ត្រឡប់មកវិញព័ត៌មានផ្លូវច្បាប់
ត្រឡប់មកវិញព័ត៌មានផ្លូវច្បាប់

ការផ្តល់ជូនជាសាធារណៈ


ការផ្តល់ជូនជាសាធារណៈ

លក្ខខណ្ឌ​សេវាកម្ម

 

លក្ខខណ្ឌសេវាកម្មទាំងនេះ (“កិច្ចព្រមព្រៀង”) មានច្បាប់ លក្ខខណ្ឌ ការធានា កាតព្វកិច្ច និងកិច្ចព្រមព្រៀងសំខាន់ៗ សម្រាប់ការប្រើប្រាស់កម្មវិធី និងការជាវសេវាកម្ម MAXIM។ ការប្រើប្រាស់សេវាកម្មជាបន្តបន្ទាប់ដោយអ្នកប្រើប្រាស់នឹងត្រូវបានចាត់ទុកថាជាការទទួលយក និងការយល់ព្រមលើកិច្ចព្រមព្រៀងទាំងមូល រួមមានឧបសម្ព័ន្ធ និងឯកសារភ្ជាប់ដែលមាននៅទីនេះដូចជា គោលការណ៍ឯកជនភាព និងឧបសម្ព័ន្ធផ្សេងទៀតនៃកិច្ចព្រមព្រៀងនេះជាដើម។ លក្ខខណ្ឌផ្លូវច្បាប់ទាំងនេះបង្កើតបានជាកិច្ចព្រមព្រៀងស្របច្បាប់ដែលធ្វើឡើងរវាងអ្នកប្រើប្រាស់ មិនថាជាលក្ខណៈផ្ទាល់ខ្លួន ឬក្នុងនាមអង្គភាពណាមួយ "អ្នកប្រើប្រាស់" និង MAXIM ចំពោះការចូលប្រើ និងប្រើប្រាស់សេវាកម្មរបស់អ្នក។

 

អ្នកប្រើប្រាស់ត្រូវបានណែនាំឱ្យអានដោយប្រុងប្រយ័ត្ន និងយល់ដឹងនូវបទប្បញ្ញត្តិនានាដែលមាននៅក្នុងលក្ខខណ្ឌនៅទីនេះ។ ប្រសិនបើអ្នកប្រើប្រាស់មិនយល់ព្រមជាមួយលក្ខខណ្ឌណាមួយក្នុងកិច្ចព្រមព្រៀងនេះ គាត់ត្រូវបានណែនាំក្នុងការបដិសេធចំពោះការប្រើប្រាស់សេវាកម្មនេះ។

 

លក្ខខណ្ឌបន្ថែម ឬឯកសារនានាដែលអាចត្រូវបានបង្ហោះនៅលើសេវាកម្មនៅគ្រប់ពេលវេលា ត្រូវបានបញ្ចូលជាផ្នែកមួយយ៉ាងច្បាស់លាស់នៅទីនេះសម្រាប់យោង។ MAXIM រក្សាសិទ្ធិតាមឆន្ទានុសិទ្ធិដោយឯកឯងដើម្បីធ្វើការផ្លាស់ប្តូរ ឬកែប្រែលក្ខខណ្ឌច្បាប់ទាំងនេះបានគ្រប់ពេលវេលា និងដោយហេតុផលណាមួយ។

 

MAXIM ប្រើសិទ្ធិរបស់ខ្លួនក្នុងការសម្រេចចិត្តសម្រាប់ការផ្លាស់ប្តូរ កែតម្រូវ ឬលុបបំបាត់ខ្លឹមសាររបស់សេវាកម្មបានគ្រប់ពេលវេលា ដោយហេតុផលទាំងអស់ ដោយពុំបាច់មានការជូនដំណឹងជាមុន។ យ៉ាងណាមិញ ការធ្វើបច្ចុប្បន្នភាពព័ត៌មានលើសេវាកម្មរបស់ខ្លួន គឺមិនមែនជាកាតព្វកិច្ចសម្រាប់ MAXIM ឡើយ។ MAXIM ក៏មានសិទ្ធិផ្លាស់ប្តូរ ឬបញ្ឈប់សេវាកម្មទាំងអស់ ឬដោយផ្នែកបានគ្រប់ពេលវេលាផងដែរ ដោយពុំបាច់មានការជូនដំណឹងជាមុន។ គ្មានការទទួលខុសត្រូវអ្វីនឹងត្រូវបានកើតមានសម្រាប់ការផ្លាស់ប្តូរ ការកែតម្រូវតម្លៃ ការផ្អាក ឬការបញ្ចប់នៃសេវាកម្ម ទាំងអ្នកប្រើប្រាស់ ឬភាគីទីបីណាមួយឡើយ។

 

ភាពដំណើរការបានជានិរន្តនៃសេវាកម្មមិនត្រូវបានធានាឡើយ។ MAXIM អាចជួបប្រទះបញ្ហាផ្នែកគ្រឿងបង្គុំ សូហ្វែរ ឬបញ្ហាផ្សេងទៀត ឬតម្រូវការថែទាំទាក់ទងនឹងសេវាកម្ម ដែលនាំឱ្យមានការរំខាន ការពន្យារពេល ឬកំហុស។ MAXIM រក្សាសិទ្ធិអំណាចក្នុងការផ្លាស់ប្តូរ កែប្រែ ធ្វើបច្ចុប្បន្នភាព ផ្អាក បញ្ឈប់ ឬមានការផ្លាស់ប្តូរសេវាកម្មនៅគ្រប់ពេលវេលាដោយហេតុផលណាមួយដោយពុំបាច់មានការជូនដំណឹងជាមុនដល់អ្នកប្រើប្រាស់។ អ្នកប្រើប្រាស់យល់ស្របថា MAXIM មិនទទួលខុសត្រូវចំពោះការខាតបង់ ការខូចខាត ឬការរអាក់រអួលណាមួយដែលបណ្តាលមកពីអសមត្ថភាពក្នុងការចូលប្រើ ឬប្រើប្រាស់សេវាកម្មក្នុងអំឡុងពេលប្រព័ន្ធឧបករណ៍មិនដំណើរការ ឬឈប់ដំណើរការនៅពេលណាមួយ។ លក្ខខណ្ឌផ្លូវច្បាប់ទាំងនេះនឹងមិនត្រូវបានបកស្រាយដើម្បីបង្ខំយើងឱ្យរក្សានិងគាំទ្រសេវាកម្ម ឬផ្តល់នូវការកែតម្រូវ ធ្វើបច្ចុប្បន្នភាព ឬការចេញផ្សាយណាមួយឡើយ។

 

ផ្នែកទី I៖ និយមន័យនៃពាក្យ។

 

ដើម្បីកិច្ចព្រមព្រៀងនេះមានប្រសិទ្ធភាព ពាក្យគន្លឹះដែលប្រើក្នុងនេះ មានន័យដូចខាងក្រោម៖

១. MAXIM – សំដៅទៅលើក្រុមហ៊ុនថេកស៊ី (ខេមបូឌា) ឯ.ក ឬទាក់ទងនឹង MAXIM សម្រាប់ការធ្វើអាជីវកម្មដូចជា Rides & Food Delivery Service សាខារបស់ខ្លួន ដៃគូសហការ ក្រុមហ៊ុនបុត្រសម្ព័ន្ធ បុគ្គលិក និងអង្គភាពសាជីវកម្មផ្សេងទៀតដែលទាក់ទងនឹង Maxim Rides & Food Delivery ដែលមានចែងនៅកក្នុង MAXIM សម្រាប់ការចុះឈ្មោះគណនីអាជីវកម្ម។

 

២. អតិថិជន – សំដៅទៅលើបុគ្គល ឬអង្គភាពណាមួយដែលធ្វើការជាវ ប្រើប្រាស់ និងអនុវត្តសេវាកម្ម MAXIM ដើម្បីដាក់បញ្ជាទិញ ដែលអនុវត្តដោយដៃគូ។ បញ្ជាទិញបែបនេះអាចរួមបញ្ចូលបញ្ជាទិញសម្រាប់សេវាកម្មដឹកជញ្ជូនអ្នកដំណើរ និងអីវ៉ាន់ ឬការដឹកជញ្ជូនប្រអប់ ឬកញ្ចប់ទំនិញ។

 

៣. ដៃគូ – សំដៅលើបុគ្គលដែលបានជាវពេញលេញចំពោះលក្ខខណ្ឌ និងគោលការណ៍នៃសេវាកម្មរបស់ MAXIM ហើយបានយល់ព្រមដោយស្ម័គ្រចិត្តដើម្បីអនុវត្តបញ្ជាទិញ។

 

៤. អ្នកប្រើប្រាស់ – សំដៅលើទាំងអតិថិជន និង/ឬដៃគូ។

 

៥. កម្មវិធី – សំដៅលើទាំងសូហ្វែរកម្មវិធីទូរស័ព្ទដែលបានដំឡើងនៅក្នុងឧបករណ៍ចល័តរបស់អ្នកប្រើប្រាស់ និងសេវាកម្មបញ្ជាទិញតាមអ៊ីនធឺណិតដែលមាននៅក្នុងគេហទំព័រផ្លូវការរបស់ MAXIM។ កម្មវិធីទូរស័ព្ទ និងសេវាកម្មបញ្ជាទិញតាមអ៊ីនធឺណិតត្រូវបានធ្វើសមាហរណកម្មដោយសូហ្វែរ និងកម្មវិធីរបស់ MAXIM ដែលផ្តល់សិទ្ធិ និងអនុញ្ញាតឱ្យធ្វើការដំណើរការបញ្ជាទិញរបស់អ្នកប្រើប្រាស់។

 

៦. សេវាកម្ម – សំដៅលើសេវាព័ត៌មាននៃការទទួល ដំណើរការ និងការបញ្ជូនព័ត៌មានរបស់អតិថិជន រួមមានដូចជា បញ្ជាទិញ អីវ៉ាន់ ទីតាំងភូមិសាស្ត្រ និងព័ត៌មានផ្ទាល់ខ្លួនផ្សេងទៀតជាដើម ទៅកាន់ដៃគូ។ វាក៏សំដៅផងដែរលើការទទួល ដំណើរការ និងការបញ្ជូនព័ត៌មានរបស់អតិថិជន រួមមានបញ្ជាទិញ អីវ៉ាន់ ទីតាំងភូមិសាស្ត្រ និងព័ត៌មានផ្ទាល់ខ្លួនផ្សេងទៀតជាដើម របស់គាត់ទៅកាន់ដៃគូ។ វាក៏ត្រូវយោងទៅលើការទទួល ដំណើរការ និងការបញ្ជូនព័ត៌មានរបស់ដៃគូ ដែលរួមមាន ឈ្មោះរបស់គាត់ ទីតាំងភូមិសាស្ត្រ ព័ត៌មានអំពីយានយន្ត និងព័ត៌មានផ្ទាល់ខ្លួនផ្សេងទៀតទៅកាន់អតិថិជន។ សេវាកម្មនេះក៏រួមបញ្ចូលផងដែរនូវការផ្តល់មធ្យោបាយទំនាក់ទំនង ការប្រមូល និងការទូទាត់រវាងអតិថិជន និងដៃគូតាមរយៈកម្មវិធី។

 

៧. បញ្ជាទិញ – មានន័យថាព័ត៌មានដែលដាក់ក្នុងកម្មវិធី និងមានទិន្នន័យអំពីតម្រូវការសម្រាប់ការផ្តល់សេវា និងមានប៉ារ៉ាម៉ែត្រជាក់លាក់ មិនថាសម្រាប់ការដឹកជញ្ជូនអ្នកដំណើរ និងអីវ៉ាន់ ឬសេវាកម្មផ្សេងទៀតសម្រាប់ការដឹកជញ្ជូន សេវាកម្ម និងទំនិញ រួមទាំងការដឹកជញ្ជូនសម្លៀកបំពាក់បោកគក់ផ្ទាល់ខ្លួន ការទិញសេវាកម្មម៉ាស្សា ឬសេវាកម្មផ្សេងទៀតដែលត្រូវបានផ្តល់ជូនដោយកម្មវិធី ដែលដាក់ដោយអតិថិជននៅក្នុងកម្មវិធីដែលមានព័ត៌មានលម្អិត និងប៉ារ៉ាម៉ែត្រដែលត្រូវដំណើរការ និងបញ្ជូនទៅដៃគូជាក់លាក់ដែលកំពុងបំពេញ និងអនុវត្តបញ្ជាទិញនោះ។ នេះរួមបញ្ចូលទាំងការបញ្ជាទិញជាមុនដែលត្រូវធ្វើឡើងដោយអតិថិជន។

 

