាឡេស៊ី៖
11.1. នាមខ្លួន នាមត្រកូល និងនាមកណ្តាល
11.2. ថ្ងៃខែឆ្នាំកំណើត
11.3. លេខទូរស័ព្ទ
11.4. ស៊េរី, លេខ និងកាលបរិច្ឆេទនៃការផ្តល់ជូនឯកសារបញ្ជាក់សិទ្ធិក្នុងការបើកបរយានយន្ត
11.5. អាសយដ្ឋាន
11.6. អាសយដ្ឋានអ៊ីមែល
11.7. ឯកសារអត្តសញ្ញាណ
11.8. រូបថត
11.9. ធានារ៉ាប់រងលើយានយន្ត និងសេវាកម្មដឹកជញ្ជូនអេឡិចត្រូនិច។
សម្រាប់ប៉េរូ៖
11.1. នាមខ្លួន នាមត្រកូល និងនាមកណ្តាល
11.2. ថ្ងៃខែឆ្នាំកំណើត
11.3. លេខទូរស័ព្ទ
11.4. ស៊េរី, លេខ និងកាលបរិច្ឆេទនៃការផ្តល់ជូនឯកសារបញ្ជាក់សិទ្ធិក្នុងការបើកបរយានយន្ត
11.5. អាសយដ្ឋាន
11.6. អាសយដ្ឋានអ៊ីមែល
11.7. ឯកសារអត្តសញ្ញាណ
11.8. រូបថត
11.9. វិញ្ញាបនបត្រប្រតិវេទន៍ប៉ូលីស
11.10. ព័ត៌មានធានារ៉ាប់រង
11.11. ទិន្នន័យវេជ្ជសាស្រ្ត
11.12. សញ្ជាតិ។
សម្រាប់ហ្វីលីពីន៖
11.1. នាមខ្លួន នាមត្រកូល និងនាមកណ្តាល
11.2. ថ្ងៃខែឆ្នាំកំណើត
11.3. លេខទូរស័ព្ទ
11.4. ស៊េរី, លេខ និងកាលបរិច្ឆេទនៃការផ្តល់ជូនឯកសារបញ្ជាក់សិទ្ធិក្នុងការបើកបរយានយន្ត
11.5. អាសយដ្ឋាន
11.6. អាសយដ្ឋានអ៊ីមែល
11.7. ឯកសារអត្តសញ្ញាណ
11.8. រូបថត
11.9. វិញ្ញាបនបត្រប្រតិវេទន៍ប៉ូលីស
11.10. ព័ត៌មានធានារ៉ាប់រង
11.11. ទិន្នន័យវេជ្ជសាស្រ្ត
11.12. សញ្ជាតិ។
សម្រាប់អាហ្វ្រិកខាងត្បូង៖
11.1. នាមខ្លួន នាមត្រកូល និងនាមកណ្តាល
11.2. ថ្ងៃខែឆ្នាំកំណើត
11.3. លេខទូរស័ព្ទ
11.4. ស៊េរី, លេខ និងកាលបរិច្ឆេទនៃការផ្តល់ជូនឯកសារបញ្ជាក់សិទ្ធិក្នុងការបើកបរយានយន្ត
11.5. អាសយដ្ឋាន
11.6. អាសយដ្ឋានអ៊ីមែល
11.7. ឯកសារអត្តសញ្ញាណ
11.8. រូបថត
11.9. វិញ្ញាបនបត្រប្រតិវេទន៍ប៉ូលីស
11.10. អាជ្ញាប័ណ្ណប្រតិបត្តិការ (ptol)។
សម្រាប់តាជីគីស្ថាន៖
11.1. នាមខ្លួន នាមត្រកូល និងនាមកណ្តាល
11.2. ថ្ងៃខែឆ្នាំកំណើត
11.3. លេខទូរស័ព្ទ
11.4. ស៊េរី, លេខ និងកាលបរិច្ឆេទនៃការផ្តល់ជូនឯកសារបញ្ជាក់សិទ្ធិក្នុងការបើកបរយានយន្ត
11.5. អាសយដ្ឋាន
11.6. អាសយដ្ឋានអ៊ីមែល
11.7. ឯកសារអត្តសញ្ញាណ
11.8. ស្ថានភាពអាពាហ៍ពិពាហ៍
11.9. រូបថត។
សម្រាប់ថៃ៖
11.1. នាមខ្លួន នាមត្រកូល និងនាមកណ្តាល
11.2. ថ្ងៃខែឆ្នាំកំណើត
11.3. លេខទូរស័ព្ទ
11.4. ស៊េរី, លេខ និងកាលបរិច្ឆេទនៃការផ្តល់ជូនឯកសារបញ្ជាក់សិទ្ធិក្នុងការបើកបរយានយន្ត
11.5. អាសយដ្ឋាន
11.6. អាសយដ្ឋានអ៊ីមែល
11.7. ឯកសារអត្តសញ្ញាណ
11.8. រូបថត
11.9. ព័ត៌មានធានារ៉ាប់រង
11.10. ស្លាកលេខយានយន្ត។
សម្រាប់វៀតណាម៖
11.1. នាមខ្លួន នាមត្រកូល និងនាមកណ្តាល
11.2. ថ្ងៃខែឆ្នាំកំណើត
11.3. លេខទូរស័ព្ទ
11.4. ស៊េរី, លេខ និងកាលបរិច្ឆេទនៃការផ្តល់ជូនឯកសារបញ្ជាក់សិទ្ធិក្នុងការបើកបរយានយន្ត
11.5. អាសយដ្ឋាន
11.6. អាសយដ្ឋានអ៊ីមែល
11.7. ឯកសារអត្តសញ្ញាណ
11.8. រូបថត
11.9. វិញ្ញាបនបត្រប្រតិវេទន៍ប៉ូលីស
11.10. ព័ត៌មានធានារ៉ាប់រង
11.11. ទិន្នន័យវេជ្ជសាស្រ្ត
11.12. សញ្ជាតិ។
12. សេវាកម្មក៏ប្រមូល និងដំណើរការទិន្នន័យខាងក្រោមរបស់អ្នកផ្តល់សេវា ដែលមិនត្រូវបានចាត់ទុកថាជាទិន្នន័យផ្ទាល់ខ្លួន ដោយសារទិន្នន័យទាំងនោះមិនទាក់ទងដោយផ្ទាល់ជាមួយអ្នកផ្តល់សេវា ហើយមិនអាចប្រើដើម្បីកំណត់អត្តសញ្ញាណអ្នកផ្តល់សេវាបានទេ៖