៨. ប្រវត្តិរូប - សំដៅលើគណនីដែលបានបង្កើត និងចុះឈ្មោះត្រឹមត្រូវដោយអ្នកប្រើប្រាស់នៅក្នុងប្រព័ន្ធ MAXIM ដែលមានព័ត៌មានផ្ទាល់ខ្លួន និងព័ត៌មានលម្អិត រួមមានដូចជា ឈ្មោះ ភេទ អាសយដ្ឋាន ទីតាំង និងលេខទូរស័ព្ទជាដើម។ វាក៏នឹងមានទិន្នន័យស្ថិតិនៃសេវាកម្មដែលបង្ហាញដោយដៃគូរ ឬស្ថានភាពបច្ចុប្បន្ននៃគណនីផ្ទាល់ខ្លួនរបស់អតិថិជន ទៅតាមស្ថានភាព។ ប្រវត្តិរូបក៏នឹងបង្ហាញគណនីផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ដែលបង្ហាញពីចំនួនសរុបដែលអ្នកប្រើប្រាស់ដាក់ក្នុងគណនីផ្ទាល់ខ្លួនរបស់គាត់ រួមទាំងប្រតិបត្តិការទាំងអស់រួមមានដូជជា ការទូទាត់ជាមុនរបស់អ្នកប្រើប្រាស់ និងចំនួនទឹកប្រាក់ដែលត្រូវបានកាត់ទុកជាការទូទាត់សម្រាប់ប្រតិបត្តិការនៃបញ្ជាទិញ។

 

៩. គណនីផ្ទាល់ខ្លួន – សម្រាប់ដៃគូរ វាគឺជាគណនីដែលការទូទាត់ជាមុនត្រូវបានកត់ត្រា ហើយទឹកប្រាក់ត្រូវបានកាត់ជាការទូទាត់សម្រាប់ថ្លៃជាវ។ សម្រាប់អតិថិជន វានឹងសំដៅលើគណនីដែលការទូទាត់ជាមុនរបស់អតិថិជន និងត្រូវបានកាត់ចេញ ឬកាត់ចំនួនទឹកប្រាក់សម្រាប់ការទូទាត់សេវារបស់ដៃគូរមួយត្រូវបានកាត់ទុក។

 

១០. អាត្រាតម្លៃ – សំដៅទៅលើពិន្ទុ ឬចំណាត់ថ្នាក់របស់អ្នកប្រើប្រាស់ដែលត្រូវបានគណនាដោយកម្មវិធីដោយផ្អែកលើការវាយតម្លៃបង្គរ និងរបាយការណ៍ដែលធ្វើឡើងដោយអ្នកប្រើប្រាស់ផ្សេងទៀត។ នេះត្រូវធ្វើជាមូលដ្ឋានសម្រាប់ភាពញឹកញាប់នៃការទទួលសំណើបញ្ជាទិញក្នុងករណីដៃគូ។

 

១១. ផ្លូវ – សំដៅលើផ្លូវយានយន្តរវាងចំណុចចេញដំណើរ និងគោលដៅ។

 

១២. បញ្ជាទិញជាមុន - សំដៅលើបញ្ជាទិញដែលបានធ្វើឡើងត្រឹមត្រូវ និងបានធ្វើការកក់ដោយអតិថិជន ហុកសិប (60)នាទី ជាមុន ដែលបង្ហាញពីពេលវេលាមកដល់សមរម្យ ដោយគិតគូរពីលទ្ធភាពនៃការអនុលោមតាមនោះ ដែលទទួលយកដោយដៃគូជាបន្តបន្ទាប់។

 

១៣. មូលដ្ឋានទិន្នន័យ – សំដៅលើរចនាសម្ព័ន្ធដែលបានរៀបចំ ទាំងរូបវន្ត និងអេឡិចត្រូនិក សំណុំព័ត៌មាន សម្ភារៈបច្ចេកទេស សូហ្វវែរ និងគ្រឿងបង្គុំ ព្រមទាំងវិធីសាស្រ្ត និងក្បួនដោះស្រាយ ឬកូដកម្មវិធីដែលត្រូវបានកំណត់ដើម្បីរៀបចំជាប្រព័ន្ធ រក្សាទុក ដំណើរការ ឬបំប្លែងព័ត៌មានស្របតាមក្បួនដោះស្រាយមូលដ្ឋានទិន្នន័យ។ មូលដ្ឋានទិន្នន័យព័ត៌មានអាចចូលប្រើបានតាមរយៈកម្មវិធី។

 

 

ផ្នែកទី II៖ សេវាកម្ម។

 

១. ដូចដែលបានកំណត់ MAXIM តាមរយៈការប្រើប្រាស់កម្មវិធី នឹងត្រូវទទួល និងដំណើរការព័ត៌មានរបស់អ្នកប្រើប្រាស់ និងបញ្ជូនដូចគ្នាទៅអ្នកប្រើប្រាស់ផ្សេងទៀតដែលទាក់ទងនឹងការបំពេញ និងការអនុវត្តលើបញ្ជាទិញ។ ជាពិសេស សេវាកម្មដែលបានដំណើរការ និងត្រូវបានអនុវត្តដោយ MAXIM ក្រោម និងអនុលោមតាមកិច្ចព្រមព្រៀងនេះ ត្រូវរួមបញ្ចូលនូវចំណុចដូចខាងក្រោម ដើម្បី៖

ក) ទទួលបានព័ត៌មានផ្ទាល់ខ្លួនដែលផ្តល់ដោយអ្នកប្រើប្រាស់ដោយស្ម័គ្រចិត្ត។

ខ) ចុះឈ្មោះ អ៊ិនគ្រីបកូដ និងបង្ហោះព័ត៌មានរបស់អ្នកប្រើប្រាស់នៅក្នុងកម្មវិធី។

គ) បញ្ជូនព័ត៌មានរបស់អ្នកប្រើប្រាស់ទៅកាន់ដៃគូដែលទាមទារដូចគ្នាសម្រាប់ការបំពេញបញ្ជាទិញ ស្របតាមគោលការណ៍ឯកជនភាពដែលមានបន្ថែម និងដាក់ជាផ្នែកសំខាន់មួយនៅក្នុងនេះ។

ឃ) ទទួលបានព័ត៌មានលម្អិតនៃបញ្ជាទិញរបស់អតិថិជន។

ង) បញ្ជួនការបញ្ជាទិញទៅក្នុងកម្មវិធីសម្រាប់ការពិនិត្យ។

ច) បញ្ជូនព័ត៌មានលម្អិតនៃបញ្ជាទិញនេះទៅដៃគូដែលបានទទួលយកដើម្បីបំពេញបញ្ជាទិញនោះ និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបង់ថ្លៃជាវ ស្របតាមគោលការណ៍ឯកជនភាពដែលមានបន្ថែម និងដាក់ជាផ្នែកសំខាន់មួយនៅក្នុងនេះ។

ឆ) ផ្តល់មធ្យោបាយទំនាក់ទំនងរវាងអតិថិជន និងដៃគូ ខណៈពេលបំពេញការបញ្ជាទិញកំពុងរង់ចាំ។

ជ) ផ្តល់ឥណទានសមតុល្យរបស់អ្នកប្រើប្រាស់ នៅពេលដែលការដាក់ប្រាក់ត្រូវបានធ្វើឡើងទៅកាន់គណនីផ្ទាល់ខ្លួន។

ឈ) ដក និងកាត់សមតុល្យនៃគណនីផ្ទាល់ខ្លួនដែលបានជ្រើសរើសរបស់អតិថិជន នៅពេលបញ្ជាទិញត្រូវបានបញ្ចប់ ហើយគាត់បានជ្រើសរើសប្រើគណនីផ្ទាល់ខ្លួនរបស់គាត់ដើម្បីបង់ថ្លៃនៃបញ្ជាទិញ។

ញ) ផ្តល់ឥណទានដល់គណនីផ្ទាល់ខ្លួនរបស់ដៃគូ នៅពេលបញ្ជាទិញត្រូវបានបញ្ចប់ ហើយអតិថិជនបានជ្រើសរើសប្រើប្រាស់គណនីផ្ទាល់ខ្លួនរបស់គាត់ ដើម្បីទូទាត់ប្រាក់ដែលត្រូវបង់របស់គាត់។

ដ) ទទួលពាក្យបណ្តឹងពីអតិថិជនទាក់ទងនឹងការអនុវត្តមិនត្រឹមត្រូវនៃបញ្ជាទិញ ឬបញ្ហាផ្សេងទៀតដែលទាក់ទងនឹងបញ្ជាទិញ ឬដៃគូ និងធ្វើការស៊ើបអង្កេតដូចគ្នា។

ឋ) ផ្តល់ឱ្យអតិថិជននូវវិធីមួយដើម្បីទូទាត់សម្រាប់ការបំពេញនៃបញ្ជាទិញ តាមលទ្ធភាពដែលអាចធ្វើទៅបាន ដោយប្រើទម្រង់ដូចខាងក្រោម៖

 (i) កាត់ទឹកប្រាក់គណនីផ្ទាល់ខ្លួនដែលបានជ្រើសរើសរបស់អតិថិជន បន្ទាប់ពីគាត់បានបញ្ចូលទឹកប្រាក់នៅក្នុងនោះ។ ឬ

 (ii) នៅពេលរួមបញ្ចូលសេវាកម្មច្រកផ្លូវទូទាត់ភាគីទីបី ផ្តល់ឱ្យអតិថិជននូវវិធីមួយដើម្បីបង់ប្រាក់ឱ្យដៃគូសម្រាប់ការបំពេញនៃបញ្ជាទិញ។

ឌ) ទទួលពាក្យបណ្តឹងពីដៃគូទាក់ទងនឹងបញ្ហាបញ្ជាទិញ ឬអតិថិជនដែលកំពុងទទួលបានសេវា និងស៊ើបអង្កេតដូចគ្នា។ និង

ឍ) តាមដាន និងដាក់ទោសចំពោះអាកប្បកិរិយាមិនសមរម្យដែលបានប្រព្រឹត្តដោយអ្នកប្រើប្រាស់ នៅពេលដែលការសម្រេចចិត្តត្រឹមត្រូវត្រូវបានធ្វើឡើង និងដាក់ទណ្ឌកម្មចាំបាច់។

 

២. មធ្យោបាយ និងវិធីសាស្រ្ត។ សូមយល់ថា MAXIM នឹងរក្សាសិទ្ធិផ្តាច់មុខក្នុងការកំណត់វិធីសាស្រ្ត និងមធ្យោបាយដែលត្រូវដាក់ឱ្យអនុវត្តសេវាកម្មដែលបានពិចារណានៅក្រោមកិច្ចព្រមព្រៀងនេះ។ MAXIM មិនតម្រូវឱ្យធ្វើតាមទម្លាប់ ឬកាលវិភាគជាក់លាក់ណាមួយដើម្បីអនុវត្តសេវាកម្មនៅកន្លែងជាក់លាក់ណាមួយ ឬត្រូវមានពេលវេលាដើម្បីអនុវត្តសេវាកម្មនៅពេលជាក់លាក់ណាមួយឡើយ។

 

លើសពីនេះទៅទៀត MAXIM មិនមានការគ្រប់គ្រងលើមធ្យោបាយ និងវិធីសាស្រ្តនៃការបំពេញការបញ្ជាទិញដោយ MAXIM នោះទេ។ ដៃគូអាចប្រើប្រាស់ដោយសេរីនូវព័ត៌មានដែលគាត់អាចទទួលបានតាមរយៈកម្មវិធី ដោយអនុលោមតាមលក្ខខណ្ឌដែលមាននៅក្នុងនេះ។ MAXIM មិនផ្តល់បញ្ជាទិញដល់ដៃគូទេ ដៃគូស្ម័គ្រចិត្តសម្រេចចិត្តទទួលយក ឬអាចបដិសេធរាល់ការបញ្ជាទិញដែលមាននៅក្នុងកម្មវិធី។

 

 

ផ្នែកទី III៖ កាតព្វកិច្ច កិច្ចការ ការតំណាង និងការធានារបស់ Maxim។

 

១. នៅក្នុងផ្នែកនៃកិច្ចព្រមព្រៀង MAXIM មានកាតព្វកិច្ច និងអនុវត្តភារកិច្ចដូចខាងក្រោម៖

ក) ដំណើរការសេវាកម្ម និងអនុវត្តតាមតម្រូវការ និងលក្ខខណ្ឌទាមទារដើម្បីបំពេញកាតព្វកិច្ច។

ខ) អនុវត្តការថែទាំសេវាកម្មជាប្រចាំ ដើម្បីពិនិត្យមើលកំហុសណាមួយ និងសម្រាប់ប្រតិបត្តិការត្រឹមត្រូវ និងប្រសិទ្ធភាពនៃកម្មវិធី។

គ) ជូនដំណឹង ផ្តល់ និងបញ្ជូនភ្លាមៗដល់អ្នកប្រើប្រាស់នូវព័ត៌មានទាក់ទងនឹងបញ្ជាទិញ។

ឃ) តាមដានការហៅទូរស័ព្ទដែលបានធ្វើឡើងតាមរយៈកម្មវិធីសម្រាប់ការត្រួតពិនិត្យផ្ទៃក្នុង និងគុណភាព។

ង) ជូនដំណឹងដល់អតិថិជនអំពីការយឺតយ៉ាវក្នុងការដឹកជញ្ជូនបញ្ជាទិញ។

ច) ជូនដំណឹងដល់អតិថិជនអំពីភាពអាចរកបាននៃដៃគូនៅក្នុងបរិវេណនៃបញ្ជាទិញរបស់គាត់។

ឆ) ប្រាប់អតិថិជនអំពីអសម្ថភាពនៃកម្មវិធីដើម្បីបំពេញបញ្ជាទិញដែលបានធ្វើឡើង។

ជ) ផ្តល់ឥណទានទាន់ពេលវេលានូវការទូទាត់ជាមុនទៅកាន់គណនីផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់។