12.1. ការចុះបញ្ជីស្លាកលេខយានយន្ត
12.2. ប្រភេទ, ពណ៌, ម៉ូដែល និងការផលិតយានយន្ត
12.3. លេខសម្គាល់យានយន្ត។
(ប្រការ 12 រួមទាំងប្រការ 12.1-12.3 មិនអាចអនុវត្តបាននៅក្នុងប្រទេសអាហ្សង់ទីន ហើយប្រការ 12.1 មិនអាចអនុវត្តបាននៅក្នុងប្រទេសថៃ សូមមើល 11.1-11.5 "សម្រាប់អាហ្សង់ទីន" និង 11.10 "សម្រាប់ប្រទេសថៃ")
សម្រាប់កម្ពុជា៖
12.4. វិញ្ញាបនបត្រការត្រួតពិនិត្យបច្ចេកទេសយានយន្ត
12.5. ធានារ៉ាប់រងសំណង ឬធានារ៉ាប់រងយានយន្ត
12.6. ប័ណ្ណសម្គាល់យានយន្ត (សម្គាល់៖ ព័ត៌មាន 12.1 និង 12.2 ត្រូវបានបញ្ជាក់នៅក្នុងប័ណ្ណសម្គាល់យានយន្ត)។
13. កម្មវិធីទូរស័ព្ទក៏អាចស្នើសុំការចូលទៅប្រើលេខទំនាក់ទំនង និងរូបភាពផងដែរ។ មុខងារនេះមិនទាក់ទងដោយផ្ទាល់ទៅនឹងការប្រើប្រាស់កម្មវិធីទូរស័ព្ទឡើយ។ ប៉ុន្តែ ប្រសិនបើវាត្រូវបានបិទ មុខងារមួយចំនួននៃកម្មវិធីទូរស័ព្ទអាចនឹងមិនអាចចូលដំណើរការបាន។ មុខងារនេះក៏ត្រូវបានទាមទារផងដែរដើម្បីតាមដានថា តើអ្នកផ្តល់សេវាអនុលោមតាមច្បាប់ជាធរមានដែរឬទេ។
14. ក្នុងករណីមួយចំនួន អ្នកប្រើប្រាស់អាចផ្តល់ទិន្នន័យផ្ទាល់ខ្លួនរបស់ភាគីទីបីដល់សេវាកម្ម (ឧ. នៅពេលផ្តល់ព័ត៌មានទំនាក់ទំនងរបស់អ្នកប្រើប្រាស់ ឬសមាជិកគ្រួសារ ឬបង្កើតសំណើសម្រាប់ការធ្វើដំណើរសម្រាប់ភាគីទីបី)។ ក្នុងករណីបែបនេះ អ្នកប្រើប្រាស់បញ្ជាក់ថា គាត់បានទទួលការយល់ព្រមពីភាគីទីបីសម្រាប់ដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់ពួកគេ និងបញ្ជាក់ការយល់ព្រមរបស់ពួកគេជាមួយនឹងគោលការណ៍នេះ និងការទទួលយកបទប្បញ្ញត្តិរបស់វា។
15. ប្រសិនបើទិន្នន័យផ្ទាល់ខ្លួនណាមួយរបស់អនីតិជនត្រូវបានបង្ហាញដល់សេវាកម្ម អ្នកប្រើប្រាស់ដែលផ្តល់ទិន្នន័យបែបនេះនិងទទួលយកគោលការណ៍នេះ ផ្តល់ការយល់ព្រមរបស់គាត់ចំពោះដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អនីតិជនក្នុងនាមជាតំណាងស្របច្បាប់របស់អនីតិជន ឬបញ្ជាក់ថាអ្នកប្រើប្រាស់បានទទួលការយល់ព្រមចាំបាច់ពីតំណាងស្របច្បាប់របស់អនីតិជន ហើយយល់ព្រមចំពោះលក្ខខណ្ឌដែលមានចែងនៅនៅក្នុងគោលការណ៍បច្ចុប្បន្នពាក់ព័ន្ធនឹងសិទ្ធិរបស់អនីតិជន។ ប្រសិនបើអ្នកប្រើប្រាស់ជាអនីតិជន អ្នកប្រើប្រាស់បញ្ជាក់ថាគាត់ទទួលបានការជូនដំណឹងអំពីកាតព្វកិច្ចដើម្បីទទួលបានការយល់ព្រមពីអ្នកតំណាងស្របច្បាប់របស់គាត់ ហើយគាត់ទទួលបានផ្តល់ការយល់ព្រមមុននឹងទទួលយកគោលការណ៍នេះ។
អនីតិជន មានន័យថា បុគ្គលមានអាយុក្រោម៖
សម្រាប់អាស៊ែបៃហ្សង់៖ ១៨
សម្រាប់កូឡុំប៊ី៖ ១៨
សម្រាប់កម្ពុជា៖ ១៨
សម្រាប់ឥណ្ឌូនេស៊ី៖ ១៨
សម្រាប់កាហ្សាក់ស្ថាន៖ ១៨
សម្រាប់ម៉ាឡេស៊ី៖ ១៨
សម្រាប់ប៉េរូ៖ ១៨
សម្រាប់ហ្វីលីពីន៖ ១៨
សម្រាប់អាហ្វ្រិកខាងត្បូង៖ ១៨
សម្រាប់តាជីគីស្ថាន៖ ១៨
សម្រាប់ថៃ៖ ២០
សម្រាប់វៀតណាម៖ ១៨
(ប្រការ 15 មិនអាចអនុវត្តបាននៅក្នុងប្រទេសប្រេស៊ីល និងអាហ្សង់ទីន៖ អនីតិជន (បុគ្គលមិនទាន់គ្រប់អាយុ ១៨ ឆ្នាំ នៅក្នុងប្រទេសប្រេស៊ីល និងបុគ្គលមិនទាន់គ្រប់អាយុ ១៦ ឆ្នាំ នៅក្នុងប្រទេសអាហ្សង់ទីន) មិនត្រូវបានអនុញ្ញាតឱ្យចុះឈ្មោះ)
16. សេវាកម្មមានសិទ្ធិដើម្បីផ្ញើខ្លឹមសារផ្សព្វផ្សាយទៅកាន់អាសយដ្ឋានអ៊ីមែលរបស់អ្នកប្រើប្រាស់។ អ្នកប្រើប្រាស់មានសិទ្ធិបដិសេធមិនទទួលខ្លឹមសារបែបនេះដោយផ្ញើសំណើចំពោះរឿងនេះទៅកាន់សេវាកម្ម។
17. ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់នឹងត្រូវបានលុបដោយសេវាកម្មក្នុងករណីដូចខាងក្រោម៖
17.1. បន្ទាប់ពីការបំពេញគោលបំណងនៃដំណើរការទិន្នន័យផ្ទាល់ខ្លួន លើកលែងតែករណីដែលមានហេតុផលផ្សេងទៀតសម្រាប់ការរក្សាទុកទិន្នន័យ ឧ. ការបំពេញកាតព្វកិច្ចផ្លូវច្បាប់ឬកាតព្វកិច្ចកិច្ចសន្យា ការចាត់វិធានការផ្លូវច្បាប់ជាមួយអាជ្ញាធរដើម្បីដោះស្រាយជម្លោះ។
17.2. ប្រសិនបើអ្នកប្រើប្រាស់លុបចោលការយល់ព្រមរបស់គាត់ចំពោះដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់គាត់។
18. ការលុបទិន្នន័យផ្ទាល់ខ្លួនគឺត្រូវបានអនុវត្តក្នុងមធ្យោបាយមួយដើម្បីលុបចោលទិន្នន័យទាំងនោះដោយមិនអាចទាញយកមកវិញបាន។ ការលុបទិន្នន័យផ្ទាល់ខ្លួនត្រូវបានធ្វើឡើង ប្រសិនបើមិនមានឧបសគ្គដើម្បីធ្វើដូច្នេះ ដោយមានការពាក់ព័ន្ធជាមួយការទាមទារនៃច្បាប់ជាធរមាន ឬកាតព្វកិច្ចរួមគ្នាដែលមានស្រាប់រវាងសេវាកម្ម និងអ្នកប្រើប្រាស់។ ប្រសិនបើមានឧបសគ្គណាមួយចំពោះការលុបទិន្នន័យផ្ទាល់ខ្លួន សេវាកម្ម Maxim រក្សាទុកសំណើរបស់អ្នកប្រើប្រាស់សម្រាប់ការលុបទិន្នន័យរហូតដល់ចុងបញ្ចប់នៃរយៈពេលផ្ទុកទិន្នន័យផ្ទាល់ខ្លួន ដូចដែលបានកំណត់ដោយច្បាប់ជាធរមាន ឬរហូតដល់ការដោះស្រាយរួចរាល់នូវឧបសគ្គណាមួយចំពោះការលុបទិន្នន័យផ្ទាល់ខ្លួន។ អ្នកប្រើប្រាស់អាចស្នើសុំការលុបទិន្នន័យផ្ទាល់ខ្លួនរបស់គាត់នៅក្នុងកម្មវិធីទូរស័ព្ទដោយការទាក់ទងផ្នែកជំនួយដោយប្រើគណនីរបស់គាត់ (ម៉ឺនុយ - ជំនួយ) ឬដោយការផ្ញើសំណើតាមអ៊ីមែល ដែលមានទម្រង់នៅលើគេហទំព័រ ឬបើមិនដូច្នេះទេ ដោយអនុលោមតាមប្រការ 21 នៃគោលការណ៍នេះ បើមិនដូច្នេះទេលុះត្រាតែមានការចែងដោយប្រការនេះនេះ បន្ទាប់មកទិន្នន័យនឹងត្រូវបានលុបនៅក្នុងរយៈពេល៖
សម្រាប់អាហ្សង់ទីន៖
០៥ ថ្ងៃ ដោយមានករណីលើកលែងដូចដែលមានចែងក្នុងប្រការ17 ច្បាប់លេខ 25326 ដែលត្រូវបានរក្សាទុករហូតដល់អាជ្ញាធរមានសមត្ថកិច្ចអនុញ្ញាតឱ្យលុបវា យោងតាមច្បាប់ខាងលើ។
សម្រាប់អាស៊ែបៃហ្សង់៖
០៧ ថ្ងៃធ្វើការ
សម្រាប់ប្រេស៊ីល៖
៣0 ថ្ងៃ ដោយមានករណីលើកលែងដូចដែលបានអនុញ្ញាតដោយច្បាប់ជាធរមាន។
សម្រាប់កម្ពុជា៖
៣0 ថ្ងៃ ដោយមានករណីលើកលែងដូចដែលបានអនុញ្ញាតដោយច្បាប់ជាធរមាន។
សម្រាប់កូឡុំប៊ី៖
១៥ ថ្ងៃធ្វើការ ដោយមានករណីលើកលែង នៅពេលសេវាកម្មត្រូវការព័ត៌មានបន្ថែម។ ក្នុងករណីនេះសេវាកម្មមានរយៈពេល ០៥ ថ្ងៃធ្វើការ ដើម្បីទាមទារទៅអ្នកប្រើប្រាស់ ហើយអ្នកប្រើប្រាស់មានរយៈពេលពីរខែដើម្បីឆ្លើយតប។ ប្រសិនបើអ្នកទទួលពាក្យបណ្តឹងមិនមានសមត្ថកិច្ចដើម្បីដោះស្រាយវាទេ ពួកគេត្រូវបញ្ជូនវាទៅភាគីសមស្របក្នុងរយៈពេលអតិបរមា ០២ ថ្ងៃធ្វើការ ហើយជូនដំណឹងដល់ភាគីពាក់ព័ន្ធអំពីស្ថានភាព។
សម្រាប់ឥណ្ឌូនេស៊ី៖
០៣ ថ្ងៃ ដោយមានករណីលើកលែងនៃប្រវត្តិនៃកក់ការធ្វើដំណើរ/សកម្មភាព ដែលត្រូវបានរក្សាទុកសម្រាប់ជាបណ្ណសារ។
សម្រាប់កាហ្សាក់ស្ថាន៖
០១ ថ្ងៃធ្វើការ ដោយអនុលោមតាមច្បាប់ជាធរមាន។
សម្រាប់ម៉ាឡេស៊ី៖
៣០ ថ្ងៃ ដោយលើកលែងទិន្នន័យផ្ទាល់ខ្លួនដែលត្រូវបានរក្សាទុកសម្រាប់ការអនុលោមតាមច្បាប់ គោលការណ៍នេះ ឬសម្រាប់គោលបំណងផ្សេងៗនៃសុវត្ថិភាព, សន្តិសុខ, ការទប់ស្កាត់ និងការតាមដានការក្លែងបន្លំ ដោយយោងតាមច្បាប់ការពារទិន្នន័យជាធរមាន។