ឈ)ផ្ទេរការបង់ប្រាក់ពីគណនីផ្ទាល់ខ្លួនរបស់អតិថិជនទៅគណនីផ្ទាល់ខ្លួនរបស់ដៃគូតាមការស្នើសុំរបស់អតិថិជន។

ញ) រកឃើញ និងទប់ស្កាត់ទាន់ពេលវេលានូវការប៉ុនប៉ងនៃការចូលប្រើដោយគ្មានការអនុញ្ញាតចំពោះព័ត៌មានដែលផ្តល់ដោយអតិថិជន និងការផ្ទេរដោយគ្មានការអនុញ្ញាតណាមួយទៅកាន់បុគ្គលដែលមិនពាក់ព័ន្ធដោយផ្ទាល់ទៅនឹងការប្រតិបត្តិនៃបញ្ជាទិញ។

ដ) គណនាថ្លៃសេវាប៉ាន់ស្មាន និងការចំណាយដែលត្រូវបង់ដោយអតិថិជន ដោយគិតគូរពីថ្លៃសេវាបន្ថែមដែលត្រូវបានស្នើសុំដោយដៃគូ។

ឋ) ជូនដំណឹងដល់ដៃគូអំពីការទាមទារ ឬរបាយការណ៍ពីអតិថិជន ចែករំលែកលេខទំនាក់ទំនងរបស់អតិថិជនជាមួយដៃគូ និងខ្លឹមសារនៃការទាមទាររបស់អតិថិជន។ ការដោះស្រាយជម្លោះបន្តទៀតនឹងត្រូវធ្វើឡើងរវាងអតិថិជន និងដៃគូដោយគ្មានការចូលរួមពី MAXIM។

ឌ) ទទួលយកការបញ្ជាទិញជាមុនរបស់អតិថិជន ប្រសិនបើការបំពេញបញ្ជាទិញបែបនេះគឺអាចធ្វើទៅបាន។

ឍ)ក្នុងករណីមានការលុបចោលការបញ្ជាទិញដោយអតិថិជន ក៏ដូចជានៅក្នុងករណីស្រដៀងគ្នាផ្សេងទៀតដែលការបញ្ជាទិញរបស់អតិថិជនមិនត្រូវបានបំពេញ ប្រសិនបើអតិថិជនជ្រើសរើសបង់ប្រាក់សម្រាប់បញ្ជាទិញតាមរយៈការទូទាត់មិនមែនសាច់ប្រាក់ នោះទឹកប្រាក់ដែលសមស្របនឹងត្រូវប្រគល់ជូនអតិថិជនវិញ។

ណ) ជូនដំណឹងដល់អតិថិជនអំពីការមកដល់របស់ដៃគូ ដោយបញ្ជាក់ពីព័ត៌មានលម្អិតជាកាតព្វកិច្ចរបស់ដៃគូ និងយានជំនិះរបស់គាត់ ដូចដែលតម្រូវដោយច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ និងថ្លៃសេវាកម្មដែលផ្តល់ដោយដៃគូ។

ត) ផ្តល់ប្រតិបត្តិការបន្តបន្ទាប់ ឥតឈប់ឈរ និងមានស្ថេរភាពនៃមូលដ្ឋានទិន្នន័យឱ្យអស់ពីសមត្ថភាព ក្នុងអំឡុងពេលអនុវត្តកិច្ចព្រមព្រៀងនេះ និង

ថ) សកម្មភាពពាក់ព័ន្ធផ្សេងទៀតដែលចាំបាច់សម្រាប់ការអនុវត្តសេវាកម្ម។

 

២. MAXIM អះអាង និងធានា តាមការអះអាង និងការធានាដូចខាងក្រោម៖

ក) MAXIM គឺជាម្ចាស់ និងអ្នកកាន់សិទ្ធិទាំងអស់ដែលទាក់ទងនឹងការប្រើប្រាស់កម្មវិធី និងសេវាកម្ម។

ខ) តាមរយៈខ្លឹមសារក្នុងកិច្ចព្រមព្រៀងនេះ អាជ្ញាប័ណ្ណដែលផ្តល់ដោយ MAXIM សម្រាប់អ្នកប្រើប្រាស់ដើម្បីប្រើកម្មវិធីដែលមាននៅក្រោមលក្ខខណ្ឌសេវាកម្មនេះ និងកិច្ចព្រមព្រៀងអាជ្ញាប័ណ្ណដែលភ្ជាប់មកជាមួយ នឹងមិនបំពានលើសិទ្ធិបញ្ញារបស់ភាគីទីបីណាមួយឡើយ។

គ) MAXIM គឺជាអង្គភាពដែលចូលរួមក្នុងអាជីវកម្មនៃការផ្តល់កម្មវិធី ឬវិធីសម្រាប់អតិថិជនប្រើប្រាស់ ដើម្បីទាក់ទងដៃគូដែលមានឆន្ទៈ និងមានសមត្ថភាព ក្នុងការឆ្លើយតបទៅនឹងបញ្ជាទិញដែលកំណត់ដោយអតិថិជននៅក្នុងកម្មវិធី។

ឃ) MAXIM មិនមែនជាក្រុមហ៊ុនអាជីវកម្មផ្ញើសំបុត្រ អ្នកនាំសារ បោកអ៊ុត ឬសុខភាព និងសុខុមាលភាពទេ ហើយមិនតំណាងឱ្យអាជីវកម្មទាំងនេះ។ MAXIM មិនផ្តល់ជូនអតិថិជននូវសេវាកម្មដឹកជញ្ជូនអ្នកដំណើរ និងអីវ៉ាន់ ឬសេវាកម្មផ្សេងទៀតសម្រាប់ការដឹកជញ្ជូន សេវាកម្ម និងទំនិញ រួមទាំងការដឹកជញ្ជូនបោកគក់ផ្ទាល់ខ្លួន ការទិញសេវាកម្មម៉ាស្សា ឬសេវាកម្មផ្សេងទៀតដែលមានបង្ហាញនៅក្នុងកម្មវិធី។

ង) MAXIM មិនចូលរួមក្នុងប្រតិបត្តិការរវាងអតិថិជន និងដៃគូ ហើយមិនធានា ឬទទួលខុសត្រូវនូវភាបពេញលេញ និងការបំពេញបញ្ជាទិញរបស់អតិថិជនឡើយ។ MAXIM មិនមែនជាអ្នកទទួលផលទេ ហើយនឹងមិនទទួលបានផលប្រយោជន៍ណាមួយពីការទូទាត់ដែលធ្វើឡើងដោយអតិថិជនឡើយ។

ច) MAXIM និងដៃគូយល់ព្រម និងទទួលយកថា ដៃគូគឺជាអ្នកម៉ៅការឯករាជ្យ។ MAXIM ធានា និងតំណាងឱ្យដៃគូរថាមិនមែនជាផ្នែកនៃប្រភេទសមាគម ក្រុមហ៊ុន ភាពជាដៃគូណាមួយ(មានបញ្ជាក់ឬគ្មាន) បណ្តាក់ទុនរួមគ្នា ឬភ្នាក់ងារ។ មិនមានទំនាក់ទំនងរវាងនិយោជក និងនិយោជិត ឬភ្នាក់ងាររវាង MAXIM និងដៃគូទេ។

ឆ) MAXIM នឹងមិនរារាំងអ្នកប្រើប្រាស់ក្នុងការចូលប្រើព័ត៌មានដែលមាននៅក្នុងកម្មវិធី និងសេវាកម្មដែលទាក់ទងនឹងបញ្ជាទិញនោះទេ ដរាបណាវាមិនមែនជាការបំពានលើកិច្ចព្រមព្រៀងអាជ្ញាប័ណ្ណ ច្បាប់ គោលនយោបាយសាធារណៈ និងលក្ខន្តិកៈ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀតឡើយ។

ជ) MAXIM នឹងមិនផ្លាស់ប្តូរ ឬកែប្រែទិន្នន័យរបស់អតិថិជនដោយគ្មានការយល់ព្រមពីគាត់ឡើយ។

ឈ) ការទូទាត់មិនមែនជាសាច់ប្រាក់ដោយប្រើកាតធនាគារត្រូវធ្វើឡើងដោយ MAXIM ដោយអនុលោមតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា រួមទាំងច្បាប់ធនាគារដែលមាន និងពាក់ព័ន្ធ។

ដ) ផែនទី ឬភូមិសាស្ត្រ ឬកន្លែងណាមួយនៅក្នុងកម្មវិធីនេះត្រូវបានចាត់ទុកថាជាការប៉ាន់ប្រមាណ អាចនឹងនៅជិតទីតាំងជាក់ស្តែង។ ដូច្នេះ MAXIM នឹងមិនទទួលខុសត្រូវចំពោះការកំណត់ និងការពិពណ៌នាអំពីចំណុចភូមិសាស្ត្រណាមួយឡើយ មិនត្រូវបញ្ជាក់ ឬបដិសេធការអនុលោមតាមច្បាប់ ភាពត្រឹមត្រូវ និងភាពជឿជាក់នៃការពិពណ៌នានៃចំណុចភូមិសាស្រ្តណាមួយឡើយ។ MAXIM មិនមែនជាភ្នាក់ងាររដ្ឋាភិបាលនៃប្រទេសណាមួយទេ។ MAXIM មិនមែនជាសមាជិកនៃកិច្ចព្រមព្រៀងអន្តរជាតិណាមួយឡើយ និងមិនអាចបង្កើតព្រំដែនរដ្ឋបានទេ។ MAXIM មិន និងមិនអាចទទួលខុសត្រូវចំពោះសកម្មភាពរបស់អាជ្ញាធររដ្ឋាភិបាលនៅក្នុងប្រទេសណាមួយឡើយ។

 

ផ្នែកទី IV៖ សិទ្ធិរបស់ MAXIM

 

១. សិទ្ធិរបស់ MAXIM បន្ថែមពីលើសិទ្ធិ និងកាតព្វកិច្ចរបស់ MAXIM ដូចដែលបានចែងដោយច្បាប់ ក្រុមហ៊ុននឹងមានសិទ្ធិដូចខាងក្រោម៖

ក) លុបចោលការបញ្ជាទិញរបស់អតិថិជនតាមរយៈការសម្រេចចិត្តដែលបានធ្វើឡើង ដោយសារខ្លឹមសារនៃព័ត៌មានមិនត្រឹមត្រូវ មិនពិត មិនច្បាស់លាស់ ឬខ្លឹមសារនៃទំនិញគឺមិនស្របច្បាប់ ឬខុសច្បាប់។

ខ) ផ្អាកគណនីផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ ប្រសិនបើត្រូវបានរកឃើញថាបទប្បញ្ញត្តិនៃកិច្ចព្រមព្រៀងនេះត្រូវបានរំលោភបំពាន ឬនៅពេលដែលត្រូវបានបញ្ជាដោយច្បាប់ដោយតុលាការ អាជ្ញាធរ ឬច្បាប់ពាក់ព័ន្ធដើម្បីធ្វើដូច្នេះ។

គ) ត្រួតពិនិត្យ និងកំណត់លទ្ធភាព សម្បទា និងសមត្ថភាពរបស់អ្នកប្រើប្រាស់ដែលបានដាក់ពាក្យជាដៃគូ។ ប្រសិនបើការសិក្សារបស់ MAXIM រកឃើញថាអ្នកប្រើប្រាស់មិនសក្តិសមនឹងធ្វើជាដៃគូ ដោយ MAXIM រក្សាសិទ្ធិក្នុងការបដិសេធពាក្យស្នើសុំរបស់គាត់ជាដៃគូ។

ឃ) ទាមទារតម្រូវការ និងឯកសារបន្ថែមសម្រាប់ការបំពេញការចុះឈ្មោះអ្នកប្រើប្រាស់។

ង) ទាមទារប្រាក់ទូទាត់ ប្រាក់បន្ថែម ការខូចខាត ឬសំណងពីអ្នកប្រើប្រាស់សម្រាប់ការខូចខាតណាមួយដែលកើតឡើង ឬកើតឡើងដោយការប្រើប្រាស់សេវាកម្ម និង/ឬកម្មវិធីដោយមិនត្រឹមត្រូវ ខុសច្បាប់ ឬមានចេតនាអាក្រក់ដោយអ្នកប្រើប្រាស់នោះ។ ការទាមទារបែបនេះនឹងត្រូវបានធ្វើឡើងភ្លាមៗ និងមិនតម្រូវឱ្យមានការទាមទារជាលាយលក្ខណ៍អក្សរជាមុនណាមួយឡើយ។

ច) ទាក់ទងនឹងបទប្បញ្ញតិខាងលើ MAXIM នឹងត្រូវទទួលស្គាល់ភាពជាប់បំណុលទាំងអស់ ឬថ្លៃសេវាដែលមិនបានបង់ ឬការទូទាត់សងវិញ ដោយការប្រាក់ប្រាំមួយភាគរយ (6%) ក្នុងមួយឆ្នាំ។

ជ) មើលអាត្រាតម្លៃរបស់អ្នកប្រើប្រាស់។

ឈ) កែតម្រូវអាទិភាព និងភាពញឹកញាប់នៃបញ្ជាទិញទៅកាន់ដៃគូ ការកែតម្រូវត្រូវផ្អែកលើអាត្រាតម្លៃរបស់ដៃគូ និងកត្តាផ្សេងទៀតដែលកំណត់ដោយ MAXIM។