សម្រាប់ប៉េរូ៖
១០ ថ្ងៃធ្វើការ ដោយលើកលែងតែទិន្នន័យដែលបានស្នើសុំដោយអាជ្ញាធរមានសមត្ថកិច្ច ឬ បានទាមទារសម្រាប់ការរក្សាទុកដើម្បីអនុវត្តតាមកាតព្វកិច្ចផ្លូវច្បាប់ ឬ កិច្ចសន្យា។ ទិន្នន័យនេះនឹងត្រូវបានរក្សាទុកសម្រាប់រយៈពេលចាំបាច់ស្របតាមច្បាប់លេខ 29733 និងបទប្បញ្ញត្តិរបស់ច្បាប់នេះ។
សម្រាប់ហ្វីលីពីន៖
៣០ ថ្ងៃ លើកលែងមានច្បាប់ជាធរមានដែលអនុញ្ញាតផ្សេងពីនេះ។
សម្រាប់អាហ្វ្រិកខាងត្បូង៖
៣០ ថ្ងៃ តារាងកំណត់ពេលវេលាការលុបទិន្នន័យ និងការលើកលែងអាចនឹងមានការផ្លាស់ប្តូរដោយផ្អែកលើច្បាប់ក្នុងតំបន់ជាក់លាក់។
សម្រាប់តាជីគីស្ថាន៖
០៥ ថ្ងៃធ្វើការ យោងតាមច្បាប់នៃសាធារណរដ្ឋតាជីគីស្ថាន។
សម្រាប់ថៃ៖
មិនលើសពី ៣០ ថ្ងៃ លើកលែងតែករណីនៃការបដិសេធដោយយោងតាមច្បាប់ ឬដីការបស់តុលាការ។
សម្រាប់វៀតណាម៖
០៣ លើកលែងមានច្បាប់ជាធរមានដែលអនុញ្ញាតផ្សេងពីនេះ។
19. ការចូលប្រើទិន្នន័យផ្ទាល់ខ្លួនគឺត្រូវបានផ្តល់ឱ្យសម្រាប់តែបុគ្គល/អង្គភាពទាំងអស់ដែលពាក់ព័ន្ធដោយផ្ទាល់ក្នុងការផ្តល់នៃសេវាកម្មប៉ុណ្ណោះ។ សេវាកម្មមានសិទ្ធិផ្តល់សិទ្ធិចូលប្រើទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ដល់បុគ្គលិករបស់ខ្លួន។ សេវាកម្ម និងបុគ្គលិករបស់ខ្លួន មិនមានសិទ្ធិបញ្ចេញទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ឡើយ។ ទិន្នន័យផ្ទាល់ខ្លួនក៏អាចត្រូវបានប្រមូល រក្សាទុក និងដំណើរការដោយផលិតផលសូហ្វែរផ្សេងទៀតដែលជាកម្មសិទ្ធិ ឬបានប្រើដោយសេវាកម្ម ដោយអនុលោមតាមកិច្ចព្រមព្រៀងសម្រាប់ការប្រើប្រាស់ផលិតផលទាំងនោះដែលបានដាក់បញ្ចូលដោយសេវាកម្ម។ សេវាកម្មក៏អាចផ្តល់នូវការចូលប្រើទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ទៅកាន់ភាគីទីបី ប្រសិនបើអ្នកប្រើប្រាស់ផ្តល់ការយល់ព្រមរបស់គាត់សម្រាប់ការផ្ទេរទិន្នន័យផ្ទាល់ខ្លួនរបស់គាត់ ឬប្រសិនបើការផ្ទេរទិន្នន័យផ្ទាល់ខ្លួននោះគឺចាំបាច់ដើម្បីផ្តល់ឱ្យអ្នកប្រើប្រាស់នូវសេវាកម្មដែលត្រូវគ្នា ឬដើម្បីបំពេញកិច្ចព្រមព្រៀង ឬកិច្ចសន្យាមួយចំនួនដែលបានបង្កើតឡើងពីមុន ឬបានបញ្ចប់ជាមួយអ្នកប្រើប្រាស់។ ក្នុងករណីបែបនេះ ការប្រមូល ការរក្សាទុក និងដំណើរការទិន្នន័យផ្ទាល់ខ្លួនត្រូវបានធ្វើឡើងនៅក្នុងវិសាលភាពដែលបានចែងនៅក្នុងគោលការណ៍នេះ អនុលោមតាមគោលបំណងផ្សេងៗដែលបានចែងនៅក្នុងគោលការណ៍នេះ និងស្របពេលដែលការផ្តល់កម្រិតនៃការការពារទិន្នន័យផ្ទាល់ខ្លួនដែលតម្រូវដោយច្បាប់ជាធរមាន។ ក្នុងករណីដែលបានបញ្ជាក់ដោយច្បាប់ជាធរមាន សេវាកម្មក៏ផ្តល់នូវការចូលប្រើទិន្នន័យផ្ទាល់ខ្លួនទៅកាន់អាជ្ញាធរគ្រប់គ្រង អាជ្ញាធរអនុវត្តច្បាប់ ទីស្នាក់ការកណ្តាលឬមូលដ្ឋាននៃអំណាចប្រតិបត្តិ និងមន្ត្រីផ្សេងទៀត ភ្នាក់ងាររដ្ឋាភិបាលឬតុលាការ ដែលសេវាកម្មមានកាតព្វកិច្ចផ្តល់ព័ត៌មានតាមការស្នើសុំអនុលោមតាមច្បាប់ជាធរមាន។ តាមរយៈការទទួលយកគោលការណ៍ឯកជនភាពនេះ អ្នកប្រើប្រាស់យល់ព្រមនឹងលក្ខខណ្ឌដែលបានចែងខាងលើ។
20. សេវាកម្មអនុវត្តវិធានការដូចខាងក្រោមដើម្បីទប់ស្កាត់ការចូលប្រើទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើដោយគ្មានការអនុញ្ញាត៖
20.1. ជ្រើសជួលបុគ្គលិកទទួលបន្ទុកសម្រាប់ការរៀបចំដំណើរការទិន្នន័យផ្ទាល់ខ្លួន។
20.2. អនុវត្តវិធានការរៀបចំ និងបច្ចេកទេស ដើម្បីធានាសុវត្ថិភាព នៃទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់។ វិធានការបែបនេះគឺ៖
20.2.1. ការរកឃើញនៃគ្រោះថ្នាក់លើសុវត្ថិភាពនៅក្នុងប្រព័ន្ធស្របពេលដំណើរការទិន្នន័យផ្ទាល់ខ្លួន
20.2.2. ការអនុវត្តប្រព័ន្ធសន្តិសុខនៅក្នុងអគារដែលដាក់ប្រព័ន្ធព័ត៌មានក្នុងរបៀបមួយដើម្បីទប់ស្កាត់ការចូលប្រើដែលគ្មានការអនុញ្ញាតក្នុងអគារបានលើកឡើង
20.2.3. ការធានាសុវត្ថិភាពនៃការរក្សាទុកទិន្នន័យផ្ទាល់ខ្លួន
20.2.4. ការយល់ព្រមលើបញ្ជីអ្នកដែលត្រូវបានអនុញ្ញាតឱ្យចូលប្រើទិន្នន័យផ្ទាល់ខ្លួនដោយសារតែសមត្ថភាពផ្លូវការរបស់ពួកគេ
20.2.5. ការប្រើប្រាស់វិធានការចាំបាច់ដើម្បីការពារទិន្នន័យផ្ទាល់ខ្លួនពីការចូលប្រើដោយគ្មានការអនុញ្ញាត
20.2.6. ការវាយតម្លៃវិធានការដែលបានប្រើប្រាស់
20.2.7. ការធានានូវលទ្ធភាពនៃការរកឃើញនៃការចូលប្រើទិន្នន័យផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាត
20.2.8. ការស្ដារឡើងវិញនូវទិន្នន័យដែលត្រូវបានលុប ឬខូចខាតដោយសារការចូលប្រើដោយគ្មានការអនុញ្ញាត (ប្រសិនបើអាចធ្វើទៅបាន)
20.2.9. បទប្បញ្ញត្តិនៃការចូលប្រើទិន្នន័យផ្ទាល់ខ្លួននៅក្នុងប្រព័ន្ធបន្ទាប់ពីការដំណើរការរបស់ពួកគេ
20.2.10. ការតាមដានវិធានការដែលបានប្រើប្រាស់ដើម្បីការពារទិន្នន័យផ្ទាល់ខ្លួន និងកម្រិតនៃការការពារប្រព័ន្ធព័ត៌មាន។
21. ការអនុវត្តសិទ្ធិរបស់អ្នកប្រើប្រាស់ដែលបានរាយក្នុងគោលការណ៍នេះ និងបានចែងដោយច្បាប់ជាធរមាន ព្រមទាំងការស្នើសុំការបកស្រាយពន្យល់អំពីគោលការណ៍នេះត្រូវបានធ្វើឡើងដោយការផ្ញើសំណើជាលាយលក្ខណ៍អក្សរទៅកាន់សេវាកម្ម Maxim តាមរយៈការផ្ញើសំបុត្រ អ៊ីមែល ឬប្រគល់សំណើនេះដោយផ្ទាល់នៅទីតាំងផ្តល់សេវាកម្ម។ សំណើបែបនេះត្រូវតែមានដូចតទៅ៖ លេខសម្គាល់ឯកសាររបស់អ្នកប្រើប្រាស់ ឬអ្នកតំណាងរបស់គាត់, កាលបរិច្ឆេទនៃការផ្តល់ឯកសារនេះ, អាសយដ្ឋានលំនៅដ្ឋានរបស់អ្នកប្រើប្រាស់, ព័ត៌មានបញ្ជាក់ពីសកម្មភាពរួមគ្នារវាងអ្នកប្រើប្រាស់ និងសេវាកម្ម (លេខសម្គាល់របស់អ្នកប្រើ) ឬព័ត៌មានដែលតាមវិធីមួយចំនួនដូចជា រូបរាងឬទម្រង់ ដែលបញ្ជាក់ពីដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់, សំណើសម្រាប់ការបង្កើតបន្ថែមទៅ, ការប្លុក ឬការលុបចោលទិន្នន័យផ្ទាល់ខ្លួន, ការជូនដំណឹងអំពីការលុបចោលការយល់ព្រមចំពោះដំណើរការទិន្នន័យផ្ទាល់ខ្លួន ឬសំណើផ្សេងទៀតរបស់អ្នកប្រើប្រាស់, ហត្ថលេខារបស់អ្នកប្រើប្រាស់ ឬអ្នកតំណាងរបស់គាត់។
ព័ត៌មានទំនាក់ទំនងរបស់សេវាកម្មមាននៅ
សម្រាប់អាហ្សង់ទីន៖
AIST អាហ្សង់ទីន SRL ដែលមានលេខកូដអត្តសញ្ញាណពន្ធតែមួយគត់ (CUIT): 30-71701110-0
អាសយដ្ឋានស្របច្បាប់៖ Avenida del Libertador 498, ជាន់ទី 3 ទីក្រុងស្វយ័ត Buenos Aires ប្រទេសអាហ្សង់ទីនលេខកូដប្រៃសណីយ៍៖ C1001ABR
អ៊ីមែល៖taximaxim@taximaxim.com
សេវាកម្មមានកាតព្វកិច្ចផ្តល់ការឆ្លើយតបជាក់ស្តែងក្នុងរយៈពេល ០៥ ថ្ងៃ បន្ទាប់ពីទទួលបានសំណើឬការជូនដំណឹងបែបនេះ។