ញ) គណនាឡើងវិញ និងកែតម្រូវថ្លៃសេវាដែលបានគណនានៃបញ្ជាទិញ ប្រសិនបើអតិថិជនកែប្រែ ផ្លាស់ប្តូរ ឬកែតម្រូវបញ្ជាទិញរបស់គាត់។

ដ) កែតម្រូវ ឬផ្លាស់ប្តូរការពិចារណា ឬថ្លៃសេវាសម្រាប់សេវាដែលបានផ្តល់ ស្របតាមការអនុលោមតាមលក្ខខណ្ឌសេចក្តីជូនដំណឹងដែលបានពិចារណាក្នុងផ្នែកទី 10 កថាខណ្ឌទី 3 នៃកិច្ចព្រមព្រៀងនេះ។

ឋ) វាយតម្លៃការពិន័យសម្រាប់រាល់ការបំពានដែលបានប្រព្រឹត្តដោយដៃគូ។ បញ្ជីនៃការបំពានត្រូវបានបង្ហោះនៅក្នុងកម្មវិធីនេះ។

ឌ) សិទ្ធិពាក់ព័ន្ធផ្សេងទៀតទាំងអស់ទាក់ទងនឹងកិច្ចព្រមព្រៀងនេះ។

 

 

ផ្នែកទី V៖ កាតព្វកិច្ចរបស់អតិថិជន កិច្ចការ ការតំណាង និងការធានា។

 

១. កាតព្វកិច្ចរបស់អតិថិជន។ នៅក្នុងផ្នែកនៃកិច្ចព្រមព្រៀង អតិថិជនមានកាតព្វកិច្ច និងអនុវត្តភារកិច្ច និងតួនាទីដូចខាងក្រោម៖

ក) អាន និងយល់ឱ្យបានច្បាស់លាស់នូវកិច្ចព្រមព្រៀង មុនពេលទទួលសេវាកម្ម ឬប្រើប្រាស់កម្មវិធី។

ខ) ផ្តល់ព័ត៌មានពិត ជាក់ស្តែង និងត្រឹមត្រូវទាក់ទងនឹងការចុះឈ្មោះរបស់គាត់នៅក្នុងមូលដ្ឋានទិន្នន័យដែលត្រូវប្រើសម្រាប់កម្មវិធីរួមមានដូចជា៖ (1) ឈ្មោះ (2) លេខទំនាក់ទំនងដែលមានលេខកូដប្រទេស (3) ភេទ (4) អាសយដ្ឋានអ៊ីម៉ែល និង (5) ព័ត៌មានពាក់ព័ន្ធ និងចាំបាច់ផ្សេងទៀត។

គ) ផ្តល់ឱ្យ MAXIM នូវភស្តុតាងមានសមត្ថកិច្ចចាំបាច់នៃអត្តសញ្ញាណ ឬឯកសារសំខាន់ៗផ្សេងទៀត នៅពេលស្នើសុំដោយ MAXIM ឬអ្នកតំណាងណាមួយរបស់ក្រុមហ៊ុន។

ឃ) ផ្តល់ព័ត៌មានពិត ជាក់ស្តែង និងត្រឹមត្រូវទាក់ទងនឹងបញ្ជាទិញរបស់គាត់ រួមមានដូចជា៖ (1) លេខទូរស័ព្ទរបស់គាត់ (2) ពេលវេលា និងអាសយដ្ឋានសម្រាប់ការមកដល់របស់យានយន្ត (3) ប្រភេទយានយន្ត ផ្លូវធ្វើដំណើរ និង (4) លក្ខខណ្ឌដឹកជញ្ជូន ឬការដឹកជញ្ជូនដែលតម្រូវ។

ង) ត្រូវតែធ្វើបច្ចុប្បន្នភាពជាប្រចាំនូវព័ត៌មានដែលមាននៅក្នុងប្រវត្តិរូប និងគណនីផ្ទាល់ខ្លួនរបស់ពួកគេរៀងៗខ្លួន។

ច) ធ្វើការកក់បញ្ជាទិញដោយមានទំនួលខុសត្រូវ ដោយគិតគូរពីពេលវេលាចាំបាច់សម្រាប់ការមកដល់របស់យានជំនិះ និងកត្តាសំខាន់ៗផ្សេងទៀតដូចជា ចរាចរណ៍ និងចម្ងាយ ចំនួនកៅអី និងទំហំយានជំនិះ ក៏ដូចជាតម្រូវការក្នុងការបំពាក់យានជំនិះដោយមានរបាំងកុមារ និងវត្ថុសំខាន់ៗផ្សេងទៀត។

ឆ) ប្រើប្រាស់យានជំនិះ ឬមធ្យោបាយដែលបានផ្តល់ឱ្យសម្រាប់ការដឹកជញ្ជូនសម្រាប់គោលបំណងដែលបានគ្រោងទុក។

ជ) រក្សា និងប្រកាន់ខ្ជាប់នូវអនាម័យ និងសណ្តាប់ធ្នាប់នៃយានជំនិះនៅពេលធ្វើដំណើរ។

ឈ) ដោះស្រាយជាមួយ MAXIM តំណាងរបស់វា និងដៃគូដោយយោគយល់ និងដោយការគោរព និងត្រូវធ្វើប្រតិបត្តិការជាមួយ MAXIM តំណាងរបស់វា និងដៃគូដោយស្មោះត្រង់ក្នុងអំឡុងពេលនៃការដោះស្រាយបែបនេះ។

ញ) នឹងមិនអនុញ្ញាត ឬផ្តល់សិទ្ធិឱ្យប្រើប្រាស់គណនីផ្ទាល់ខ្លួនរបស់គាត់ដោយភាគីណាមួយក្រៅពីខ្លួនគាត់ផ្ទាល់ និងរក្សា និងការពារព័ត៌មានសម្ងាត់សុវត្ថិភាពនៃគណនីផ្ទាល់ខ្លួន។

ដ) ជូនដំណឹងភ្លាមៗទៅកាន់ MAXIM ឬអ្នកតំណាងណាមួយរបស់វាអំពីការចូលប្រើដោយគ្មានការអនុញ្ញាត ឬការបំពានគណនីផ្ទាល់ខ្លួនណាមួយ។

ឋ) ប្រើប្រាស់កម្មវិធី និងសេវាកម្មសម្រាប់គោលបំណងស្របច្បាប់ និងត្រឹមត្រូវតែប៉ុណ្ណោះ។

ឌ) បង់ប្រាក់ឱ្យដៃគូសម្រាប់ការពេញចិត្ត និងការបំពេញបញ្ជាទិញរបស់គាត់ដែលធ្វើឡើងដោយដៃគូបានលើកឡើង។

ឍ) នឹងមិនធ្វើឱ្យខូចដល់ប្រតិបត្តិការរបស់ MAXIM និងកម្មវិធីដោយវិធីណាមួយឡើយ ហើយត្រូវជៀសវាងពីការរំខានដល់ដៃគូ ឬ MAXIM ដោយធ្វើដូចខាងក្រោម៖

         i.            ការផ្ញើការជជែក សារ​ឥត​បាន​ការ ឬសារដែលមិនចាំបាច់ ច្រំដែល និងមានការរំខាន

       ii.            ការផ្ញើ បញ្ជូនបន្ត ឬរក្សាទុកខ្លឹមសារ ឬសារដែលអាចបំពាន ល្មើស ឬរំលោភលើសិទ្ធិ ឬសម្ថកិច្ចទាំងឡាយដែលកំណត់ដោយច្បាប់

     iii.            ការបញ្ជូនបន្តសារ ឬខ្លឹមសារដែលអាចបង្កគ្រោះថ្នាក់ដល់មូលដ្ឋានទិន្នន័យដែលត្រូវការសម្រាប់សេវាកម្មដូចជា មេរោគកុំព្យូទ័រ កម្មវិធីបង្កគ្រោះថ្នាក់ ឬសូហ្វែរ ឬកម្មវិធីដែលធ្វើឱ្យខូចខាតផ្សេងទៀត

     iv.            ការចូលប្រើ ឬព្យាយាមចូលប្រើគណនីផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ផ្សេងទៀតដោយគ្មានការយល់ព្រម ឬអនុលោមតាមរបស់ពួកគេ

       v.            ប្រព្រឹត្តអំពើ ឬកំហុសដែលអាចបណ្តាលឱ្យខូចខាត និងបង្ខូចសុច្ឆន្ទៈ ឈ្មោះ និងកេរ្តិ៍ឈ្មោះរបស់ MAXIM និងក្រុមហ៊ុនបុត្រសម្ព័ន្ធណាមួយរបស់វា

     vi.            ផ្លាស់ប្តូរ ផលិតឡើងវិញ ចម្លង ធ្វើឡើងវិញ (រួមមានការបម្លែង) ចែកចាយ (រួមមានការលក់ ការជួល ការដាក់ជួយ។ល។) បោះពុម្ព ឬកែប្រែកម្មវិធីទាំងមូល ឬជាផ្នែក

   vii.            បម្លែង ផ្តាច់ ដេគ្រីប ហើយបើមិនដូច្នេះទេ ព្យាយាមទាញយកខ្លឹមសារកូដនៃកម្មវិធី និងសមាសធាតុរបស់វាសម្រាប់គោលបំណងនៃការប្រើប្រាស់ពួកវាក្នុងលក្ខណៈដែលមិនបានបញ្ជាក់ច្បាស់លាស់នៅក្នុងកិច្ចព្រមព្រៀងនេះ ដែលអនុញ្ញាតឱ្យមានការចូលប្រើប្រាស់ដោយគ្មានការអនុញ្ញាតចំពោះកម្មវិធី និងក្បួនដោះស្រាយដែលបានបង្កប់នៅក្នុងវា

 viii.            អនុវត្តសកម្មភាពក្នុងគោលបំណងធ្វើឱ្យប្រតិបត្តិការនៃកម្មវិធីមានអស្ថិរភាព ព្យាយាមចូលដំណើរការដោយគ្មានការអនុញ្ញាតចំពោះការគ្រប់គ្រងនៃកម្មវិធី ឬផ្នែកដែលបិទរបស់វា (រួមមានផ្នែកដែលអាចចូលប្រើបានដោយសេវាកម្មប៉ុណ្ណោះ) និងធ្វើសកម្មភាពស្រដៀងគ្នាផ្សេងទៀតឮ

     ix.            ផ្ទេរសិទ្ធិដែលទទួលបានក្នុងការប្រើប្រាស់កម្មវិធី រួមទាំងការចូល និងពាក្យសម្ងាត់ទៅកាន់ភាគីទីបី ឬដោយការចូលទៅក្នុងកិច្ចព្រមព្រៀងអាជ្ញាប័ណ្ណរង ឬលក្ខណៈផ្សេងទៀតដូច្នេះ

       x.            អនុវត្តសកម្មភាពផ្សេងៗ ឬប្រើប្រាស់កម្មវិធីក្នុងវិធីផ្សេងទៀតដែលមិនត្រូវបានផ្តល់ជូនយ៉ាងច្បាស់លាស់នៅក្នុងកិច្ចព្រមព្រៀងនេះ

     xi.            ជូនដំណឹងដល់ MAXIM ឬអ្នកតំណាងណាមួយរបស់វាអំពីករណីនៃការបំពានលើសិទ្ធិ ឬសម្ថកិច្ចរបស់អតិថិជនដែលធ្វើឡើងដោយដៃគូ ដើម្បីបង្កើនគុណភាពនៃសេវាកម្មដែលបានផ្តល់ ក៏ដូចជាធានាឱ្យមានអន្តរកម្មក្នុងពេលជាក់ស្តែងរវាងអតិថិជន និងដៃគូ។ នេះត្រូវធ្វើតាមមធ្យោបាយនៃទម្រង់មតិកែលម្អអេឡិចត្រូនិកដែលមាននៅក្នុងកម្មវិធី ឬជាលាយលក្ខណ៍អក្សរផ្ញើទៅកាន់ទីតាំងរបស់ MAXIM។

   xii.            នឹងមិនប្រើប្រាស់កម្មវិធី ឬសេវាកម្មជាមធ្យោបាយដើម្បីប្រព្រឹត្តបទឧក្រិដ្ឋ បង្កភាពចលាចល ការរំខាន ការរអាក់រអួល ឬបង្កើតការកក់ក្លែងក្លាយ ឬក៏មិនអនុវត្តសកម្មភាពផ្សេងមានលក្ខណៈដូចនេះ។

 xiii.            ជួយ MAXIM ក្នុងអំឡុងពេលស៊ើបអង្កេត មិនថាផ្ទៃក្នុង ឬផ្នែកខាងក្រៅ ដូចដែលអាចត្រូវបានទាមទារដោយច្បាប់ កិច្ចព្រមព្រៀងនេះ ឬ MAXIM។

 xiv.            យល់ព្រមមិនធ្វើអំពើណាមួយ ក្នុងលក្ខណៈគ្រប់យ៉ាង ដោយពាក្យសំដី កាយវិការ ដោយផ្ទាល់ ឬដោយប្រយោល រួមមានការបន្តុះបង្អាប់ជាដើម ចំពោះ MAXIM ដែលអាចបណ្តាលឱ្យមានការប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងសុច្ឆន្ទៈនៅពេលក្រោយ។