សម្រាប់អាស៊ែបៃហ្សង់៖
BELLFAST BAKU LLC
សេវាកម្មមានកាតព្វកិច្ចផ្តល់ការឆ្លើយតបជាក់ស្តែងក្នុងរយៈពេល ០៧ ថ្ងៃ បន្ទាប់ពីទទួលបានសំណើឬការជូនដំណឹងបែបនេះ។
សម្រាប់ប្រេស៊ីល៖
AIST BRAZIL SOFTWARE LTDA. ("MAXIM BRASIL", CNPJ nº 41.450.114/0001-10)
សេវាកម្មមានកាតព្វកិច្ចផ្តល់ការឆ្លើយតបជាក់ស្តែងក្នុងរយៈពេល ៤៨ ម៉ោង បន្ទាប់ពីទទួលបានសំណើឬការជូនដំណឹងបែបនេះ។
សម្រាប់កម្ពុជា៖
សម្រាប់កូឡុំប៊ី៖
AIST COLOMBIA S.A.S. with tax number 901408204-7
សម្រាប់ឥណ្ឌូនេស៊ី៖
PT Teknologi Perdana Indonesia ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតត្រូវបានបង្កើតឡើងយ៉ាងត្រឹមត្រូវក្រោមច្បាប់នៃសាធារណរដ្ឋឥណ្ឌូនេស៊ី
សេវាកម្មមានកាតព្វកិច្ចផ្តល់ការឆ្លើយតបជាក់ស្តែងក្នុងរយៈពេល ០២ ថ្ងៃ បន្ទាប់ពីទទួលបានសំណើឬការជូនដំណឹងបែបនេះ។
សម្រាប់កាហ្សាក់ស្ថាន៖
សេវាកម្មមានកាតព្វកិច្ចផ្តល់ការឆ្លើយតបជាក់ស្តែងក្នុងរយៈពេល ០១ ថ្ងៃធ្វើការ បន្ទាប់ពីទទួលបានសំណើឬការជូនដំណឹងបែបនេះ។
សម្រាប់ម៉ាឡេស៊ី៖
AIST MALAYSIA SDN. BHD., No. 22A, First & Second Floor, Jalan Putra Square 6, 25200, Kuantan, Pahang, ប្រទេសម៉ាឡេស៊ី
សេវាកម្មមានកាតព្វកិច្ចផ្តល់ការឆ្លើយតបជាក់ស្តែងក្នុងរយៈពេល ០៧ ថ្ងៃ បន្ទាប់ពីទទួលបានសំណើឬការជូនដំណឹងបែបនេះ។
សម្រាប់ប៉េរូ៖
សេវាកម្មមានកាតព្វកិច្ចផ្តល់ការឆ្លើយតបជាក់ស្តែងក្នុងរយៈពេល ៣០ ថ្ងៃ បន្ទាប់ពីទទួលបានសំណើឬការជូនដំណឹងបែបនេះ។
AIST PERU S.A.C. with RUC Nº 20606461730
អាសយដ្ឋាន៖ ការិយាល័យ D, Avenida Luis Gonzales 291, ស្រុក និងខេត្ត Chiclayo, នាយកដ្ឋាន Lambayeque, សាធារណរដ្ឋប៉េរូ
សម្រាប់ហ្វីលីពីន៖
Taxsee Philippines, Inc.
សម្រាប់អាហ្វ្រិកខាងត្បូង៖
សេវាកម្មមានកាតព្វកិច្ចផ្តល់ការឆ្លើយតបជាក់ស្តែងក្នុងរយៈពេល ៣០ ថ្ងៃ បន្ទាប់ពីទទួលបានសំណើឬការជូនដំណឹងបែបនេះ។
សម្រាប់តាជីគីស្ថាន៖
សេវាកម្មមានកាតព្វកិច្ចផ្តល់ការឆ្លើយតបជាក់ស្តែងក្នុងរយៈពេល ១៥ ថ្ងៃ បន្ទាប់ពីទទួលបានសំណើឬការជូនដំណឹងបែបនេះ។
សម្រាប់ថៃ៖
សេវាកម្មមានកាតព្វកិច្ចផ្តល់នូវការឆ្លើយតបជាក់ស្តែងដោយគ្មានការពន្យាពេលហួសហេតុ និងយ៉ាងយូរបំផុតក្នុងរយៈពេល ៣០ ថ្ងៃបន្ទាប់ពីការទទួលបានសំណើ។
សម្រាប់វៀតណាម៖
TAXSEE VIETNAM COMPANY LIMITED លេខចុះបញ្ជី៖ 0317760955
អាសយដ្ឋានស្របច្បាប់៖ New Orientation Logistics Building, 66/9 Pho Quang, Ward 2, ស្រុក Tan Binh, ទីក្រុងហូជីមិញ, ប្រទេសវៀតណាម
អាសយដ្ឋានអាជីវកម្ម/ការឆ្លើយឆ្លង៖ New Orientation Logistics Building, 66/9 Pho Quang, Ward 2, ស្រុក Tan Binh, ទីក្រុងហូជីមិញ, ប្រទេសវៀតណាម
ទូរស័ព្ទ៖ +840934318025
អ៊ីមែល៖ ts_vn@taximaxim.com
សេវាកម្មមានកាតព្វកិច្ចផ្តល់ការឆ្លើយតបជាក់ស្តែងក្នុងរយៈពេល ០៣ ថ្ងៃ បន្ទាប់ពីទទួលបានសំណើឬការជូនដំណឹងបែបនេះ។
22. សេវាកម្ម Maxim មិនទទួលខុសត្រូវចំពោះដំណើរការមុខងារត្រឹមត្រូវ និងសុវត្ថិភាពនៃឧបករណ៍របស់អ្នកប្រើប្រាស់ និង/ឬបណ្តាញដែលអ្នកប្រើប្រាស់ផ្ទេរទិន្នន័យផ្ទាល់ខ្លួនរបស់គាត់ឡើយ។ ដើម្បីបង្កើនកម្រិតសុវត្ថិភាព សេវាកម្មណែនាំអ្នកប្រើប្រាស់ឱ្យប្រកាន់ខ្ជាប់នូវការប្រុងប្រយ័ត្នដូចខាងក្រោម (ទោះជាយ៉ាងនេះក្តី ដោយគ្មានការធានាទប់ស្កាត់ឧប្បត្តិហេតុពាក់ព័ន្ធនឹងហេតុផលខាងលើ)៖