    xv.            ចុះឈ្មោះដោយស្ម័គ្រចិត្តជាមួយនឹងព័ត៌មានលម្អិតរបស់ធនាគារដែលត្រូវការ ប្រសិនបើអតិថិជនត្រូវបានទាមទារឱ្យបង់ថ្លៃសេវា និងត្រូវបង់ដោយវិធីផ្ទេរប្រាក់តាមធនាគារ ឬប្រតិបត្តិការ។

 xvi.            វិធីសាស្រ្តនៃការទូទាត់នឹងត្រូវកំណត់ដោយអតិថិជនចេញពីជម្រើសដែលបានផ្តល់នៅក្នុងកម្មវិធី

xvii.            យល់ដឹង និងយល់ព្រមថាការអនុវត្តសេវាកម្ម និងការប្រើប្រាស់កម្មវិធីគឺស្ថិតនៅក្រោមច្បាប់ និងគោលការណ៍របស់ MAXIM ដែលអាចត្រូវបានកែប្រែដោយ MAXIM បានគ្រប់ពេលវេលា។

xviii.            មិនត្រូវបង្កដោយចេតនា ឬអចេតនា ឬប៉ុនប៉ងបង្កការខូចខាតដល់ដៃគូ ឬយានយន្តឡើយ។

  xix.            ទទួលបានព័ត៌មាន ព្រមទាំងព័ត៌មានផ្សព្វផ្សាយ រួមមានដូចជា កម្មវិធីផ្ញើសារតាមប្រព័ន្ធផ្សព្វផ្សាយសង្គមជាដើម ដែលត្រូវបានចែកចាយតាមបណ្តាញទូរស័ព្ទចល័ត ដែលស្ថិតនៅក្រោមច្បាប់ផ្សាយពាណិជ្ជកម្មដែលពាក់ព័ន្ធ។

    xx.            កាតព្វកិច្ច និងកិច្ចការផ្សេងទៀតដែលចាំបាច់សម្រាប់ដំណើរការត្រឹមត្រូវនៃសេវាកម្ម។

 

២. ការតំណាង និងការធានារបស់អតិថិជន។ អតិថិជនធានា និងតំណាងឱ្យតំណាងដូចខាងក្រោម៖

ក) អតិថិជន​មាន​អាយុ​ស្រប​ច្បាប់ ហើយ​មាន​សិទ្ធិ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង និង​កិច្ច​សន្យា​នានា​ក្រោម​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ខ) ព័ត៌មានដែលផ្តល់ដោយអតិថិជនទៅ MAXIM គឺជាការពិត ជាក់លាក់ និងត្រឹមត្រូវ ហើយការខូចខាតណាមួយដែលបណ្តាលមកពីព័ត៌មានមិនពិត មិនជាក់លាក់ និងមិនត្រឹមត្រូវដែលផ្តល់ដោយអតិថិជន នឹងត្រូវទទួលខុសត្រូវដោយខ្លួនគាត់ផ្ទាល់។

គ) អតិថិជននឹងលើកលែង MAXIM ចំពោះការទទួលខុសត្រូវណាមួយដែលកើតឡើងពីដៃគូរ ឬការប្រើប្រាស់កម្មវិធី និងសេវាកម្មមិនត្រឹមត្រូវ។

ឃ) អតិថិជនត្រូវទទួលខុសត្រូវចំពោះខ្លឹមសារ និងភាពអាចជឿជាក់បាននៃព័ត៌មានដែលបានផ្តល់នៅពេលដាក់បញ្ជាទិញ។

ង) អតិថិជនតាមរយៈនេះលើកលែង និងដោះលែង MAXIM ជារៀងរហូតពីសកម្មភាព និងការទាមទារណាមួយ ឬទាំងអស់សម្រាប់ទឹកប្រាក់សរុប អត្ថប្រយោជន៍ ការខូចខាត សំណង និងការស្នើសុំគ្រប់យ៉ាងដែលនៅក្នុងច្បាប់ ឬនៅក្នុងសមធម៌ដែលគាត់ធ្លាប់មាន ឥឡូវនេះមាន ឬដែលគាត់អាចមានលើ ឬដោយហេតុផលនៃបញ្ហា បុព្វហេតុ ឬវត្ថុអ្វីគ្រប់យ៉ាងដែលទាក់ទងនឹងបញ្ជាទិញ ឬដៃគូ រហូតដល់ពេលមានកិច្ចព្រមព្រៀងនេះ ចេតនាគឺដើម្បីដោះលែង MAXIM និយោជិត សាខា និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ពួកគេទាំងមូល និងទាំងស្រុងពីកាតព្វកិច្ចបង់ប្រាក់ដែងកើតឡើងទាំងស្រុង ឬដោយផ្នែក ដោយផ្ទាល់ ឬដោយប្រយោល ពីបញ្ជាទិញដែលពួកគេបានធ្វើឡើង។

ច) អតិថិជនធានា និងតំណាងថា របាយការណ៍ ឬពាក្យបណ្តឹងដែលបានធ្វើឡើងចំពោះ MAXIM អំពីសេវាកម្មរបស់វា ឬដៃគូមានការចោទប្រកាន់ពិតប្រាកដ ជាក់ស្តែង និងត្រឹមត្រូវ។ ការខូចខាតណាមួយដែលបណ្តាលមកពីការរាយការណ៍មិនពិត មិនត្រឹមត្រូវ មានបំណងអាក្រក់ ឬការរាយការណ៍មិនត្រឹមត្រូវដោយអតិថិជន នឹងត្រូវទទួលខុសត្រូវដោយអតិថិជនផ្ទាល់។

ឆ) ការធានាពាក់ព័ន្ធ និងការតំណាងផ្សេងទៀតមានភាពចាំបាច់សម្រាប់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃសេវាកម្ម។

 

 

ផ្នែកទី VI៖ កាតព្វកិច្ច កិច្ចការ ការតំណាង និងការធានារបស់ដៃគូ។

 

ដៃគូយល់ព្រមគោរព អនុវត្ត និងអនុលោមតាមបទប្បញ្ញត្តិដែលមាន និងចែងក្នុងផ្នែកទី V នៃលក្ខខណ្ឌសេវាកម្ម និងបទប្បញ្ញត្តិនានានៅក្រោមកិច្ចព្រមព្រៀងអាជ្ញាប័ណ្ណ។ បន្ថែមពីលើទាំងនេះ ខាងក្រោមនេះជាកាតព្វកិច្ច កិច្ចការ តំណាង និងធានាដោយដៃគូ៖

ក) ដៃគូត្រូវតែមានសិទ្ធិពេញលេញក្នុងការអនុលោមតាមកបញ្ជាទិញរបស់អតិថិជន ដូចនេះ ដៃគូបង្ហាញថាពួកគេបានចុះបញ្ជី និងមានអាជ្ញាប័ណ្ណត្រឹមត្រូវដើម្បីប្រើប្រាស់យានជំនិះ និងមានអាជ្ញាប័ណ្ណ លិខិតអនុញ្ញាត វិញ្ញាបនបត្រ និងឯកសារផ្សេងទៀតដែលត្រូវការដើម្បីអនុលោមត្រឹមត្រូវតាមច្បាប់ និងលក្ខខណ្ឌនៃបញ្ជាទិញ

ខ) ដៃគូត្រូវតែបំពេញការចុះឈ្មោះដោយត្រឹមត្រូវ និងស្មោះត្រង់ជាដៃគូ ហើយត្រូវគោរពតាមលក្ខខណ្ឌដែលកំណត់ដោយ MAXIM

គ) ដៃគូតំណាងជាអ្នកម៉ៅការឯករាជ្យ ហើយត្រូវទទួលខុសត្រូវលើការបង់ពន្ធ ឬលទ្ធកម្មនៃគោលនយោបាយដែលមានសុពលភាពសម្រាប់ការធានារ៉ាប់រង ហើយត្រូវទទួលខុសត្រូវទាំងស្រុងចំពោះការខូចខាតណាមួយដែលបង្កឡើងចំពោះអតិថិជនទាក់ទងនឹងបញ្ជាទិញ

ឃ) គោរព អនុវត្ត និងអនុលោមតាមច្បាប់ បទប្បញ្ញត្តិ និងសេចក្តីបង្គាប់នៅក្នុងមូលដ្ឋាន ដែលត្រូវបំពេញបញ្ជាទិញ

ង) គោរព អនុវត្ត និងអនុលោមតាមច្បាប់ លក្ខខណ្ឌ និងការធ្វើបច្ចុប្បន្នភាពដែលផ្តល់ដោយ MAXIM តាមរយៈកម្មវិធី

ច) ប្រើប្រាស់ព័ត៌មានដែលមាននៅក្នុងកម្មវិធីប្រកបដោយទំនួលខុសត្រូវ និងមិនប្រើប្រាស់ព័ត៌មានទាំងនោះសម្រាប់ហេតុផល ឬទង្វើឧក្រិដ្ឋកម្មផ្សេងៗ ក្រៅពីការបំពេញបញ្ជាទិញ

ឆ) ត្រូវតែធ្វើសកម្មភាពប្រកបដោយភាពថ្លៃថ្នូរ និងមានទំនួលខុសត្រូវនៅពេលដោះស្រាយ ឬធ្វើប្រតិបត្តិការជាមួយអតិថិជន។ ដៃគូមិនត្រូវបំភាន់ ឬកុហកអតិថិជនឡើយ ហើយក៏មិនត្រូវមានគំនិតអាក្រក់ក្នុងការទទួលបានព័ត៌មាន ប្រព័ន្ធ ឬកម្មវិធីដែលរក្សាទុកក្នុងកម្មវិធី ដើម្បីទទួលបានអត្ថប្រយោជន៍ទឹកប្រាក់ផ្សេងៗ

ជ) ទទួលខុសត្រូវក្នុងការបំពេញបញ្ជាទិញដែលធ្វើឡើងដោយអតិថិជន

ឈ) ដៃគូត្រូវទទួលខុសត្រូវចំពោះរាល់សំណង ការខូចខាត និងកាតព្វកិច្ចដែលកើតចេញពី ឬជាលទ្ធផលនៃបញ្ជាទិញ ហើយតាមរយៈនេះលើកលែង និងដោះលែង MAXIM ជារៀងរហូតពីសកម្មភាព និងការទាមទារណាមួយ ឬទាំងអស់សម្រាប់ទឹកប្រាក់សរុប អត្ថប្រយោជន៍ ការខូចខាត សំណង និងការស្នើសុំគ្រប់យ៉ាងដែលនៅក្នុងច្បាប់ ឬនៅក្នុងសមធម៌ដែលគាត់ធ្លាប់មាន ឥឡូវនេះមាន ឬដែលគាត់អាចមានលើ ឬដោយហេតុផលនៃបញ្ហា បុព្វហេតុ ឬវត្ថុអ្វីគ្រប់យ៉ាងដែលទាក់ទងនឹងបញ្ជាទិញ ឬដៃគូ រហូតដល់ពេលមានកិច្ចព្រមព្រៀងនេះ ចេតនាគឺដើម្បីដោះលែង MAXIM និយោជិត សាខា និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ពួកគេទាំងមូល និងទាំងស្រុងពីកាតព្វកិច្ចបង់ប្រាក់ដែងកើតឡើងទាំងស្រុង ឬដោយផ្នែក ដោយផ្ទាល់ ឬដោយប្រយោល ពីបញ្ជាទិញដែលពួកគេបានទទួលយក

ញ) បង់ថ្លៃសេវាជាវស្របតាមកិច្ចព្រមព្រៀងអាជ្ញាប័ណ្ណ

ដ) លើកលែងតែមានការទាមទារដោយអាជ្ញាធររដ្ឋាភិបាល ឬស្ថាប័នមានសម្ថកិច្ចផ្សេងទៀត ឬតុលាការមានសមត្ថកិច្ចណាមួយដែលមានយុត្តាធិការ នឹងគ្មានការប្រកាសជាសាធារណៈ ឬសេចក្តីប្រកាសព័ត៌មានណាមួយត្រូវបានធ្វើឡើងដោយ ឬក្នុងនាម MAXIM អំពីអត្ថិភាព ឬខ្លឹមសារនៃកិច្ចព្រមព្រៀងនេះ ឬការចរចារដែលមានចែងនៅក្នុងនេះ ដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរជាមុនពី MAXIM។ លើសពីនេះ រាល់សេចក្តីប្រកាស ឬសេចក្តីប្រកាសព័ត៌មានដែលត្រូវបានស្នើឡើង នឹងត្រូវពិភាក្សាជាមួយ MAXIM ដែលទស្សនៈ និងគោលបំណងបរបស់ MAXIM នឹងត្រូវបានទទួលយកទៅពិចារណាយ៉ាងត្រឹមត្រូវក្នុងការតាក់តែងសេចក្តីប្រកាស ឬសេចក្តីប្រកាសព័ត៌មាននោះ។