22.1. ចុះឈ្មោះចូល និងប្រើកម្មវិធីទូរស័ព្ទ និងគេហទំព័រតែនៅពេលប្រើបណ្តាញដែលទុកចិត្ត
22.2. ជៀសវាងពីការចូលមើលគេហទំព័រដែលមិនមានសុវត្ថិភាព
22.3. ការហៅទូរស័ព្ទមិនទុកចិត្ត សំបុត្រអ៊ីមែល សារ និងការជូនដំណឹងផ្សេងទៀតដែលបានទទួលពីប្រភពមិនស្គាល់អត្តសញ្ញាណ ជៀសវាងពីការតាមដានតំណភ្ជាប់ដែលគួរឱ្យសង្ស័យ
22.4. ប្រើប្រព័ន្ធការពារមេរោគដែលមាននៅលើឧបករណ៍របស់អ្នកប្រើប្រាស់។
ទិន្នន័យផ្សេងទៀតដែលបានផ្តល់ដល់សេវាកម្ម Maxim នៅពេលប្រើប្រាស់គេហទំព័រ និងកម្មវិធីទូរស័ព្ទ
23. សេវាកម្មទទួលបានព័ត៌មានអំពីទីតាំងភូមិសាស្រ្តរបស់អ្នកស្នើសុំ និងអ្នកផ្តល់សេវាតាមរយៈកម្មវិធីទូរស័ព្ទ។
23.1. ព័ត៌មាននេះត្រូវបានផ្ទេរទៅសេវាកម្មតែនៅពេលដែលកម្មវិធីទូរស័ព្ទកំពុងត្រូវបានប្រើប្រាស់ប៉ុណ្ណោះ។ អ្នកស្នើសុំ និងអ្នកប្រើប្រាស់មានសិទ្ធិដាក់ការហាមឃាត់លើការផ្ទេរដោយផ្អែកលើឆន្ទានុសិទ្ធិរបស់ពួកគេ តាមរយៈការកំណត់នៅលើឧបករណ៍របស់ពួកគេ។ ក្នុងករណីមានការដាក់ការហាមឃាត់លើការផ្ទេរព័ត៌មាននៅលើទីតាំងភូមិសាស្រ្ត សេវាកម្មមិនអាចធានាបាននូវដំណើរការត្រឹមត្រូវនៃកម្មវិធីទូរស័ព្ទឡើយ។
23.2. ដើម្បីបំពេញសំណើ សេវាកម្មអាចផ្ទេរព័ត៌មានទីតាំងភូមិសាស្រ្តរបស់អ្នកស្នើសុំទៅអ្នកផ្តល់សេវា ដែលបានទទួលយកសំណើដើម្បីបំពេញការកក់ធ្វើដំណើរ ព្រមទាំងព័ត៌មានទីតាំងភូមិសាស្រ្តរបស់អ្នកផ្តល់សេវាទៅអ្នកស្នើសុំ។
24. អ្នកស្នើសុំ និងអ្នកផ្តល់សេវាអាចផ្តល់ព័ត៌មានអំពីការទូទាត់ទៅសេវាកម្ម។
24.1. អ្នកស្នើសុំ និងអ្នកផ្តល់សេវាអាចភ្ជាប់កាតធនាគារនៅក្នុងកម្មវិធីទូរស័ព្ទ ដើម្បីធ្វើការបង់ប្រាក់នៅពេលប្រើប្រាស់កម្មវិធីទូរស័ព្ទ ដើម្បីផ្តល់ និងទទួលសេវាកម្ម៖
24.1.1. លេខកាតធនាគារ
24.1.2. រយៈពេលមានសុពលភាពនៃកាតធនាគារ
24.1.3. CVV។
(ប្រការ 24.1 រួមទាំង 24.1.1-24.1.3 មិនអាចអនុវត្តបាននៅក្នុងប្រទេសវៀតណាម និងប្រទេសប៉េរូ)
25. សេវាកម្មទទួលបានព័ត៌មានអំពីឧបករណ៍របស់អ្នកប្រើ។
25.1. ព័ត៌មានអំពីឧបករណ៍របស់អ្នកប្រើប្រាស់មិនមានទិន្នន័យផ្ទាល់ខ្លួនណាមួយឡើយ ហើយមិនមែនជាផ្នែកនៃសំណុំទិន្នន័យដែលអាចប្រើដើម្បីកំណត់អត្តសញ្ញាណអ្នកប្រើប្រាស់ឡើយ។
25.2. ព័ត៌មាននេះត្រូវបានប្រមូលសម្រាប់គោលបំណងនៃការតាមដានផ្ទៃក្នុងនៃកម្មវិធីទូរស័ព្ទ និងគេហទំព័ររបស់អ្នកប្រើប្រាស់ និងការកែលម្អដំណើរនៃកម្មវិធីទូរស័ព្ទ និងគេហទំព័រ។
26. សេវាកម្មទទួលបានព័ត៌មានអំពីប្រតិបត្តិករបណ្តាញទូរស័ព្ទដែលផ្តល់សេវាកម្មរបស់ខ្លួនដល់អ្នកប្រើប្រាស់តាមរយៈកម្មវិធីទូរស័ព្ទ។
26.1. ព័ត៌មានអំពីប្រតិបត្តិករបណ្តាញទូរស័ព្ទចល័តដែលផ្តល់សេវាកម្មដល់អ្នកប្រើប្រាស់មិនមានផ្ទុកទិន្នន័យផ្ទាល់ខ្លួនណាមួយឡើយ ហើយមិនមែនជាផ្នែកនៃសំណុំទិន្នន័យដែលអាចប្រើដើម្បីកំណត់អត្តសញ្ញាណអ្នកប្រើប្រាស់ឡើយ។
26.2. ព័ត៌មាននេះត្រូវបានប្រមូលសម្រាប់គោលបំណងនៃការជ្រើសរើសដោយស្វ័យប្រវត្តិនៃប្រទេសនៃលំនៅដ្ឋានរបស់អ្នកប្រើប្រាស់ និងភាសាប្រព័ន្ធទំនាក់ទំនងរបស់អ្នកប្រើនៅក្នុងការកំណត់កម្មវិធីទូរស័ព្ទ។
27. សេវាកម្មរក្សាព័ត៌មានអំពីប្រវត្តិនៃកក់ការធ្វើដំណើររបស់អ្នកស្នើសុំ និងអ្នកប្រើប្រាស់។
27.1. កំណត់ត្រាបណ្តាញបញ្ជូន រួមមានពេលវេលានៃការចាប់ផ្តើមដំណើរការសំណើ, អាសយដ្ឋាននៃការមកដល់របស់យានយន្ត, អាសយដ្ឋានគោលដៅ និងបណ្តាញបញ្ជូនដែលបានជ្រើសរើស, អត្រាដែលបានប្រើប្រាស់, វិធីសាស្ត្រទូទាត់ និងព័ត៌មានផ្សេងទៀតដែលផ្តល់ដោយអ្នកស្នើសុំ។
27.2. ព័ត៌មាននេះត្រូវបានប្រមូលក្នុងគោលបំណងកែលម្អគុណភាពនៃសេវាកម្មដោយការបំពេញដោយស្វ័យប្រវត្តិនូវប៉ារ៉ាម៉ែត្រសំណើដោយប្រើព័ត៌មានដែលបានផ្តល់ពីមុន ដើម្បីកាត់បន្ថយពេលវេលាដែលត្រូវការដើម្បីបំពេញសំណើ។
ខូឃី
28. សេវាកម្មអាចប្រើខូឃីខាងក្រោម៖
28.1. ខូឃីចាំបាច់មានការរឹតបន្តឹង។ ខូឃីទាំងនេះគឺចាំបាច់សម្រាប់ការប្រើគេហទំព័រ។ ខូឃីទាំងនេះត្រូវបានប្រើប្រាស់នៅពេលដែលអ្នកប្រើប្រាស់ចុះឈ្មោះ និង/ឬចុះឈ្មោះចូលទៅក្នុងប្រព័ន្ធ។ ប្រសិនបើគ្មានខូឃីទាំងនេះទេ សេវាកម្មមិនអាចប្រើបានឡើយ។ ទាំងនេះគឺជាខូឃីភាគីទីមួយ ហើយអាចមានទាំងរយៈពេលវែង និងរយៈពេលខ្លី។ ប្រសិនបើគ្មានខូឃីទាំងនេះទេ គេហទំព័រនឹងមិនដំណើរការត្រឹមត្រូវឡើយ។
28.2. ខូឃីដំណើរការ។ ខូឃីទាំងនេះប្រមូលទិន្នន័យស្ថិតិលើការប្រើប្រាស់គេហទំព័រ។ ពួកវាមិនប្រមូលទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ឡើយ។ ទិន្នន័យណាមួយនិងទាំងអស់ ដែលប្រមូលបានដោយខូឃីដំណើរការគឺមានលក្ខណៈស្ថិតិ និងមិនអាចកំណត់អត្តសញ្ញាណបាន។ ខូឃីទាំងនេះអាចមានមានទាំងរយៈពេលវែង និងរយៈពេលខ្លី។ ពួកវាក៏អាចជាភាគីទីមួយ និងភាគីទីពីរផងដែរ។ ពួកវាត្រូវបានប្រើដើម្បី៖
28.2.1. ប្រមូលស្ថិតិប្រើប្រាស់គេហទំព័រ
28.2.2. វាយតម្លៃប្រសិទ្ធភាពនៃយុទ្ធនាការផ្សាយពាណិជ្ជកម្ម។
28.3. ខូឃីដំណើរការមុខងារ។ ខូឃីទាំងនេះត្រូវបានប្រើដើម្បីរក្សាទុកព័ត៌មានដែលផ្តល់ដោយអ្នកប្រើប្រាស់ (ឧ. ឈ្មោះ ភាសា និង/ឬទីតាំងរបស់អ្នកប្រើប្រាស់)។ កម្មវិធីទាំងនេះប្រើព័ត៌មានអនាមិក ហើយមិនតាមដានសកម្មភាពរបស់អ្នកប្រើប្រាស់នៅលើគេហទំព័រផ្សេងទៀតឡើយ។ ខូឃីទាំងនេះអាចមានមានទាំងរយៈពេលវែង និងរយៈពេលខ្លី។ ពួកវាក៏អាចជាភាគីទីមួយ និងភាគីទីពីរផងដែរ។ ពួកវាត្រូវបានប្រើដើម្បី៖
28.3.1. រក្សាទុកព័ត៌មានអំពីសេវាកម្មដែលផ្តល់ជូនអ្នកស្នើសុំ
28.3.2. កែលម្អដំណើរការគេហទំព័រ ជាធម្មតាដោយការរក្សាទុកជម្រើសរបស់អ្នកប្រើប្រាស់។
28.4. ខូឃីផ្សាយពាណិជ្ជកម្ម។ ខូឃីទាំងនេះត្រូវបានប្រើសម្រាប់ដាក់កម្រិតចំនួននៃការមើលការផ្សាយពាណិជ្ជកម្ម ព្រមទាំងសម្រាប់ការវាយតម្លៃប្រសិទ្ធភាពនៃយុទ្ធនាការផ្សាយពាណិជ្ជកម្ម។ ខូឃីផ្សាយពាណិជ្ជកម្មត្រូវបានប្រើដើម្បីគ្រប់គ្រងមាតិកាផ្សព្វផ្សាយនៅលើគេហទំព័រ។ ខូឃីផ្សាយពាណិជ្ជកម្មត្រូវបានដាក់ដំណើរការដោយភាគីទីបី ឧ. ដោយអ្នកផ្សាយពាណិជ្ជកម្ម និងភ្នាក់ងាររបស់ពួកគេ។ ខូឃីទាំងនេះអាចមានមានទាំងរយៈពេលវែង និងរយៈពេលខ្លី។ កម្មវិធីទាំងនេះត្រូវបានភ្ជាប់ជាមួយនឹងការផ្សាយពាណិជ្ជកម្មនៅលើគេហទំព័រដែលត្រូវបានផ្តល់ដោយក្រុមហ៊ុនភាគីទីបី។
29. ការប្លុក ការលុប ឬការដាក់កម្រិតសកម្មភាពនៃខូឃីអាចត្រូវបានអនុវត្តនៅក្នុងការកំណត់កម្មវិធីរុករករបស់អ្នកប្រើប្រាស់។