ឋ) ហាមប្រាមយ៉ាងតឹងរ៉ឹងពីការប្រព្រឹត្តអំពើខុសច្បាប់គ្រប់ប្រភេទ ដូចជាបទឧក្រិដ្ឋ លួចប្លន់ បៀតបៀនផ្លូវភេទ ចំពោះអតិថិជន ឬភាគីទីបីផ្សេងទៀត។ វាជាទំនួលខុសត្រូវរបស់បុគ្គលផ្ទាល់ ប្រសិនបើដៃគូប្រព្រឹត្តអំពើខុសច្បាប់ណាមួយដែលប្តឹងដោយរដ្ឋាភិបាល ឬអាជ្ញាធរពាក់ព័ន្ធ។ MAXIM រក្សាសិទ្ធិក្នុងការដកដៃគូចេញពីបញ្ជីដោយពុំចាំបាច់មានសំណងអ្វីឡើយ។ ផ្ទុយទៅវិញ ដៃគូតម្រូវឱ្យផ្តល់សំណងដល់ MAXIM ក្នុងករណីដែល MAXIM ទទួលរងការខូចខាត ឬការបាត់បង់បង្កឡើងដោយសារសកម្មភាពរបស់ដៃគូ។

ឌ) កាតព្វកិច្ច កិច្ចការ ការធានា និងការតំណាងផ្សេងទៀតគឺមានភាពជាក់លាក់ចំពោះដៃគូដែលត្រូវការសម្រាប់ដំណើរការត្រឹមត្រូវ និងប្រសិទ្ធភាពនៃសេវាកម្ម។

 

 

ផ្នែកទី VII៖ សិទ្ធិរបស់ដៃគូ។

 

ដៃគូត្រូវទទួលបានសិទ្ធិដើម្បីទាមទារ និងបង្កើតសំណងបន្ថែម ឬការទូទាត់សម្រាប់ការផ្តល់សេវាកម្មបន្ថែមដល់អតិថិជន ក្រៅពីអ្វីដែលបានពិចារណានៅក្នុងបញ្ជាទិញ។ សេវាកម្មបន្ថែមដែលត្រូវបង់បន្ថែមត្រូវរួមមានដូចខាងក្រោម៖

 

១. ការរង់ចាំរយៈពេលដ៏យូរមួយសម្រាប់អតិថិជន ទោះបីជាមានការជូនដំណឹងអំពីការមកដល់របស់ដៃគូក៏ដោយ។

 

២. ការដឹកជញ្ជូនអីវ៉ាន់លើសចំណុះ លើសពីសមត្ថភាពរបស់យានយន្តរបស់ដៃគូ។

 

៣. ការបដិសេធចំពោះការទទួលយកកនៃបញ្ជាទិញដោយអតិថិជន ទោះបីជាមានការជូនដំណឹងអំពីការមកដល់របស់ដៃគូក៏ដោយ។ ចំនួនទឹកប្រាក់នៃការពិន័យនេះនឹងត្រូវបានគណនាតាមសមាមាត្រជាមួយនឹងតម្លៃអប្បបរមានៃបញ្ជាទិញនៅពេលវេលាបង្កើតបញ្ជាទិញ និងចម្ងាយពីទីតាំងរបស់ដៃគូនៅពេលវេលាបង្កើតបញ្ជាទិញទៅកាន់ទីតាំងអាសយដ្ឋានដែលបានបញ្ជាក់ដោយអតិថិជន។

 

៤. កាលៈទេសៈផ្សេងទៀតដែលមិនសមហេតុផល និងហួសពីវិសាលភាពនៃបញ្ជាទិញដែលបានបញ្ជាក់ដោយអតិថិជន។

 

អតិថិជនមានសិទ្ធិសាកសួរអំពីការបង់ប្រាក់បន្ថែមទាំងនេះជាមួយដៃគូ និងដើម្បីរាយការណ៍បញ្ហានេះទៅ MAXIM ប្រសិនបើបញ្ហាមិនត្រូវបានដោះស្រាយរវាងពួកគេ។

 

ក្នុងករណីបែបនេះ MAXIM រក្សាសិទ្ធិក្នុងការស៊ើបអង្កេត សិក្សា និងធ្វើការសម្រេចលើភាពត្រឹមត្រូវ និងភាពសមស្របនៃការបង់ប្រាក់បន្ថែមដែលត្រូវបានគិត តាមរយៈការពិនិត្យមើលរបាយការណ៍ និងការទាក់ទងទៅភាគីនីមួយៗ។ ប្រសិនបើ MAXIM សម្រេចថាដៃគូបានទាមទារការបង់ប្រាក់បន្ថែមដោយមិនត្រឹមត្រូវនោះ MAXIM នឹងទូទាត់សងអតិថិជនវិញតាមរយៈការបញ្ចូលទឹកប្រាក់បន្ថែមដែលបានបង់មិនត្រឹមត្រូវទៅក្នុងគណនីផ្ទាល់ខ្លួនរបស់អតិថិជន។ ក្នុងលក្ខណៈដូចគ្នានេះ ដៃគូនឹងត្រូវបានទទួលការវាយតម្លៃពីការបំពានដែលនឹងប៉ះពាល់ដល់អាត្រាតម្លៃរបស់គាត់។

 

 

ផ្នែកទី VIII៖ សិទ្ធិរបស់អ្នកប្រើប្រាស់។

 

បន្ថែមពីលើសិទ្ធិ និងកាតព្វកិច្ចរបស់អ្នកប្រើប្រាស់ ដូចដែលបានចែងដោយច្បាប់ ពួកគេត្រូវទទួលបានសិទ្ធិដូចមានខាងក្រោម៖

 

១. ទាមទារសំណងសម្រាប់បញ្ជាទិញដែលមានការគិតប្រាក់លើស ឬបង់ប្រាក់តិច ទៅតាមករណីដែលអាចកើតមាន បន្ទាប់ពីការសិក្សា និងការស៊ើបអង្កេតត្រឹមត្រូវដោយ MAXIM។ អ្នក​ប្រើ​ត្រូវ​មាន​សិទ្ធិ​ស្នើ​សុំ​ការ​ទូទាត់​បំណុល​ពី​សេវាកម្ម​តាមរយៈការ​ផ្ញើ​សំណើ​អេឡិចត្រូនិក។

 

២. ស្វែងរកជំនួយពី MAXIM ដែលពាក់ព័ន្ធនឹងបញ្ហាទាក់ទងនឹងបញ្ជាទិញ ឬដៃគូដែលបំពេញបញ្ជាទិញ រួមមានដូចជា ការគិតប្រាក់លើសនៃសេវាកម្មបន្ថែមដោយដៃគូ ការចាត់ចែងបញ្ជាទិញដោយដៃគូ អាកប្បកិរិយាមិនត្រឹមត្រូវ សកម្មភាព និងការប្រព្រឹត្តរបស់អតិថិជន ឬ ដៃគូជាដើម ទៅតាមករណី ឬបញ្ហាស្រដៀងនេះ ឬពាក់ព័ន្ធផ្សេងទៀត។

 

៣. ចរចា កំណត់ និងយល់ព្រមជាមួយដៃគូដែលពាក់ព័ន្ធលើទម្រង់នៃការទូទាត់ផ្សេងទៀតសម្រាប់បញ្ជាទិញដែលមិនមានផ្តល់ជូននៅក្នុងកិច្ចព្រមព្រៀងនេះ រួមមានដូចជា ការទូទាត់សម្រាប់សេវាកម្មជាសាច់ប្រាក់ និងដោយមធ្យោបាយផ្សេងទៀតដែលមិនផ្ទុយនឹងច្បាប់បច្ចុប្បន្ននៃព្រះរាជាណាចក្រកម្ពុជា។

 

៤. ដៃគូដែលមិនមានការយឺតយ៉ាវក្នុងការទូទាត់ថ្លៃជាវរបស់ពួកគេអាចស្នើសុំ MAXIM ដោយសមហេតុផល ដើម្បីដោះស្រាយបញ្ហាដែលអាចរំខាន ឬរារាំងដៃគូពីការប្រើប្រាស់ និងការចូលប្រើប្រាស់កម្មវិធី។

 

៥. សិទ្ធិពាក់ព័ន្ធផ្សេងទៀតទាំងអស់ទាក់ទងនឹងកិច្ចព្រមព្រៀង។

 

៦. សំណើអេឡិចត្រូនិកទាក់ទងនឹងការទូទាត់គួរតែត្រូវបានផ្ញើតាមរយៈកម្មវិធី ឬទៅកាន់អាសយដ្ឋានអ៊ីមែលនេះរបស់ MAXIM៖ feedback@taximaxim.com។

 

 

ផ្នែកទី IX៖ អាត្រាតម្លៃ។

 

១. គ្រប់ដៃគូទាំងអស់នឹងទទួលបានអាត្រាតម្លៃដែលនឹងត្រូវបានគណនាដោយស្វ័យប្រវត្តិដោយកម្មវិធី។ ការគណនានឹងត្រូវផ្អែកលើការវាយតម្លៃដែលធ្វើឡើងដោយអតិថិជនលើការអនុវត្តបញ្ជាទិញ។

 

២. អាត្រាតម្លៃទាំងនេះ នឹងត្រូវធ្វើឡើងជាមូលដ្ឋានសម្រាប់ភាពញឹកញាប់នៃបញ្ជាទិញដែលបានទទួល ថ្វីបើមានការបង់ប្រាក់នៃសេវាបន្ថែមសម្រាប់អាទិភាពនៅក្នុងកម្មវិធីក៏ដោយ។

 

 

ផ្នែកទី X៖ ការទូទាត់ និងការពិចារណា។

 

១. ការប្រើប្រាស់ដោយឥតគិតថ្លៃសម្រាប់អតិថិជន។ អតិថិជននឹងមិនត្រូវគិតថ្លៃ ឬវាយតម្លៃថ្លៃសេវា ឬចំនួនទឹកប្រាក់ណាមួយសម្រាប់ការប្រើប្រាស់កម្មវិធី ឬការផ្តល់នៃសេវាកម្មឡើយ។ ទោះជាយ៉ាងណាក៏ដោយ អតិថិជនត្រូវតែបង់ថ្លៃសេវា និងការចំណាយទាំងស្រុងដែលទាក់ទងនឹងបញ្ជាទិញរបស់គាត់ ដូចដែលបានបញ្ជាក់នៅក្នុងកម្មវិធី។

 

២. លក្ខខណ្ឌបង់ប្រាក់សម្រាប់ដៃគូសម្រាប់ការចូលប្រើប្រាស់ដែលផ្តល់ដោយ MAXIM ចំពោះព័ត៌មានពាក់ព័ន្ធនៅក្នុងកម្មវិធីត្រូវបានពិពណ៌នានៅក្នុងកិច្ចព្រមព្រៀងអាជ្ញាប័ណ្ណ។

ការផ្លាស់ប្តូរថ្លៃសេវា។ MAXIM រក្សាសិទ្ធិក្នុងការវាយតម្លៃថ្លៃសេវា ឬថ្លៃសេវាសម្រាប់លទ្ធកម្មនៃសេវាកម្ម និងការបន្តប្រើប្រាស់កម្មវិធី ប្រសិនបើវាយល់ថាចាំបាច់ត្រូវធ្វើដូច្នេះ។ ការជូនដំណឹងសម្រាប់ការធ្វើឡើងបែបនេះនឹងត្រូវផ្តល់ជូនដល់អ្នកប្រើប្រាស់ មុននឹងមានការផ្លាស់ប្តូរបែបនេះតាមរយៈកម្មវិធី។

 

៣. ពន្ធនានា។ ភាគីនីមួយៗត្រូវបង់ពន្ធ ថ្លៃសេវា ថ្លៃកាតព្វកិច្ច និងកាតព្វកិច្ចពន្ធផ្សេងទៀតដែលត្រូវបង់ទាំងអស់ពីគណនីរបស់ខ្លួន ត្រូវជាកាព្វកិច្ចរបស់ពួកគេចំពោះការអនុវត្តសេវាកម្ម។ MAXIM នឹង​កាត់​ទុក​ថ្លៃបង់ពន្ធ ​និង​ថ្លៃ​សេវា​នេះ​ពី​តម្លៃ​កិច្ចសន្យា​ ​ដែល​អាចត្រូវបាន​តម្រូវ​ដោយ​ច្បាប់។

 

 

ផ្នែកទី XI៖ នីតិវិធីប៉ាន់ស្មានតម្លៃបញ្ជាទិញ។

 

១. ថ្លៃចំណាយសរុបនៃបញ្ជាទិញនឹងត្រូវបានគណនាដោយស្វ័យប្រវត្តិដោយកម្មវិធី ហើយត្រូវផ្អែកលើប៉ារ៉ាម៉ែត្រនៃបញ្ជាទិញជាក់លាក់ រួមមានដូចជា ប្រភេទយានយន្ត ចម្ងាយនៃការធ្វើដំណើរឬការដឹកជញ្ជូន ចំណាយជាមធ្យមនៃសេវាកម្មពាក់ព័ន្ធដែលបានបង្កើតឡើងនៅក្នុងតំបន់នៃសកម្មភាពរបស់ដៃគូ និងប៉ារ៉ាម៉ែត្រពាក់ព័ន្ធផ្សេងទៀត។

 

២. ដៃគូ ក្នុងករណីមិនអនុលោមតាមតម្លៃនៃបញ្ជាទិញដែលបានគណនា បានកែតម្រូវជាមួយនឹងអត្រាដែលបានកំណត់ដោយដៃគូផ្ទាល់របស់គាត់ នឹងមានសិទ្ធិមិនទទួលយកបញ្ជាទិញនោះ។

 

៣. ការទទួលយកដោយដៃគូនៃបញ្ជាទិញ គឺត្រូវបកស្រាយថាជាការយល់ព្រមពេញលេញ និងដោយគ្មានលក្ខខណ្ឌពីដៃគូចំពោះការចំណាយដែលបានគណនា និងការអនុលោមតាមតម្លៃបញ្ជាទិញដែលបានផ្តល់ជូនជាមួយនឹងអត្រាតម្លៃរបស់ដៃគូ។ MAXIM នឹងមានសិទ្ធិអនុវត្តការផាកពិន័យចំពោះដៃគូ ឬរហូតដល់មានការបញ្ចប់នៃការចូលប្រើមូលដ្ឋានទិន្នន័យ ក្នុងករណីមានការកែប្រែឯកតោភាគីនៃតម្លៃបញ្ជាទិញដោយដៃគូបន្ទាប់ពីការទទួលយករបស់ខ្លួនសម្រាប់ការប្រតិបត្តិឬការបរាជ័យក្នុងការអនុវត្តបញ្ជាទិញដែលបានទទួលយក។

 

 

ផ្នែកទី XII៖ ការផ្តល់អាជ្ញាប័ណ្ណ និងការរឹតបន្តឹងការប្រើប្រាស់

 

MAXIM ផ្តល់ឱ្យអ្នកប្រើប្រាស់នូវសិទ្ធិដកហូត មិនផ្តាច់មុខ មិនអាចផ្ទេរបាន សិទ្ធិមានដែនកំណត់ក្នុងការដំឡើង ប្រើប្រាស់ និងចូលប្រើកម្មវិធីយ៉ាងតឹងរ៉ឹងដោយអនុលោមតាមលក្ខខណ្ឌនៃអាជ្ញាប័ណ្ណកម្មវិធីទូរស័ព្ទដែលមាននៅក្នុងលក្ខខណ្ឌច្បាប់ទាំងនេះ។ អ្នកមិនត្រូវ៖

 

•             លើកលែងតែមានការអនុញ្ញាតដោយច្បាប់ជាធរមាន បំបែក រុះរើ ផ្តាច់ ព្យាយាមទាញយកកូដប្រភព ឬឌិគ្រីបកម្មវិធី។

•             ធ្វើការកែប្រែ ការយកលំនាំតាម ការកែលម្អ ការធ្វើឱ្យប្រសើរ ការបម្លែង ឬការទាញចេញពីកម្មវិធី។

•             បំពានច្បាប់ វិធាន ឬបទប្បញ្ញត្តិដែលអាចអនុវត្តបានទាក់ទងនឹងការចូលប្រើ ឬការប្រើប្រាស់កម្មវិធីរបស់អ្នក។

•             លុប កែប្រែ ឬបិទបាំងការជូនដំណឹងកម្មសិទ្ធិណាមួយ (រួមមានការជូនដំណឹងអំពីការរក្សាសិទ្ធិ ឬពាណិជ្ជសញ្ញាណាមួយ) ដែលបង្ហោះដោយពួកយើង ឬអ្នកផ្តល់អាជ្ញាប័ណ្ណនៃកម្មវិធី។

•             ប្រើកម្មវិធីដើម្បីធ្វើសកម្មភាពបង្កើតប្រាក់ចំណូល សហគ្រាសពាណិជ្ជកម្ម ឬគោលបំណងផ្សេងទៀតដែលមិនត្រឹមត្រូវតាមគោលបំណង ឬចេតនានៃបង្កើតឡើងរបស់កម្មវិធី។

•             ធ្វើឱ្យកម្មវិធីមាននៅលើបណ្តាញ ឬក្នុងលក្ខខណ្ឌផ្សេងទៀតដែលអនុញ្ញាតឱ្យចូលប្រើ ឬប្រើប្រាស់ដោយឧបករណ៍ឬអ្នកប្រើប្រាស់ជាច្រើនក្នុងពេលដំណាលគ្នា។

•             ប្រើកម្មវិធីសម្រាប់បង្កើតផលិតផល សេវាកម្ម ឬសូហ្វវែរ ដែលជាការប្រកួតប្រជែងដោយផ្ទាល់ ឬដោយប្រយោលជាមួយ ឬនៅក្នុងមធ្យោបាយណាមួយដើម្បីជំនួសកម្មវិធី។

•             ប្រើកម្មវិធីដើម្បីផ្ញើសំណួរដោយស្វ័យប្រវត្តិទៅកាន់គេហទំព័រណាមួយ ឬដើម្បីផ្ញើអ៊ីមែលពាណិជ្ជកម្មដែលមិនមានការស្នើសុំ។ ឬ

•             ប្រើប្រាស់ព័ត៌មានកម្មសិទ្ធិ ឬកម្មវិធីរបស់ MAXIM ឬកម្មសិទ្ធិបញ្ញាផ្សេងទៀតរបស់យើងក្នុងការរចនា ការអភិវឌ្ឍ ការផលិត ការផ្តល់អាជ្ញាប័ណ្ណ ឬការចែកចាយកម្មវិធី គ្រឿងបន្លាស់ ឬឧបករណ៍ណាមួយសម្រាប់ប្រើជាមួយកម្មវិធី។

 

ផ្នែកទី XIII៖ ការបំពាន និងទំនួលខុសត្រូវ

 

១. សូមយល់ថាការបំពានណាមួយចំពោះបទប្បញ្ញត្តិ និងលក្ខខណ្ឌនៅក្នុងកិច្ចព្រមព្រៀង និងអាជ្ញាប័ណ្ណនេះដែលជាផ្នែកសំខាន់នៃកិច្ចព្រមព្រៀងនេះ នឹងត្រូវចាត់ទុកថាជាការបំពាន ហើយត្រូវធានាដល់ភាគីដែលមិនបំពានទាំងអស់ដើម្បីទាមទារឱ្យមានការសងការខូចខាតពីភាគីដែលបំពាន។

 

២. ការបំពានកិច្ចព្រមព្រៀងនេះ រួមមមានដូចខាងក្រោមនេះ និងលើសពីនេះ៖

ក) ការបរាជ័យដោយអ្នកប្រើប្រាស់ណាមួយក្នុងការអនុលោមតាមកាតព្វកិច្ចដែលមានចែងនៅក្នុងនេះ

ខ) រាល់ទង្វើដែលបានធ្វើមិនត្រឹមត្រូវធ្វើឡើងដោយអ្នកប្រើប្រាស់ណាមួយក្នុងការប្រើប្រាស់ ប្រតិបត្តិការ និងការជាវកម្មវិធី និងសេវាកម្ម និង

គ) រាល់សកម្មភាព ឬការធ្វេសប្រហែសផ្សេងទៀតដែលប្រព្រឹត្តដោយភាគីណាមួយដែលបំពាន ឬល្មើសលើលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ។

 

៣. ភាគីបំពានត្រូវទទួលខុសត្រូវ ដូចមាននៅខាងក្រោមនេះ៖

ក) សំណងជាក់ស្តែង៖ សំណងជាក់ស្តែងគឺស្មើនឹងការខាតបង់សរុបជាទឹកប្រាក់ដែលធានាដោយ MAXIM ដែលជាផលវិបាកធម្មជាតិ និងប្រហែលជានៃទង្វើរបស់ភាគីដែលបំពាន។

ខ) សំណងព្រាងទុក៖ MAXIM អាចនឹងប្រកាសទោស និងវាយតម្លៃលើកំហុសថ្លៃសេវាដៃគូសម្រាប់រាល់ការបំពានបន្តបន្ទាប់ដែលបានធ្វើឡើង ដែលនឹងត្រូវបានកាត់ចេញពីគណនីផ្ទាល់ខ្លួនរបស់ដៃគូនោះ។

បន្ទាប់ពីការផុតកំណត់នៃរយៈពេលមួយ (១) ខែ គិតចាប់ពីការប្រព្រឹត្តិនៃការបំពានលើកដំបូង ប្រសិនបើដៃគូមិនប្រព្រឹត្តការបំពានជាបន្តបន្ទាប់នោះ កំណត់ត្រារបស់គាត់នឹងត្រូវបានស្តារឡើងវិញទៅពេលដែលគាត់មិនមានការបំពានណាមួយដែលបានប្រព្រឹត្ត។

ទោះជាយ៉ាងនេះក្តី កាតព្វកិច្ចថ្លៃសេវាខាងលើមិនបង្កើតជាការបដិសេធរបស់ MAXIM ដើម្បីបញ្ចប់កិច្ចព្រមព្រៀងក្នុងករណីមានការល្មើសបំពានចំពោះខ្លឹមសារនៃកិច្ចព្រមព្រៀងនេះទេ។

គ) ថ្លៃឈ្នួលមេធាវី។ ថ្លៃសេវាមេធាវីត្រូវស្មើនឹងការចំណាយសរុបនៃបណ្តឹងវិវាទ ថ្លៃសេវាច្បាប់ និងការចំណាយផ្សេងទៀតទាំងអស់ដែលបង់ដោយ MAXIM សម្រាប់ការការពារ និងការបន្តផលប្រយោជន៍របស់ខ្លួនប្រឆាំងនឹងភាគីដែលបំពាននៅក្នុងតុលាការ។

ឃ) សំណងផ្សេងទៀតទាំងអស់ដែលត្រឹមត្រូវ និងសមធម៌ ទៅតាមករណី។

 

៤. លើសពីនេះ ភាគីដែលមិនបំពានអាច បន្ថែមលើសិទ្ធិ និងដំណោះស្រាយផ្សេងទៀតទាំងអស់ ដែលភាគីអាចមានអនុលោមតាមកិច្ចព្រមព្រៀងនេះ ឬបើមិនដូច្នេះទេមាន នៅក្នុងច្បាប់ ឬដោយសមធម៌ នឹងលុបចោលកិច្ចព្រមព្រៀងនេះភ្លាមៗ។

 

៥. ប្រសិនបើអ្នកប្រើប្រាស់បំពានលើបទប្បញ្ញត្តិណាមួយនៃកិច្ចព្រមព្រៀងនេះ MAXIM មានសិទ្ធិបញ្ចប់កិច្ចព្រមព្រៀងនេះដោយផ្តល់ការជូនដំណឹងជាលាយលក្ខណ៍អក្សរ ឬអេឡិចត្រូនិកដល់អ្នកប្រើប្រាស់ដែលបំពាននោះ ដែលការបញ្ចប់នេះនឹងចូលជាធរមានភ្លាមៗនៅពេលទទួលបានការជូនដំណឹង។

 

៦. ក្នុងករណីដែលកិច្ចព្រមព្រៀងត្រូវបានបញ្ចប់ អ្នកប្រើប្រាស់ត្រូវផ្តល់សិទ្ធិចូលប្រើប្រាស់ និងប្រគល់គណនីរបស់ខ្លួនទៅឱ្យ MAXIM។ MAXIM នឹងនៅតែជាម្ចាស់ផ្តាច់មុខនៃអចលនទ្រព្យ ទ្រព្យសកម្ម ភាគហ៊ុន និងអាជីវកម្មរបស់ខ្លួន ហើយគ្មានករណីណាដែលកិច្ចព្រមព្រៀងនេះនឹងត្រូវបានបង្កើតជាការលក់ ការរួមបញ្ចូលគ្នា ឬការទិញយកនោះឡើយ។

 

៧. ភាគីនីមួយៗត្រូវទទួលខុសត្រូវចំពោះការខូចខាត និងសំណងដែលបណ្តាលមកពីពួកគេ។ ក្នុងករណីបែបនេះ ភាគីនីមួយៗត្រូវលើកលែង និងមិនបង្កគ្រោះថ្នាក់ដល់ភាគីម្ខាងទៀត ចំពោះការចំណាយ ឬការខូចខាតផ្សេងៗ។

 

៨. MAXIM នឹងមិនទទួលខុសត្រូវ ឬមានគណនេយ្យភាពត្រូវចំពោះការរំខានណាមួយនៅក្នុងការផ្តល់សេវាកម្មដែលបណ្តាលមកពីភាពបរាជ័យនៃសូហ្វែរ ឬគ្រឿងបង្គុំដែលមិនមែនជាកម្មសិទ្ធិរបស់ MAXIM។ ដូចគ្នានេះដែរ MAXIM នឹងមិនទទួលខុសត្រូវ ឬមានគណនេយ្យភាពចំពោះការរំខានពេញលេញ ឬដោយផ្នែកនៃកម្មវិធី ឬសេវាកម្មដែលទាក់ទងនឹងការផ្លាស់ប្តូរគ្រឿងបង្គុំ សូហ្វែរ ឬការអនុវត្តការងារផ្សេងទៀតដែលទាមទារដើម្បីរក្សាការដំណើរការ និងការអភិវឌ្ឍសេវាកម្ម ឬកម្មវិធី។

 

៩. MAXIM នឹងមិនទទួលខុសត្រូវចំពោះការខាតបង់ប្រាក់ចំណេញ ឬការខូចខាតដែលកើតឡើងដោយអ្នកប្រើប្រាស់ដែលបណ្តាលមកពីការប្រើប្រាស់កម្មវិធី ឬសេវាកម្មដែលអាចជាកម្មសិទ្ធិរបស់ដៃគូ ឬអតិថិជន ទៅតាមករណី។ MAXIM នឹងមិនទទួលខុសត្រូវលើកាតព្វកិច្ច ឬការខូចខាតដែលធ្វើឡើងដោយអ្នកប្រើប្រាស់ ដៃគូ ឬភាគីទីបីដែលបង្កឡើងដោយដៃគូ រួមមានដូចជា សំណងជាក់ស្តែង ឬការខាតបង់ប្រាក់ចំណេញជាដើម នោះឡើយ។

 

១០. MAXIM នឹងមិនទទួលខុសត្រូវចំពោះការបរាជ័យរបស់ដៃគូក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួននៅក្នុងកិច្ចព្រមព្រៀងនេះ។ MAXIM នឹងមិនទទួលខុសត្រូវចំពោះទង្វើរបស់អតិថិជន ដៃគូ ឬភាគីទីបីដែលអាចបណ្តាលឱ្យមានការខូចខាតជានិរន្តរភាពលើផ្នែកនៃអ្នកប្រើប្រាស់នោះទេ។

 

១១. អ្នកប្រើប្រាស់ត្រូវផ្តល់សំណងខូចខាត និងមិនបង្កផលប៉ះពាល់ដល់ MAXIM ពីការទាមទារ ការចំណាយ ការខូចខាត ការខាតបង់ បំណុល និងចំណាយដែលកើតចេញពី ឬពាក់ព័ន្ធនឹងសកម្មភាពរបស់គាត់។

 

 

ផ្នែកទី XIV៖ ប្រសិទ្ធភាព និងការបញ្ចប់។

 

១. កិច្ចព្រមព្រៀងនេះនឹងចូលជាធរមានភ្លាមៗនៅពេលធ្វើលទ្ធកម្ម និងការប្រើប្រាស់របស់អ្នកប្រើប្រាស់លើសេវាកម្ម និងកម្មវិធី ហើយនឹងត្រូវបន្តមានសុពលភាពរហូតដល់កិច្ចព្រមព្រៀងត្រូវបានបញ្ចប់។

 

២. MAXIM ក៏អាចនឹងបញ្ចប់កិច្ចព្រមព្រៀងនេះសម្រាប់ហេតុផលណាមួយដោយមិនចាំបាច់មានវិធានការតុលាការ និងមានប្រសិទ្ធភាពភ្លាមៗនៅពេលមានការជូនដំណឹងជាលាយលក្ខណ៍អក្សរទៅកាន់ភាគីផ្សេងទៀតនៃការបញ្ចប់បែបនេះ។ នៅក្នុងករណីនៃការបញ្ចប់ដោយហេតុផលសហវត្ត "ប្រធានស័ក្តិ" (គ្រោះមហន្តរាយធម្មជាតិ សង្រ្គាម ជំងឺរាតត្បាត។

 

 

ផ្នែកទី XV៖ ការការពារទិន្នន័យផ្ទាល់ខ្លួន។

 

១. បន្ថែមពីលើគោលការណ៍ឯកជនភាពដែលបានបង្កើតជាផ្នែកសំខាន់មួយនៅក្នុងនេះ ភាគីនីមួយៗនៃកិច្ចព្រមព្រៀងនេះ ត្រូវអនុវត្តតាមលក្ខខណ្ឌតម្រូវបន្ថែមនៅក្រោមច្បាប់ពាក់ព័ន្ធនៃព្រះរាជាណាចក្រកម្ពុជា។ ភាគីនីមួយៗត្រូវជួយក្នុងការអនុលោមតាមកាតព្វកិច្ចរបស់ភាគីម្ខាងទៀតទាក់ទងនឹងការប្រើប្រាស់សិទ្ធិលើទិន្នន័យដែលស្ថិតក្រោមកិច្ចព្រៀងព្រៀងនេះ។ “ទិន្នន័យ” មានន័យថាព័ត៌មានដែលបានបង្ហោះ និងបានអ៊ិនកូដ ខ្លឹមសារ និងព័ត៌មានផ្សេងទៀតនៅក្នុងទម្រង់រូបវន្ត អេឡិចត្រូនិក ឬទម្រង់ផ្សេងទៀតដែលទាក់ទងនឹងសេវាកម្ម តាមរយៈការចែករំលែក និងផ្តល់ដោយអ្នកប្រើប្រាស់។ ទិន្នន័យត្រូវរួមមាន ព័ត៌មានផ្ទាល់ខ្លួន និងព័ត៌មានផ្ទាល់ខ្លួនរសើបទាំងអស់ដែលទាក់ទងនឹងអ្នកប្រើប្រាស់ ដែលមានព័ត៌មានផ្ទាល់ខ្លួន និង/ឬព័ត៌មានផ្ទាល់ខ្លួនរសើបរបស់ពួកគេត្រូវបានបង្ហាញដោយអ្នកប្រើប្រាស់ដល់ MAXIM ដោយអនុលោមតាមកិច្ចព្រមព្រៀង។

 

២. អ្នកប្រើប្រាស់យល់ព្រមថា ការចូលប្រើប្រាស់របស់ពួកគេចំពោះព័ត៌មានដែលមាននៅក្នុងកម្មវិធីត្រូវបានកំណត់ និងគ្រប់គ្រងដោយផ្អែកលើច្បាប់ និងបទប្បញ្ញត្តិនៃច្បាប់ឯកជនភាពទិន្នន័យនៃព្រះរាជាណាចក្រកម្ពុជា។

 

 

ផ្នែកទី XVI៖ បទប្បញ្ញត្តិផ្សេងៗ។

 

១. ការចាត់តាំង។ អ្នកប្រើប្រាស់ត្រូវបានហាមឃាត់មិនឱ្យប្រគល់ ឬផ្ទេរកិច្ចព្រមព្រៀងនេះ និងកផលប្រយោជន៍ ឬសិទ្ធិណាមួយដែលវាអាចមាននៅទីនេះ ទៅកាន់បុគ្គលផ្សេងដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរជាមុនពី MAXIM។

 

២. ច្បាប់គ្រប់គ្រង ទីកន្លែងជំនុំជំរៈ និងការដោះស្រាយវិវាទ។ កិច្ចព្រមព្រៀងនេះត្រូវបានគ្រប់គ្រងដោយ និងបង្កើតឡើងនៅក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ អ្នកប្រើប្រាស់យល់ព្រមថា រាល់សកម្មភាពដែលកើតចេញពី ឬពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងនេះ ត្រូវដាក់បានដាក់ពាក្យបណ្តឹងត្រឹមត្រូវទៅកាន់តុលាការ នៃរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា តែប៉ុណ្ណោះ។

 

ភាគីនីមួយៗត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពរបស់ពួកគេ ដើម្បីដោះស្រាយជម្លោះ ឬភាពខុសគ្នាណាមួយភ្លាមៗ និងទៅតាមលទ្ធភាពទាក់ទងនឹង ឬកើតឡើងពីការបកស្រាយ ដំណើរការ និង/ឬការអនុវត្តកិច្ចព្រមព្រៀងនេះ ឬសិទ្ធិ ភារកិច្ច ឬទំនួលខុសត្រូវនានារបស់ភាគីណាមួយនៅក្រោម ឬពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងនេះ តាមរយៈការពិភាក្សាដោយមេត្រីភាព ការផ្សះផ្សា ឬមធ្យោបាយព្រមព្រៀងគ្នាផ្សេងទៀត។ ក្នុងករណីបរាជ័យក្នុងការដោះស្រាយវិវាទ ឬក្នុងករណីដែលមិនមានដំណោះស្រាយ ឬដំណោះស្រាយដោយមេត្រីភាពត្រូវបានកើតឡើងចំពោះជម្លោះរវាងភាគី ភាគីណាមួយអាចដំណើរការវិធានការតុលាការបាន។

 

រយៈពេលនៃការឆ្លើយតបទៅនឹងការទាមទារ និងសម្រាប់ការបញ្ជូនឯកសារដែលមានគោលបំណងដោះស្រាយវិវាទ និងភាពមិនចុះសម្រុងដោយសន្តិវិធី គឺមិនត្រូវលើសពីប្រាំពីរ (៧) ថ្ងៃនៃថ្ងៃធ្វើការ ចាប់ពីពេលដែលភាគីបានទទួលការទាមទារបែបនេះ និងភាពចាំបាច់ដែលកើតឡើង សម្រាប់ការបញ្ជូនឯកសារទាំងនេះ។

 

៣. ការអនុលោមតាមច្បាប់ទូទៅ។ អ្នកប្រើប្រាស់ធានា និងយល់ព្រមថា បានអនុវត្តតាម ហើយនឹងអនុវត្តតាមច្បាប់ជាធរមានទាំងអស់។ អ្នកប្រើប្រាស់យល់ព្រមទូទាត់សំណង និងបង្កការខូចខាតដល់ MAXIM ពីការទាមទារ ការខាតបង់ ការខូចខាត ការចំណាយ និងថ្លៃសេវាផ្លូវច្បាប់ (រួមមានដូចជា ថ្លៃសេវាមេធាវីជាដើម) ដែលបណ្តាលមកពីភាគីណាមួយមិនគោរពតាមអ្វីដែលបានរៀបរាប់ខាងលើ និងនៅក្នុងករណីការបរាជ័យបែបនេះ ភាគីរងការខូចខាត ក្រៅពីសិទ្ធិ និងដំណោះស្រាយផ្សេងទៀតទាំងអស់ ដោយអនុលោមតាមកិច្ចព្រមព្រៀងនេះ ឬបើមិនដូច្នេះទេ មាននៅក្នុងច្បាប់ ឬដោយសមធម៌ ភាគីរងការខូចខាត អាចលុបចោលកិច្ចព្រមព្រៀងនេះបានភ្លាមៗ​។

 

៤. ចំណងជើងធំ។ ចំណងជើងធំ និងអត្ថបទដែលប្រើក្នុងកិច្ចព្រមព្រៀងនេះត្រូវបានប្រើសម្រាប់ភាពងាយស្រួលតែប៉ុណ្ណោះ និងមិនត្រូវបានពិចារណាសម្រាប់បង្កើត ឬបកស្រាយកិច្ចព្រមព្រៀងនេះទេ។

 

៥. វិសោធនកម្ម និងការបដិសេធ។ កិច្ចព្រមព្រៀងនេះអាចត្រូវបានធ្វើវិសោធនកម្ម កែប្រែ និងបំពេញបន្ថែមដោយពាក់ព័ន្ធដោយផ្នែក និងទាំងអស់ដោយ MAXIM។ ការបដិសេធដោយ MAXIM នៃការបំពានលើលក្ខខណ្ឌ កិច្ចព្រមព្រៀង ឬបទប្បញ្ញត្តិដែលមាននៅក្នុងនេះ មិនត្រូវបានចាត់ទុកថាជាការបដិសេធនៃការបំពានណាមួយលើលក្ខខណ្ឌ កិច្ចព្រមព្រៀង ឬបទប្បញ្ញត្តិដូចគ្នា ឬផ្សេងទៀតណាមួយដែលមាននៅក្នុងនេះឡើយ។

 

៦. វិច្ឆិន្តភាព។ បទប្បញ្ញត្តិណាមួយនៃកិច្ចព្រមព្រៀងនេះដែលមិនមានសុពលភាព មិនស្របច្បាប់ ឬមិនអាចអនុវត្តបាននៅក្នុងដែនសម្ថកិច្ចណាមួយ នឹងត្រូវគ្មានប្រសិទ្ធភាព ចំពោះវិសាលភាពនៃអសុពលភាព មិនស្របច្បាប់ ឬមិនអាចអនុវត្តបាននៃច្បាប់នោះ នឹងមិនប៉ះពាល់ដល់ផ្នែកណាមួយនៃបទប្បញ្ញត្តិដែលនៅសេសសល់នៅក្នុងយុត្តាធិការនោះ ឬមានការចេញសេចក្តីសម្រេចបែបនេះ ឬបទប្បញ្ញត្តិផ្សេងទៀតនៃកិច្ចព្រមព្រៀងនេះមិនមានសុពលភាព មិនស្របច្បាប់ ឬមិនអាចអនុវត្តបាននៅក្នុងដែនសម្ថកិច្ចណាមួយផ្សេងទៀត។

 

៧. កិច្ចព្រមព្រៀងទាំងមូល។ កិច្ចព្រមព្រៀងនេះ រួមជាមួយនឹងឧបសម្ព័ន្ធទាំងអស់នៅក្នុងនេះ បង្កើតបានជាកិច្ចព្រមព្រៀងទាំងមូល និងការយល់ដឹងរបស់ភាគីទាក់ទងនឹងប្រធានបទនៅក្នុងនេះ និងជំនួសការចរចា ការឆ្លើយតាម កិច្ចព្រមព្រៀង ការយល់ដឹងអំពីភារកិច្ច ឬកាតព្វកិច្ចរវាងភាគីទាក់ទងនឹងប្រធានបទនៅក្នុងនេះពីមុនទាំងអស់។

សូមទាក់ទង​មក​ពួក​យើង៖

អ្នកប្រើប្រាស់អាចទាក់ទងមកពួកយើងតាមទូរស័ព្ទលេខ (+885) 77 555 196 អ៊ីម៉ែល៖  phnom_penh@taximaxim.com ឬតាមការិយាល័យរបស់យើងដែលមានទីតាំងនៅ ផ្ទះលេខ៣០ ផ្លូវលេខ២៨៧ កែង ៥៦២ ភូមិ១១ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ប្រទេសកម្ពុជា ។